Part 2 : <<ចាកចេញពីផ្ទះ>>

1.2K 53 0
                                        

[ភាគទី2] #សកលវិទ្យាល័យកំណើតស្នេហ៍

⭐សូមអានដោយក្ដីរីករាយ⭐

"ហ្អា៎ស!! ស្រីរោគចិត្ត!! ម៉េចក៏នាងនៅក្នុងនេះ?" ហ៊ីស៊ឹងហាមាត់និយាយដោយចិត្តភ្ញាក់ផ្អើល និងខឹងពេលបានឃើញមនុស្សស្រី

"គឺៗៗ...គឺខ្ញុំ...ខ្ញុំទៅវិញទេដែលត្រូវសួរលោកនោះ" នាងតូចស្ដីឡើងទាំងរដាក់រដុប ខណៈកំពុងឈរញ័រខ្លួននៅកៀនម្ខាងនៃជញ្ជាំងបន្ទប់ទឹក

"ហ្អេ៎!! ម៉េចក៏ជានាងដែលត្រូវសួរខ្ញុំទៅវិញ" ហ៊ីស៊ឹងឆ្លើយឡើងដោយភាពងឿងឆ្ងល់

"ទីនេះជាបន្ទប់ទឹកមនុស្សស្រីច្បាស់ណាស់លោកទេដែលរោគចិត្តពិតប្រាកដ" នាងក្រមុំនិយាយដោយភាពជឿជាក់ព្រោះគិតថាខ្លួនមិនបានច្រឡំ

"បើកភ្នែករបស់នាងឲ្យធំៗ ហើយមើលទៅខាងនោះទៅ នាងគិតថាមនុស្សស្រីអាចនោមឈរបានមែនទេ?" នរៈចង្អុលទៅកន្លែងនោមរបស់មនុស្សប្រុស រួចជះពាក្យសម្ដីយ៉ាងអាម៉ាស់ទៅកាន់ហេរ៉ាន់

"នែ៎!! ខ្ញុំសួរដូចឆោត នេះនាងចង់ឃើញរបស់មនុស្សប្រុសដល់ថ្នាក់មកលួចចូលបន្ទប់ទឹកប្រុសបែបនេះផងហ្អេ៎ស?"

និយាយរួច គេសម្លឹងមើលនាងពីលើក្បាលដល់ចុងជើង រួចបោះពាក្យជាច្រើនទៅកាន់នាង

"ឃើញស្លៀកពាក់ស្អាតបាត តែមិនស្មានសោះថាជាមនុស្សរោគចិត្ត!! អញ្ចឹងតើ ទើបគេនិយាយថាកុំវាយតម្លៃមនុស្សតែសំបកខាងក្រៅ"

បន្ទាប់ពីជ្រួតជ្រាបពាក្យរបស់នាយកម្លោះយ៉ាងបែកអូរហូរស្ទឹងហើយ ហេរ៉ាន់ក្ដៅស្លឹកត្រចៀកង៉ាំង មុខក៏ក្ដៅភាយៗ

"បានហើយ!! ឈប់ដៀលប្រមាថខ្ញុំទៀត លោកគួរតែមានហេតុផលបន្តិចទៅ"

"ហេតុផលយ៉ាងម៉េចទៀត? នេះខ្ញុំចាប់បានផ្ទាល់ៗបែបនេះហើយ មិនព្រមទទួលថាខ្លួនខុសទៀតហ្អ៎?"

នាងពិតជាខុសមែន មិនមើលមុខក្រោយធ្វើឲ្យខ្លួនត្រូវជាប់គាំងនៅទីនោះហើយជាប់ឈ្មោះជាស្រីរោគចិត្តទៀត ស្រីតូចអស់ពាក្យដោះសារក៏ទម្លាក់មុខចុះ ព្រោះមិនដឹងរកលេសអ្វីទៀតដើម្បីបានរួចខ្លួនពីកណ្ដាប់ដៃប្រុសកំណាចម្នាក់នេះ។ សម្លឹងចុះក្រោមមិនទាន់បាន 20 វិនាទីផងនាងក៏រកវិធីរត់គេចឃើញ💡

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now