ភាគទី33:អាកូនក្មេង

1.6K 151 2
                                    

ថ្ងៃស្អែកក៏បានឈានចូលមកដល់*

"អ្ហឹម...ហុឹម...!!!!!!!"កាយស្ដើងកំពុងឋិតនៅលើគ្រែក្នុងសភាពអាក្រាធកាយមានស្នាមជាំពាសពេញរាងកាយត្រូវបានភ្ញាក់ដឹងខ្លួននៅពេលដែលមានអារម្មណ៍ថាពិបាកនឹងដង្ហើម

ត្របកភ្នែកត្រូវបានបើកឡើងក៏ឃើញផ្ទៃមុខអ្នកដែលគេងឱបខ្លួនជាប់យ៉ាងណែនមិនព្រមលែងហាក់ដូចជាក្មេងឱបម្ដាយភ័យខ្លាចក្នុងការបាត់បង់

"........"កំហឹងនៅក្នុងខ្លួនកើនឡើងលើសដើម xiao zhanក្រហមមុខងាំងជ្រួញចិញ្ចើមចូលគ្នាលើកដៃទាំងគូប្រើកម្លាំងដែលសេសសល់រុងរាងសង្ហារឲ្យចេញពីខ្លួន

"!!!!!!!"yiboពេលដែលត្រូវរាងល្អិតរំខានខ្លួនបែបនេះនាយក៏ភ្ញាក់ដឹងខ្លួនឡើងដូចគ្នា

"Zhan......"yibo

"ច...ចេញឲ្យឆ្ងាយពីខ្ញុំ!!!!!"xiao zhan

"ស្ដាប់បងសិន!"yibo

"អត់ទេ!!!កុំធ្វើឲ្យខ្ញុំស្អប់លោកជាងនេះអ្ហឹម...."បំណងថានឹងបដិសេធមិនស្ដាប់ហេតុផលរបស់អ្នកម្ខាងទៀតតែមិនទាន់ទាំងបន្តប្រយោគបានពេញលេញស្រួលបួលផងក៏ត្រូវនាយចាប់ទាញកញ្ចឹងកយកមកថើបបំបិតមាត់សង្ឃឹមថាគេអាចនឹងត្រជាក់ចិត្តបានខ្លះ

"សុំទោស!!!(ឌឹប)"yiboដកបបូរមាត់ចេញពោលពាក្យសុំទោសរួចវាយលើកកញ្ចឹងករបស់រាងស្ដើងធ្វើឲ្យគេសន្លប់មួយរំពេច

នាយដឹងថាxiao zhanត្រូវបានបង្ករជាស្នាមពេញខ្លួនដោយសារតែស្នាដៃរបស់ខ្លួនក៏ប្រើវេទមន្តលុបស្នាមនោះចោលទាំងអស់និងឲ្យខ្សែរវេទមន្តយប់មិញនាំxiao zhanទៅសម្អាតខ្លួនព្រមទាំងនាយដូចគ្នារួចក៏ពាក់របាំងមុខឲ្យបានស្រួលបួលវិញ

__________________

មួយសន្ទុះក្រោយមក*

"ខ្ញុំពិនិត្យដឹងហើយ!វាជាពិសខ្យាដំរីដែលមានកម្លាំងធាតុរបស់មេធ្មប់បញ្ជូលទៅក្នុងដើម្បីពង្រីងពិសរបស់វា តែដោយសារតែឥទិ្ធពលថាពលរបស់មេធ្មប់ទើបធ្វើឲ្យពិសនោះលែងមានគ្រោះថ្នាក់ផ្ទុយទៅវិញបើបានត្រូវពិសហើយពេលឃើញមនុស្សដំបូងគេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់នោះភ្លាម!"jiyangនិយាយស្របពេលលើកវែនតាឡើងទៅលើបន្តិច សំណាងហើយលោកតារបស់គេជាអ្នកវិទ្យាសាស្រ្តកាលនៅពីក្មេងគេដឹងច្រើនពីរឿងនេះទើបមិនពិបាកក្នុងការពិសោធ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now