Part 8 : <<កុំរវីរវល់នឹងខ្ញុំ>>

832 41 0
                                        

[ភាគទី 8] #សកលវិទ្យាល័យកំណើតស្នេហ៍

*កុំរវីរវល់នឹងខ្ញុំ*

🐰 EN-joy your reading 🐰


ថ្ងៃថ្មីក៏បានចូលមក...

ព្រឹកនេះអ្វីៗហាក់ស្ងប់ស្ងាត់ល្អណាស់ បក្សាបក្សីបញ្ចេញសំនៀងយ៉ាងពិរោះគួរជាទីចាប់អារម្មណ៍ ធ្វើឲ្យនារីដែលកំពុងដើរគយគន់នូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃភូមិគ្រឹះ Lee ក៏សប្បាយរីករាយនិងស្រស់ស្រាយតាមហ្នឹងផងដែរ។

«ឋានសួគ៌ ឬក៏ឋានមនុស្សណ៎? ពិតជាស្អាតដល់ហើយ!» នាងតូចហាក់ចាប់ចិត្តនឹងទីនេះជាពន់ពេក ។ ធ្លាប់តែឃើញតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែពេលបានមកឃើញផ្ទាល់បែបនេះ គ្រប់យ៉ាងនៅទីនេះគឺល្អជាង 10 ដងឯណោះ។

នេះហើយបានសាកសមនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ភូមិគ្រឹះនេះមែន ។

«ហ្អេ៎!! ស្រីរោគចិត្ត» ហេរ៉ាន់ក៏ងាកទៅតាមប្រភពសម្លេងនោះភ្លាមៗ ប៉ុន្តែនាងក៏នៅស្ងៀមទ្រឹងពេលឃើញរាងក្រាស់របស់អ្នកកំលោះប្រាកដឡើងជាមួយនឹងអាវយឺតពណ៌សកមូលជិត ហើយវាលក្លៀកបន្តិច ដែលបានបង្ហាញឲ្យឃើញដើមដៃធំមាំរបស់នាយ អមជាមួយខោរឹបកជើង ជាពិសេសញើសសស្រាក់ដែលបានពីការរត់ហាត់ប្រាណនៅលើផ្ទៃមុខនិងដៃទាំងទ្វេ ធ្វើឲ្យម្ចាស់រាងកាយមើលទៅទាក់ទាញខ្លាំងមែន ។ នាងក្រមុំហាក់ដឹងខ្លួន ក៏រហ័សដាស់សតិខ្លួនឯងពីការភ្លឹកនោះ

«នែ៎! លោក ខ្ញុំមិនមែនឈ្មោះរោគចិត្តទេ»

«ចឹងមិញ! នាងងាកមកធ្វើអីចុះ?»

«ទីនេះមានតែយើងពីរនាក់ បើលោកមិនហៅខ្ញុំ អញ្ចឹងមែនតែហៅខ្មោច» ហេរ៉ាន់ងាកមើលឆ្វេងស្ដាំដែរ ព្រោះខ្លាចថានាយមើលឃើញខ្មោចមែន

«មិនមែនខ្មោចទេ! គឺនាងហ្នឹងហើយ» ហ៊ីស៊ឹងនិយាយទាំងពេបមាត់ជ្រេញនាងក្រមុំ

«ខ្ញុំគួរតែប្រាប់លោក ព្រោះហាក់ដូចជាលោកយល់ច្រឡំជាមួយខ្ញុំធ្ងន់ណាស់» នាងដើរចូលទៅជិតហ៊ីស៊ឹងបន្តិច ហើយនិយាយយ៉ាងម៉ឹងម៉ាត់ទៅនាយកម្លោះដោយទឹកមុខស្មើធេង នេះបានសេចក្ដីថានាងមិនលេងសើចទៀតទេ

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now