Part 17 : Gimme your number!!📱

592 27 1
                                        

ថ្ងៃប្រកាសលទ្ធផលក៏បានឈានចូលមកដល់ សិស្សានុសិស្សទាំងអស់ដែលបានប្រលងមកដល់កន្លែងបិទឈ្មោះនៅសាលាផ្ទាល់តែម្ដង។ អ្នកគ្រប់គ្នាភ័យញាប់ញ័រភើតពោះមិនស្ទើរ ព្រោះខ្លាចតែលទ្ធផលដែលចេញមកមិនល្អដូចការរំពឹងទុក។

"វ៉ាវវ!!!! ខ្ញុំជាប់ហើយ" សិស្សស្រីម្នាក់ស្រែករំភើប និងហក់លោតយ៉ាងរីករាយបន្ទាប់ពីរកឈ្មោះរបស់ខ្លួន។
"ខ្ញុំរកឈ្មោះមិនឃើញទេ!!" សិស្សប្រុសដែលនៅក្បែរនោះនិយាយឡើងដោយអារម្មណ៍ខូចចិត្ត កាលណារកឈ្មោះមិនឃើញមានន័យថាគេធ្លាក់ហើយ។

Heeseung បោះជំហានចូលទៅក្នុងចំណោមហ្វូងមនុស្សដែលកំពុងស្វែងរកឈ្មោះនៅលើផ្ទាំងប្រកាស។ គេមានអារម្មណ៍បុកពោះមិនខុសពីអ្នកដទៃប៉ុន្មានទេ ពេលលឺថាមានអ្នកជាប់និងអ្នកធ្លាក់បែបនេះ

"No.112 : Lee Heeseung" Heeseung ញញឹមខាំមាត់ ព្រមទាំងក្ដាប់ទាំងពីរ

"Yess!! ធ្វើបានហើយ" Heeseung ដកទូរសព្ទពីហោប៉ៅខោដើម្បីថតលទ្ធផលបង្ហាញទៅម៉ាក់របស់គេ

<ម៉ាក់ខ្ញុំជាប់ហើយ☺🎉> Heeseung សរសេរសារមួយដោយភ្ជាប់រូបលទ្ធផលផ្ញើទៅកាន់អ្នកម្ដាយជាទីស្រលាញ់។

"បង Heeseung" Heeseung ងាកទៅរកម្ចាស់សម្លេងដែលជា Jake

"ជាប់អត់?" Jake សួរទៅ Heeseung

"ប្រាកដជាជាប់ហើយ នេះជា Lee Heeseung ណា៎ បើមិនជាប់ទើបជារឿងចម្លែក"

"មកធ្វើជាអួតអីណា! ក្រែងបងធ្លាក់ពីរឆ្នាំហើយតើហី"

"ឯង!!" Heeseung ជាប់គ្រៀកក Jake ជាប់ ដោយសារតែទ្រាំមិនបានពាក្យឌឺដងរបស់ Jake

"អូយ!! បានហើយបង ខ្ញុំនិយាយសោះមិនបានដែរ"

Heeseung លែងដៃចេញពីករបស់ Jake រួចសួរទៅគេវិញ

"ចុះឯង? ជាប់អត់?"

"ជាប់ តែជាប់គាំងក្នុងបេះដូងបង" Jake និយាយរួចក៏ធ្វើកាយវិការម្ញិកម្ញក់ដាក់ Heeseung 🥺👉👈

"....." Heeseung អត់មិនបាននឹងឬកពាររបស់ Jake ក៏ជាប់គ្រៀកក Jake ម្ដងទៀត

"លែងទៅ!!" Jake
_______

[Jake POV]

ក្រោយដឹងលទ្ធផលហើយ ខ្ញុំនិងបង Heeseung ក៏ទៅរកញ៉ាំអីបន្តិច។ ពួកយើងញ៉ាំនៅហាងមួយកន្លែងដែលនៅក្បែរសាលា។ បន្ទាប់ពីញ៉ាំរួចរាល់ Heeseung hyuung ក៏ប្រញាប់ប្រញាល់ដោយសារគាត់ត្រូវទៅជួបជុំជាមួយប៉ានិងម៉ាក់របស់គាត់។

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now