[...]
ដំណើរកម្សាន្តរបស់ពួកគេត្រូវបានបញ្ចប់បន្ទាប់ពីចំណាយពេលអស់ជាងមួយសប្ដាហ៍។ ពេលនេះ Heeseung Jake និង Nory ត្រូវត្រៀមខ្លួនយ៉ាងស្វិតស្វាញសម្រាប់ការប្រលងលើកនេះ ព្រោះវាជាឱកាសដ៏សំខាន់បំផុតដែលពួកគេត្រូវចាប់យកឱ្យបាន។
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
នៅភូមិគ្រឹះគ្រួសារ Lee..
"តុក! តុក! Nory!!" សម្លេងគោះទ្វាអមជាមួយសម្លេងស្រួយៗរបស់នាងក្រមុំ Hae-ran បន្ទោរហៅឈ្មោះម្ចាស់បន្ទប់
"អឺៗ!! ទៅហើយ" Nory បោះជំហ៊ានទៅមាត់ទ្វា ដើម្បីបើកទ្វាអនុញ្ញាតឱ្យ Hae-ran ចូលមកលមកក្នុងបន្ទប់របស់នាង
"មានការអី Hae-ran?? ចូលមកក្នុងអង្គុយសិនមក"
Hae-ran ដាក់បង្គុយលើសាឡុងទន់ៗរបស់ Nory ហើយក៏ចាប់ផ្ដើមបើកការសន្ទនា
"ខ្ញុំនឹងរើចេញនៅនៅសប្ដាហ៍ក្រោយហើយ"
"ថាម៉េច??" Nory
"ថ្ងៃស្អែកពួកឯងប្រលងហើយ!! ខ្ញុំក៏អស់តួនាទីត្រូវនៅទីនេះទៀតដែរ" Hae-ran និយាយទាំងញញឹមទៅកាន់ដៃគូសន្ទនា
"ហើយឯងចង់ទៅនៅឯណា?"
"Jungwon បានរកកន្លែងដែលមានតម្លៃសមរម្យមួយឱ្យខ្ញុំ"
"ឯងកុំជឿជាក់ប៉ី Jungwon ហ្នឹងពេក ថាមិនត្រូវគេចង់ធ្វើស៊ីឯងផង"
"ឡប់!! ឯងនិយាយស្អីបែបនេះ! Jungwon ជាមនុស្សល្អណាស់ គេខំស្វែងរកការងារឱ្យខ្ញុំធ្វើ ហើយឥឡូវនេះគេរកបានកន្លែងល្អឱ្យខ្ញុំទៀតផង។ ឯងកុំនិយាយបែបនេះដាក់គេ"
"ខ្ញុំបារម្ភពីឯង!!" Nory ជ្រួយចិញ្ចើមបង្ហាញទឹកមុខព្រួយបារម្ភ
"ខ្ញុំដឹង តែខ្ញុំមិនអាចពឹងឯងរហូតទេ រិតតែមិនអាននៅទីនេះរហូតទៀត" Hae-ran បន្ត
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
