ភាគបញ្ចប់:ការរៀបការ

2.5K 259 27
                                    

តឹបៗ*

"ហេតុអីធំក្លិនអាក្រក់បែបនេះ????ខ្ញុំស្អប់ក្លិនកាហ្វេណាស់!!!!អ៊ំស្រីក៏ដឹង ហេតុអីក៏ឲ្យមានក្លិននេះនៅចំពោះមុខខ្ញុំបែបនេះ?ជះវាចោលទៅ"អារម្មណ៍ទាំងប៉ុន្មានត្រូវសាបរលាបវិញបន្ទាប់ពីឮសម្ដីរបស់រាងស្ដើងស្រែកឡើងដោយកំហឹង

"L...lan...."បបូរមាត់របស់sasakiញ័រជាខ្លាំង នាយពិតជាមិនបានច្រឡំទេមែនទេ??ហេតុអីក៏មុខមាត់របស់គេដូចទៅនឹងlanខ្លាំងបែបនេះ?

"!!!!!!!!"រាងតូចពេលដែលមានអារម្មណ៍ចម្លែកថាមានមនុស្សកំពុងតែសម្លឹងមើលមកខ្លួនគេក៏ងាកទៅប្រទាក់នឹងខ្សែរភ្នែករបស់រាងសង្ហារ

ព្រះអើយ!ប្រុសម្នាក់នេះចម្លែកម្លេះ?គេសង្ហារខ្លាំងណាស់!គេមិនដែលធ្លាប់ជួបបុរសដែលមានមុខមាត់សង្ហារដល់ថ្នាក់នេះពីមុនឡើយ

"អូរ...អ៊ំសុំទោសផង!គឺកាហ្វេនេះក្មួយអំគេជាអ្នកឆុង!គេមិនស្គាល់ក្មួយ អ៊ំក៏ភ្លេចប្រាប់ទើបធ្វើឲ្យមានកំហុសបែបនេះ!"អ្នកស្រីxiao

"គេ..គេជាអ្នកឆុងមែនទេ?អ..អ្ហឹម...គឺ...មួយរយៈនេះខ្ញុំរៀនផឹកកាហ្វេ....វ..វាប្រហែលជាមិនអីឡើយ!មិនបាច់ជះវាចោលទេ!"គ្រាន់តែដឹងភ្លាមគេក៏ប្ដូរឥរិយាបថភ្លាម

(ច្រឡំមនុស្សហើយ...)sasakiទម្លាក់ទឹកមុខចុះហើយបែរខ្នងចាកចេញពីទីនោះដើរទៅផ្ទះបាយលើកបង្អែមមក

"អ..អ៊ំស្រី!អ៊ំស្គាល់គេតាំងពីពេលណាមក?"រាងតូចរហ័សរត់ទៅសួរគាត់

"គេគ្មានសាច់ញាត្តិទេ!អ៊ំមិនចង់ឃើញគេលំបាកព្រោះគេក៏ជាមិត្តរបស់កូនអ៊ំទើបអ៊ំយកគេមកផ្គត់ផ្គង់ឲ្យគេនិងឲ្យគេមកនៅទីនេះ!"

"ឈ្មោះ?"

"Sasaki!ក្មួយចាប់អារម្មណ៍គេមែនទេ?"

"ត្រូវហើយ!គេសង្ហារណាស់!គេជាបុរសក្នុងក្ដីស្រមៃរបស់ខ្ញុំ!អ៊ំជួយខ្ញុំបន្តិចមកណា!"គេចាប់ផ្ដើមញិកញ៉ក់ដើម្បីឲ្យគាត់ជួយដល់ខ្លួន

"រឿងនេះអ៊ំមិនហ៊ានបង្ខំគេទេ!តែអ៊ំនិងជួយឯងតាមដែលអាចធ្វើបាន!"គាត់ញញឹមនិងអង្អែលក្បាលរាងស្ដើងថើរៗ

"ម៉ាក់!អូរ....Jing!ឯងមកហើយឬ?"Xiao zhanដែលទើបនឹងមកពីដើរផ្សារសួរទៅកាន់អ្នកជាប្អូនជីដូនមួយដោយមានyiboអមក្បែរក្នុងដៃសុទ្ធតែឥវ៉ាន់សំពីងសំពោង

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now