ភាគទី9:សន្លប់

3.5K 212 5
                                    

យប់ឡើង*

"ហុឹម.....!!!"រាងតូចរើខ្លួនទៅមកៗរមៀលនៅលើគ្រែងើយក្បាលសម្លឹងមើលទៅខាងលើសញ្ចឹងគិតពីអ្វីម៉្យាង

"ហុឹម.....!!!"រាងស្ដើងក្រលែកភ្នែកទៅបង្អួចឃើញថាផ្ទៃមេឃចាប់ផ្ដើមប្រែជាពណ៍ក្រហមខុសប្លែកពីធម្មតាទើបគេរហ័សក្រោកចេញពីគ្រែរត់ទៅបើកកញ្ចក់បង្អួចមើល

"អូរព្រះអើយ..."xiao zhanបើកភ្នែកធំៗចំហរមាត់នៅពេលដែលឃើញទិដ្ឋភាពបែបនេះ តាំងពីកើតមកមិនដែលប្រទះនោះទេ!ពិតជាចម្លែកខ្លាំងណាស់ ពពកពណ៍ខ្មៅបង្រួមចូលគ្នាបង្កើតបានជាដុំៗមើលទៅគួរឲ្យទាក់ទាញភ្នែកមនុស្សគ្រប់គ្នាឲ្យផ្អាកកិច្ចការងាកសម្លឹងទៅមើលមិនចង់ព្រិចភ្នែក

xiao zhanជ្រួញចិញ្ចើមចូលគ្នានាពេលឃើញស្រមោលខ្មៅស្ទង់ៗហោះត្រដាសស្លាបនៅលើផ្ទៃមេឃ វាជាអ្វីទៅ????

ស្អែកឡើង*
ហាងកាហ្វេ+

នៅក្នុងហាងសម្បូរទៅដោយអតិថិជនជាច្រើនចូលទៅក្រេបរសជាតិកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់នាពេលព្រឹកមុនទៅធ្វើការងារឬទៅសិក្សា

"Xiao zhan!ឯងដឹងពីព្រិត្តិការណ៍ដ៏ចម្លែកនៅយប់មិញដែរទេ?"jiyangអង្គុយនៅទល់មុខxiao zhanនិងមានអាហារនៅពេញមាត់

"ប្រាកដណាស់!យើងមិនធ្លាប់ឃើញពីមុននោះទេ!សូម្បីតែព័ត៍មានក៏គេចុះផ្សាយពីព្រឹត្តិការណ៍ដ៏ចម្លែកនេះដែរ!"xiao zhanងាកភ្នែកទៅមើលកញ្ចក់ទូរទស្សន៍ក្នុងហាងដែលកំពុងចាក់បញ្ចាំងពីព័ត៍មាន

"ឯងមានឃើញអ្វីចម្លែកហោះនៅលើផ្ទៃមេឃដែរទេនៅពេលយប់មិញ?"jiyang

"ឯងនិយាយពីរបស់ដែលមានស្លាបធំហើយវែងហោះនៅកណ្ដាលព្រះចន្ទមែនទេ?"xiao zhan

"ត្រូវហើយ!"jiyang

"យើងឃើញ!តែមើលមិនដឹងថាជាអី!"xiao zhan

"គិតទៅសម័យនេះនៅមានរឿងអច្ឆរិយៈបែបនេះទៀតណ៎...."jiyangនិយាយបណ្ដើរលើកដៃអង្អែលចង្ការរបស់ខ្លួនបណ្ដើរ

"ហឺយ....បិតមាត់ស៊ីអីទៅ!និយាយច្រើនមែន!"xiao zhan

Skip........

នៅពេលដែលបញ្ចប់អាហារពេលព្រឹក xiao zhanនិងjiyangបានចាកចេញពីទីនោះដើម្បីទៅផ្សារទិញឥវ៉ាន់

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now