Part 23: 💔

591 30 2
                                        

[Hae-ran POV]

ខ្ញុំចាប់ផ្ដើមទាក់ទងជាមួយ Heeseung ដោយសារខ្ញុំចូលចិត្តគេ ហើយគេនិយាយថាគេក៏ចូលចិត្តខ្ញុំវិញដែរ ប៉ុន្តែក្នុងខួរក្បាលខ្ញុំតែងតែលេចឡើងនូវគំនិតអវិជ្ជមានមួយគឺ "គេនៅតែស្រលាញ់សង្សាចាស់របស់គេ"។

បន្ទាប់ពីថ្ងៃដែល Heeseung ស្ដីបន្ទោសឱ្យ Hiyyih រួច Heeseung ក៏បានទៅសុំទោសនាងដោយផ្ទាល់ ដែលវាមិនបានរំលងពីក្រសែរភ្នែកខ្ញុំនោះឡើយ។

ខ្ញុំក៏កើតភាពមិនស្រណុកចិត្តឡើងមក រួចខ្ញុំក៏យករឿងនេះទៅពិភាក្សាជាមួយ Nory

"Nory!! យើងសួរមួយ វាជារឿងរបស់ប្អូនជីដូនមួយយើង គឺថា A និង B កំពុងទាក់ទងគ្នា ហើយ C ជាសង្សារចាស់របស់ A។ ថ្ងៃមួយ A បានស្ដីបន្ទោសឱ្យ C យ៉ាងខ្លាំង ប៉ុន្តែ A បែរជាមកយំបន្ទាប់ពីស្ដីឱ្យ C រួច ហើយ A ក៏ប្រាប់ B ថា A នៅឈឺចាប់ជាមួយ C ហើយចង់ទៅសុំទោស C ព្រោះ A បារម្ភខ្លាច C ខូចចិត្ត ហើយ B...."

"ឈប់ៗវ៉ល់ណាស់!!" ខ្ញុំមិនទាន់បានរៀបរាប់អស់សេចក្ដីផង Nory ក៏បញ្ឈប់ខ្ញុំភ្លាមៗ

"ចាំបាច់ A B C ស្អី រឿងបង Hee និងឯង ត្រូវអត់?" ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើល មិននឹកស្មានថា Nory បានដឹងដែរ

"ម៉េចក៏ឯងដឹង?"

"Jungwon ប្រាប់ខ្ញុំអស់ហើយអំពីរឿងកាលពីម្សិលមិញ" Nory

"បើជ្រុលជាឯងដឹងអស់ហើយ ឯងជួយគិតគ្នាផង!! ខ្ញុំមានអារម្មណ៍ថា Heeseung នៅស្រលាញ់ Hiyyih" ខ្ញុំរៀបរាប់ប្រាប់នាងទាំងចិញ្ចើមរបស់ខ្ញុំជ្រួញសឹងតែជាប់គ្នា

"គាត់ខុសគាត់ត្រូវសុំទោស មានអីខុសហា៎?" Nory វាចាយ៉ាងធម្មតា

"ប៉ុន្តែគេបានយំ" ខ្ញុំលើកយកមូលហេតុមួយទៀត

"ហឹម...ប្រហែលជាគាត់គ្រាន់តែនៅឌិតដាមបន្តិចបន្តួចទេដឹង" Nory

Nory និទានរឿងរ៉ាវដែលខ្ញុំមិនធ្លាប់បានដឹងទាក់ទងនឹង Heeseung

"ឯងដឹងទេ? ពីមុនគាត់ស្ទើរស្លាប់ស្ទើររស់ដោយសារខូចចិត្តរឿងស្នេហាហ្នឹងហើយ។ យំដង្ហើយរកគេសឹងរាល់ថ្ងៃ បាយក៏មិននឹកទឹកក៏មិនស្រេក ពេលនឹងខ្ញុំស្មានតែគាត់ចង់សម្លាប់ខ្លួនផង ចេះសំណាងគាត់មិនគិតខ្លី" ខ្ញុំយកដៃខ្ទប់មាត់ ព្រោះមិននឹកស្មានថាមនុស្សដូច Heeseung ធ្លាប់ធ្លាក់ដល់សភាពបែបហ្នឹង

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now