Part 9 : <<The Moon is beautiful, isn't it?>>

795 35 3
                                        

[ភាគទី 9] #សកលវិទ្យាល័យកំណើតស្នេហ៍

*The Moon is beautiful, isn't it?*

🌻 EN-joy your reading 🌻


[ទឺតៗៗៗ] ទូរសព្ទរបស់ Beom-gyu រោទ៍ជាច្រើនដង តែសមីខ្លួនហាក់មិនខ្វាយខ្វល់នឹងវាឡើយ ។ ពេលនេះគេកំពុងច្របូកច្របល់ណាស់ គេមិនយល់ពីជម្រៅចិត្តរបស់ខ្លួនសោះ ម្ដេចក៏នៅសុខៗគេមានចិត្តប្រចណ្ឌហេរ៉ាន់ទៅវិញ ។ គេក៏បាននិយាយហើយថាហេរ៉ាន់ប្រៀបដូចជាប្អូនស្រីម្នាក់សម្រាប់គេ ប៉ុន្តែគ្រប់ពេលនាយឃើញនាងស្និទ្ធិស្នាលជាមួយអ្នកផ្សេងក៏នាយមានអារម្មណ៍មិនស្ងប់ទៅវិញ បេះដូងហាក់ក្ដៅក្រហល់ក្រហាយពេលស្ថិតក្នុងស្ថានភាពនោះ។

«ស្មានមិនខុសមែនបងប្រាកដជានៅទីនេះ» រំពេចនោះសម្លេងស្រួយៗរបស់នារីម្នាក់ក៏បានមកកាត់ចង្វាក់ការគិតរបស់ Beom-gyu ។ មនុស្សស្រីម្នាក់នោះគ្មាននរណាក្រៅពីហេរ៉ាន់នោះទេ ។ នាងជាមនុស្សតែម្នាក់គត់ដែលស្គាល់គ្រប់កន្លែងដែល Beom-gyu ទៅ ។ ពួកគេកំពុងនៅក្នុងសួនកម្សាន្តមួយកន្លែងដែលមានទីតាំងប្រហែល 10km ពីសកលវិទ្យល័យ E.N.U ។ គ្រប់ពេលដែល Beom-gyu ពិបាកចិត្ត គេតែងតែមកទីនេះដើម្បីកម្ចាត់អារម្មណ៍មិនល្អទាំងនោះចេញ។

នាងតូចដើររថ្មមៗទៅរកនាយកំលោះដែលកំពុងអង្គុយលើបង់ជាមួយទឹកមុខក្រម៉ូវ

«ខ្ញុំសុំទោស!! ខ្ញុំមិនគួរនិយាយបែបហ្នឹងដាក់បងទេ» ហេរ៉ាន់ហាក់ដឹងថាសម្ដីរបស់ខ្លួននិយាយចេញមកគឺធ្ងន់ពេកហើយ ណាមួយ Beom-gyu គ្រាន់តែបារម្ភពីនាងតែប៉ុណ្ណោះ។ និយាយហើយនាងក៏ដាក់បង្គុយលើបង់ទល់មុខនាយកំលោះ។

«មិនអីទេ!» Beom-gyu ក៏ងើយមុខឡើងតម្រង់ខ្សែភ្នែកទៅហេរ៉ាន់ បម្រុងនឹងនិយាយបន្ត ប៉ុន្តែនាងតូចក៏ស្រាប់តែស្ទុះងើបពីបង់ហើយដើរតម្រង់ទៅឈរក្បែរនាយភ្លាម

«ខ្ញុំគិតពីរឿងនេះយូរណាស់ដែរហើយ ពេលនេះខ្ញុំសម្រេចចិត្តច្បាស់ហើយថាខ្ញុំនឹងនិយាយវាចេញមកឲ្យបានធូរចិត្ត ទោះបងគិតចំពោះខ្ញុំយ៉ាងណាក៏ខ្ញុំមិនស្ដាយក្រោយដែលនិយាយពីវាដែរ» ហេរ៉ាន់សម្លឹងទៅភ្នែករបស់ Beom-gyu ទាំងកែវភ្នែកយ៉ាងស្រទន់និងប្រាកដប្រជាយ៉ាងខ្លាំង

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now