side story:02

937 122 2
                                    

កន្លងផុតអស់រយៈពេលជាច្រើនម៉ោងព្រះអាទិត្យកំពុងតែចាប់ផ្ដើមរះឡើងបំភ្លឺនូវលើភពផែនដីបានដាស់ឲ្យមនុស្សជាច្រើនត្រូវងើបឡើងធ្វើកិច្ចការរៀងៗខ្លួន

"អ...អ្ហឹម..."សម្លេងតូចស្ដើងកំពុងតែបន្លឺឡើងស្របពេលរាងកាយបត់បែនសម្រួលខ្នងរបស់ខ្លួនបន្តតាមមនុស្សដែលទើបនឹងងើបពីគេង

"ល...លោកពូ..."ដៃស្រឡូនទាំងគូចាប់អង្រួនរាងកាយមាំក្រាស់ថ្នមៗ ក្នុងចិត្តរាងចម្លែកគួរសម យប់មិញគេគេងនៅលើសាឡុងសោះមិចក៏ពេលនេះគេមកគេងនៅលើគ្រែទៅវិញ?ឬគេគេងមមើ?

បំភ្លេចចោលទៅមិនមែនជារឿងសំខាន់នោះទេ

"ហ្ហឹម....សម្លៀកបំពាក់រៀននិងកាតាបអីខ្ញុំសម្ងួតស្ងួតអស់ហើយ!អាចប្រើការកើត!"sasakiងើបមកទាំងសភាពគ្មានអាវបិតបាំងមួយកំណាត់លើធ្វើឲ្យអ្នកដែលបានឃើញសឹងនឹងឈាមច្រមុះទៅហើយ នេះកុំប្រាប់ថាយប់មិញមានរឿងអីកើតឡើងចំពោះពួកគេណា...

រាងសង្ហារខិតទៅថើបថ្ពាល់របស់អ្នកនៅចំពោះមុខខ្លួនមួយខ្សឺតមុននឹងងើបទៅឆុងកាហ្វេផឹកឲ្យស្វាងងងុយគេង

កាយតូចល្អិតក្រោយពីទទួលបាននូវអារម្មណ៍ស្នាមថើបនាពេលព្រឹកអ្វីៗគ្រប់យ៉ាងហាក់គាំងស្ញេញមួយកន្លែង រាងកាយកម្រើកលែងរួចសឹងមិនជឿថាអ្នកដែលថើបខ្លួនជាមនុស្សប្រុសដែលមានអាយុចាស់ល្មមអាចធ្វើពូគេបាន

នេះគាត់ច្រឡំថើបគេមែនទេ??

"ហ្ហឺយ..."រាងតូចយកដៃខ្ទប់មុខដែលក្រហមខ្លាំងនោះរួចរត់ទៅបន្ទប់ទឹកយ៉ាងលឿនដើម្បីរៀបចំខ្លួនទៅប្រលងសិស្សពូកែដោយមិនភ្លេចខលទៅរកប៉ារបស់ខ្លួនឲ្យមកយកខ្លួននិងប្រាប់គាត់ថាគេមកគេងនៅផ្ទះអ្នកស្គាល់គ្នាព្រោះយប់មិញមានរឿងកើតឡើងឯគាត់ក៏មិនសួរនាំអ្វីបន្ត

"ល..លោកពូ...ហេតុអីលោកពូថើបខ្ញុំព្រឹកមិញ?"អង្គុយផឹកកាហ្វេសុខៗទីបំផុតគេអាចបង្ហើបសំនៀងសួរទៅកាន់គាត់ដោយភាពស្ទាក់ស្ទើរ យ៉ាងណាក៏គ្រាន់ជាងលាក់ទុកក្នុងចិត្តដែរ

"1ខ្សឺតព្រឹកមិញចាត់ទុកថារួចគ្នាថ្លៃឯងជំពាក់កាហ្វេខ្ញុំទៅចុះ!"sasakiឆ្លើយតបទៅវិញស្របពេលកែវភ្នែកផ្ដោតលើកាសែតដែលខ្លួនកំពុងមើល(sasakiពាក់លែនទើបកែវភ្នែកដូចមនុស្សធម្មតា)

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now