ភាគទី17:អន្ទាក់

2.2K 189 15
                                    

នៅខាងមុខរបស់គេគឺសុទ្ធតែជាសាកសពជាច្រើនគរលើគ្នាមើលសឹងមិនយល់ទាល់តែសោះ ជើងទាំងគូកម្រើកមិនចង់រួចហាក់កំពុងតែត្រូវអ្វីម៉្យាងកំពុងតែទាញ

វឹប....

អំឡុងពេលនោះស្រាប់តែមានដៃមួយមកចាប់ជើងគេជាប់ទើបគេងាកមើលទៅក្រោមឃើញថាដៃមួយគូនោះដុះចេញពីឈាមដែលប្រលាក់នៅពេញដី

"អ្ហាយ......!!!!!!!!!"សាកសពចាប់ផ្ដើមកម្រើកម្ដងបន្តិចៗងើបក្រោកឡើងរួចដើរមករករាងស្ដើង

ពេលនេះxiao zhanចង់យំក៏យំមិនចេញ តើរឿងឆ្កួតទាំងនេះកើតឡើងបានយ៉ាងមិចទៅ????រាងតូចប្រឹងក្រលាស់ជើងចេញពីដៃដែលចាប់ជើងគេហើយរត់ចេញពីទីនោះមិនងាកក្រោយរត់ដាច់ជើងចោល

ច្រឹប....
អ្ហាយ.....

មិនត្រឹមតែរត់តាមxiao zhan ពួកវាថែមទាំងខាំហែកសាច់គ្នាស៊ីបង្ករជាសម្រែកស្រែកលាន់ឮសន្ធឹងពេញត្រចៀករាងតូចរួចចាប់ផ្ដើមដណ្ដើមសាច់គ្នាពេញតែទីនោះ

"ហឹកហឹក...!!!!!"រាងស្ដើងលើកដៃបិតត្រចៀកនិងបិតភ្នែកសុខចិត្តរត់មិនមើលផ្លូវក៏ប្រសើរជាជាងបានឃើញទិដ្ឋភាពដ៏គួរឲ្យស្អប់នៅទីនោះ

"ប...បង...បងប្រុស!"សម្លេងក្រឡួចរបស់ក្មេងប្រុសម្នាក់បន្លឺឡើងស្រាលៗល្មមអាចស្ដាប់ឮទើបធ្វើឲ្យxiao zhanបញ្ឈប់ការរត់បើកភ្នែកងាកមើលទៅក្មេងប្រុសម្នាក់នោះ

"ខ្ញុំខ្លាច!!!"អាយុរបស់ក្មេងប្រុសម្នាក់នោះបើមើលទៅអាចប្រហែលជាខ្ទង់4ឬ5ឆ្នាំ!រូបរាងសស្លែករង្វង់ភ្នែកធំៗដូចទៅនឹងកូរ៉េ

"ឆាប់រត់មក!!!!"xiao zhanរត់ទៅកាន់ដៃក្មេងប្រុសម្នាក់នោះរត់គេចពីពួកបីសាចអស់ទាំងនោះ

ពេលកំពុងតែរត់ស្រាប់តែក្មេងម្នាក់នោះទាក់ជើងដួលទើបxiao zhanត្រូវរត់ថយក្រោយដើម្បីទៅយកក្មេងម្នាក់នោះ ប៉ុន្តែពពួកបីសាចអស់ទាំងនោះក៏មកដល់ទីនោះដូចគ្នា

វាបម្រុងនឹងចាប់ក្មេងម្នាក់នោះ សុំទោសផង!xiao zhanរហ័សជាង!គេចាប់ទាញក្មេងម្នាក់នោះរុញទៅខាងមុខតែខ្លួនបែរជារអិលនឹងឈាមទាក់ជើងដួលទៅលើដី

"ឯងទៅមុនទៅ!!!!!"រាងស្ដើងស្រែកប្រាប់ដល់ក្មេងម្នាក់នោះ ឯក្មេងម្នាក់នោះប្រែទឹកមុខពីស្លូតទៅជាឃោឃៅយ៉ាងកំណាចដាក់xiao zhan!គេឃ្ទាស់ដៃម្ខាងធ្វើឲ្យបីសាចមកកាន់តែច្រើនលើសដើម

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now