ភាគទី13:មេធ្មប់

2.6K 189 13
                                    

យប់ឡើង*

"កូនចង់ទៅទៀតហើយ???"លោកម្ចាស់xiaoស្រែកដាក់កូនខ្លួនឯងបន្តិចពេលដែលឃើញគេរៀបចំខ្លួននិងស្ពាយកាតាបបម្រុងនឹងចាកចេញពីផ្ទះ ក្នុងដៃមានកាន់នំមួយប្រអប់

"ទៅគេងផ្ទះគូដណ្ដឹងមានអីទាស់ខុស?"xiao zhan

"តែកូនទៅញឹកពេកហើយ!"អ្នកជាម្ដាយក៏បន្តតាមក្រោយ

"រឿងរបស់ខ្ញុំ!សូមអ្នកស្រីកុំឃាត់អី!លាហើយប៉ា!"xiao zhanលាដល់ប៉ារបស់គេហើយរត់ចេញពីទីនោះមិនឲ្យគាត់ឃាត់ទាន់

គេលួចញញឹមបន្តិច ថ្ងៃនេះគេទៅទីនោះស្ងាត់ៗកុំឲ្យyiboដឹងព្រោះគេបានធ្វើcupcakeសម្រាប់នាយជាលើកដំបូង ដូចនេះចង់ឲ្យនាយភ្លក់ស្នាដៃរបស់គេមុនគេ!ទើបគេទៅsurprisedនាយស្ងាត់ៗ!

                    _______________

ថ្ងៃនេះមិនដឹងថាហេតុអ្វីក៏មេឃងងឹតខ្លាំងខុសពីធម្មតាដល់ថ្នាក់នេះ គេបើកឡានទៅវិមានyiboតែម្នាក់ឯង តែបែរជាខុសផ្លូវចូលទៅដល់ព្រៃជ្រៅដោយមិនដឹងខ្លួន

គេហាក់ដូចជាត្រូវថ្នាំសណ្ដំតាំងពីបើកមកដល់ខាងមុខព្រៃតាំងពីដំបូង ពេលនេះមិនដឹងថាខ្លួនឯងកំពុងតែដល់ព្រៃជ្រៅនោះទេ!

ងឺត....

ឡានស្រាប់តែខូចទើបxiao zhanចុះមកមើល គេបញ្ចាំងពិលពីក្នុងទូរសព្ទដើម្បីឆ្លុះមើល

តឹបៗ.....

សម្រឹបជើងរត់កាត់ក្រោយខ្នងxiao zhanទើបគេរហ័សបែរក្រោយមើល តែបែរជាមើលមិនឃើញថាជាអ្វីទៅវិញ ឬក្នុងព្រៃនេះមានរបស់អរូប????

"មិនបានទេ!ប្រញាប់ទាក់ទងទៅគាត់ទើបបាន!"គិតរួចរាងស្ដើងចុចទូរសព្ទហៅទៅរាងក្រាស់

ទីតៗ....
ឌឹប......
ព្រូស.....

ទូរសព្ទស្រាប់តែតេមិនចូល នៅពេលនោះក៏ត្រូវអ្វីម៉្យាងមកប៉ះទៅនឹងខ្នងគេមួយទំហឹងសឹងមិនអាចទប់លំនរខ្លួនបានដួលទៅលើដីធ្លាក់របូតទូរសព្ទពីដៃប៉ះទៅនឹងថ្មឈាមកែងដៃខាងស្ដាំបានសម្រេច

"អ្ហឹក....!!!"xiao zhanប្រឹងរាវរកទូរសព្ទដើម្បីបញ្ចាំងតែមិនទាន់ទាំងបានប៉ះផងបែរជាត្រូវអ្នកម្ខាងទៀតយកជើងជាន់លើដៃរបស់គេធ្វើឲ្យគេស្រែកឡើងទាំងក្ដីឈឺផ្សារ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now