ភាគទី41:ស្វាងនៅ?

1.5K 131 0
                                    

បន្ទប់របស់yibo

បន្ទាប់ពីបញ្ចប់កិច្ចការរបស់ខ្លួនរួចមករាងស្ដើងក៏សន្លប់ស្អាតឯរាងកាយទ្រោមកម្រើកសឹងមិនកើត ស្នាមពាសពេញខ្លួនមិនដឹងថាថ្ងៃណាបាត់ឡើយ

Yiboដឹងខ្លួនឡើងមុនក៏ស្រវ៉ារាវយករបាំងមុខមកពាក់រួចប្រើវេទមន្តឲ្យស្លៀកពាក់ឲ្យខ្លួនទើបគាស់ហៅhaoxuanឲ្យមកទីនោះ

"ហៅខ្ញុំមកធ្វើអី???"haoxuanស្រដីបណ្ដើរស្ងាបបណ្ដើរក៏ព្រោះតែខ្លួនហត់នឹងការបរបាញ់សត្វនៅខាងក្រៅយកមកធ្វើអាហារពេលថ្ងៃ

"ទៅផ្សារទិញផ្លែប៉ោម5គីឡូក្រាមមក!"yibo

"ទិញធ្វើអីច្រើនម្លេស????"

"ថាឲ្យទិញមក!!!!!!!!!!"បន្ទាប់ពីស្ដាប់ដឹងថាបងប្រុសរបស់ខ្លួនកំពុងតែខឹងគេក៏លែងស៊ាំញ៉ាំឬនិយាយលេងបន្តទៀតខ្លាចសុីម៉ាដៃមាំងខ្វិត

"ពាក់ស្រោមមុខផង!"រាងសង្ហារងក់ក្បាលតិចៗស្របតាមសម្ដីរបស់បងប្រុសរួចរត់ត្រុយចេញទៅបាត់ខ្លាចលខ្លួនបានធ្វើឲ្យបងប្រុសទាស់ចិត្ត

Yiboទម្លាក់ខ្លួនចុះអង្គុយផ្អែកនឹងជើងគ្រែ ងើយក្បាលឡើងទៅលើដកដង្ហើមយ៉ាងញ៉ាប់ស្អេរ នាយគ្រាន់តែដោះវាទើបតែបានប្រហែល4ម៉ោងសោះហេតុអីវាធ្វើទុកខ្លាំងបែបនេះ????

___________________

តឹបៗ*
ផឹប*

សម្រឹបជើងរត់យ៉ាងលឿនបានបន្លឺឡើងតែមិនបានប្រយ័ត្នក៏ជ្រុលទៅបុកនឹងរាងសង្ហារដែលដើរកាត់នោះធ្វើឲ្យអ្នកទាំង2ដួលអុកគូទព្រមគ្នា

"លោកមិនអីទេមែនទេ???"រាងស្ដើងរហ័សរត់ទៅគ្រាhaoxuanទាំងក្ដីបារម្ភ

ដៃមាំក្រាស់របស់sasakiបានលើកមកទប់ជញ្ជាំងរួចប្រឹងក្រោកខ្លួនឯងទាំងមិនមាត់សូម្បីមួយម៉ាត់

"ហ្ហឹម!!!"haoxuanក្រហឹមដើមករួចក្រោកឈរទើបទាញដៃlanចេញពីខ្លួន

"អ្នកទាំង2ចេញមកទីនេះធ្វើអី????"haoxuan

"គឺបងlanគាត់ចង់លំហែអារម្មណ៍ទើបខ្ញុំនាំគាត់មកដើរមើលនៅខាងក្រៅ!តែខ្ញុំមិនស្គាល់ផ្លូវនោះទេ!អាចណែនាំខ្ញុំផងបានទេ?"សម្លេងខ្សាវៗរបស់sasakiបន្លឺឡើងដោយទឹកមុខឱនចុះមិនហ៊ានសម្លឹងមើលlanដែលនៅក្បែរhaoxuanឡើយ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now