Side story:06

719 80 0
                                    

ការស្លាប់ដែលឋិតក្រោមរង្វង់ដៃមនុស្សដែលខ្លួនស្រឡាញ់គឺជាការចងចាំដ៏ល្អបំផុតរបស់មនុស្សមុននឹងរលត់សង្ខារ តែចុះបើការស្លាប់ដែលពោរពេញទៅដោយក្ដីខ្លោចផ្សារមិនបានដូចបំណងវិញនោះ?

នាពេលយប់ឡើងស្របពេលដែលគ្រប់គ្នាកំពុងតែមមាញឹកព្រមទាំងលោកប៉ារបស់tianfeiចង់ចាត់ចែងអំពីការធ្វើបុណ្យសម្រាប់កូនប្រុសរបស់ខ្លួន បើទោះជាគាត់មានឋានៈខ្ពស់ក៏ដោយក៏គាត់នៅតែធ្វើពិធីតូចតាចក៏ព្រោះតែគាត់ដឹងច្បាស់អំពីអ្វីដែលtianfeiត្រូវការ

Tianfeiមិនចូលចិត្តពាក្យថាមនុស្សច្រើននោះទេ!

បន្ទប់ដាក់សាកសពត្រូវបានរក្សារទុកនៅក្នុងមន្ទីរពេទ្យយ៉ាងហ្មត់ចត់ ស្របពេលដែលបន្ទប់ពោរពេញទៅដោយភាពងងឹតនោះបែរជាមានវត្តមានរបស់មនុស្សម្នាក់បង្ហាញឡើងចូលទៅក្នុងនោះតាមការបំបាំងកាយចាប់ទាញយកសាកសពមកក្នុងដៃរបស់ខ្លួនឱបជាប់ទ្រូងពោរពេញទៅដោយភាពស្ងៀមស្ងាត់

គ្មានអ្នកណាដឹងនោះទេថាបេះដូងដ៏រឹងកំព្រឺសរបស់ខ្លួនកំពុងតែទទួលរងកាយវាយប្រហារយ៉ាងខ្លាំង ពេលនេះនាយអាចមើលឃើញអំពីសេចក្ដីស្លាប់របស់មនុស្សដែលខ្លួនស្រឡាញ់បានផ្ទាល់នឹងមុខច្បាស់ហើយ

សម្រស់ដែលប្រៀបបានទៅនឹងទេវបុត្រកំពុងតែអន់ថយបន្សល់ត្រឹមទឹកមុខស្លេកស្លាំងគ្មានឈាមនៅក្នុងខ្លួន រាងកាយប្រែជារឹងកំព្រឺស នៅលើស្បែកមានស្នាមអុចៗនៅពីលើក្រោយពេលដែលបើកក្រណាត់ចេញ

"អ្ហឹក..ហ្ហឹក..."តំណក់ទឹកពណ៌ក្រហមកំពុងតែប្រដេញគ្នារមៀលចុះពីកែវភ្នែកទាំងគូរបស់ខ្លួនបង្ហាញពីក្ដីឈឺចាប់ដែលមិនអាចនឹងបរិយាបាន

នាយបានត្រឹមសម្រក់ទឹកនេត្រាដែលបង្ហាញពីក្ដីទុក្ខសោកស្របពេលដែលអ្នកម្ខាងទៀតលែងនៅទៅហើយ យំមានប្រយោជន៍អីទៅ?

ត្រឹមរូបភាពដែលtianfeiស្លាប់ដោយគ្មានស្លាកស្នាមរបួសនៅលើខ្លួនគ្រាន់តែស្លេកស្លាំងខ្លាំងបែបនេះធ្វើឲ្យនាយរំជួលចិត្តវាយប្រហារលើផ្លូវអារម្មណ៍របស់នាយខ្លាំងទៅហើយ

ចុះទម្រាំតែlanដែលស្លាប់ទៅក្រោមសភាពមើលលែងយល់ រាងកាយសុទ្ធតែស្នាមរបួសបូកឡំនឹងស្នាមដ៏កខ្វក់ជាច្រើនបង្កឡើងពីការរំលោភបំពានរបស់បីសាចអប្រិយទាំងនោះទៀត

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now