ភាគទី10:សុបិន្ត

3.4K 205 8
                                    

មន្ទីរពេទ្យ*

"ហុឹម....!!"បន្ទាប់ពីសន្លប់អស់រយៈពេលជាង3ម៉ោងមក រាងសង្ហារក៏ដឹងខ្លួនឡើងវិញក្រោមសភាពស្លេកស្លាំងខុសប្លែកពីធម្មតា

"លោកដឹងខ្លួនហើយមែនទេ???"អំឡុងពេលឃើញអ្នកដែលទើបនឹងដឹងខ្លួន រាងតូចរហ័សសួរទាំងសេចក្ដីបារម្ភ

"អឹម...!"នាយក្រហឹមដើមកជំនួសចម្លើយហើយប្រឹងព្យាយាមងើបអង្គុយ ឃើញបែបនេះxiao zhanក៏ក្រោកមកជួយគ្រាឲ្យអង្គុយផ្អែកនឹងក្បាលគ្រែ

Yiboសម្លឹងមើលដៃដែលព្យួរសេរ៉ូម គ្រាន់តែរឿងបន្តិចសោះធ្វើដូចរឿងធំដុំដល់ថ្នាក់ដាក់សេរ៉ូមដែរឬ?គេមិនមែនខ្សោយដល់ថ្នាក់នេះនោះទេ!

"មានមិនស្រួលត្រង់ណាដែរទេ?"xiao zhanលើកដៃស្ទាបកyiboថ្នមៗ

Haoxuanព្យាយាមគេចពីក្រសែភ្នែកកំណាចដែលសម្លឹងមើលមកកាន់គេហាក់ចងគំនុំខ្លាំង កែវភ្នែកនោះគ្មានអ្នកណាក្រៅពីyiboនោះទេ ឯjiyangដែលអង្គុយលើសាឡុងរួមជាមួយនឹងនំប៉ុន្មានកញ្ចប់បានត្រឹមសម្លឹងមើលពួកគេទាំងទឹកមុខមិនដឹងខ្យល់អី

"លោកឃ្លានទេ?"xiao zhan

"ទេ!"yiboហើបមាត់និយាយសោះកក្រោះ រួចងាកទៅមើលមាត់បង្អួចវិញ បើអ្នកដទៃឃើញមនុស្សដូចជាគេចូលមន្ទីរពេទ្យ ប្រាកដជាបាក់មុខជាមិនខាន!

"បងប្រុស..."haoxuan

"យើងចង់ចេញពីទីនេះ!"yibo

"តែ..."xiao zhan

"បាទ!ចាំខ្ញុំទៅនិយាយជាមួយគ្រូពេទ្យ!"និយាយរួចhaoxuanក៏ចាកចេញពីទីនោះទុកឲ្យxiao zhanនៅមើលyibo

"ហេតុអី?លោកមិនទាន់ធូរទេ!"xiao zhan

"វាគួរឲ្យធុញ!"yibo

"ខ្ញុំដឹងថាលោកមិនចូលចិត្តមន្ទីរពេទ្យ!តែពេលនេះគួរតែមើលពីសុខភាពខ្លួនឯងផង!"xiao zhanសម្លក់មុខyibo ត្រូវហើយ!ពេលនៅក្នុងឡានhaoxuanក៏បានប្រាប់ថាyiboស្អប់មន្ទីរពេទ្យ អញ្ចឹងនាយគួរតែទៅវិមាន!តែxiao zhanរឹងទទឹងមិនស្ដាប់អង្វររហូតដល់haoxuanប្រថុយនាំyiboទៅមន្ទីរពេទ្យទាល់តែបាន (នៅពេលពេទ្យពិនិត្យ!haoxuanក៏បានហាមមិនឲ្យដករបាំងមុខចេញ!បើគេដឹង ជីវិតគ្រូពេទ្យនឹងត្រូវចប់ដូចគ្នា)

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now