"Hiyyih??" ហ៊ីស៊ឹងនិយាយឈ្មោះរបស់មនុស្សស្រីម្នាក់ រួចក៏ដាក់កែវស្រាចុះ ហើយក្រោកពីកៅអីដែលខ្លួនកំពុងអង្គុយភ្លាមៗដើម្បីស្ទុះទៅតាមនារីម្នាក់នោះ។
"ម៉េចក៏នាងមកទីនេះដែរ?" នាយកំលោះដើរបណ្ដើរនិយាយខ្សឹបៗម្នាក់ឯងបណ្ដើរ តែក៏ត្រូវបង្អាក់ដំណើរភ្លាម ដោយសារវត្តមានហេរ៉ាន់នៅពីមុខគេ
"លោកឯងដើរប្រញាប់ទៅណា? បិះតែបុកខ្ញុំទៅហើយនៀក៎" ហេរ៉ាន់សម្លក់សម្លឹងមុខនរៈទាំងដែលគេមិនបានបានចាប់អារម្មណ៍នឹងសម្ដីនាងសោះ
"ហ្អេ៎!! ធ្វើជាមិនលឺខ្ញុំនិយាយផង?" ហេរ៉ាន់លើកដៃស្ដាំរបស់នាងទៅប៉ះស្មារហ៊ីស៊ឹង ដោយសារតែឃើញគេភ្លឹកមើលទៅទិសម្ខាងទៀត ប៉ុន្តែគេនៅតែមិនបាត់ភ្លឹក នាងក៏ទះស្មារនាយមួយដៃម្ដងទៀត
"ហ្អេ៎! ភ្លឹកដល់ណាហើយ?"
"ហ្អា៎!! មិញនេះនាងនិយាយអី?" ហ៊ីស៊ឹងហាក់ភ្ញាក់បន្តិច
"ភ្ញាក់មកវិញហើយហ្អេ៎ស? មិញខ្ញុំស្មានលោកត្រូវខ្មោចចូលតើ"
ហ៊ីស៊ឹងបានត្រឹមសម្លក់មុខហេរ៉ាន់រួចក៏ដើរចេញទៅបាត់ ទុកឱ្យនាងនៅឈរទីនោះម្នាក់ឯង
"...??" ហេរ៉ាន់គាំងនិយាយមិនចេញ នេះនាងខំនិយាយរកគេតែគេធ្វើជាមិនតបត វិញ?
"អាមនុស្សប្រុសគ្មានអារម្មណ៍" នាងជេរគេបន្ទាប់ពីហួសចិត្តជាខ្លាំងនឹងអាកប្បកិរិយានាយកំលោះហ៊ីស៊ឹង
ម៉ោង 10 កម្មវិធីត្រូវបានបញ្ចប់ អ្នកគ្រប់គ្នាក៏ត្រឡប់ទៅកាន់បន្ទប់ស្នាក់នៅរៀងៗខ្លួន។
________
នាវេលាព្រឹកម៉ោង 5:00 នៅក្នុង Group Chat
Jake: អរុណសួស្តីអ្នកទាំងអស់គ្នា!!
Hae-ran: Good Morning!!
Jake: ថ្ងៃនេះយើងត្រូវចេញដំណើរទៅកាន់កោះនោះហើយ
Hae-ran: Yess😍
Hae-ran: ប៉ុន្តែកោះនោះឈ្មោះអី?
Jake: កោះសង្សារ💏
Hae-ran: ខ្ញុំ single ទៅបានអត់?
Heeseung: អត់!!
Hae-ran: លោកឯងចេញមកពីដើមពោធិណា? អញ្ជើញទៅដើមពោធិនោះវិញ។
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
