ភាគទី 12 #សកលវិទ្យាល័យកំណើតស្នេហ៍
[....]
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
នៅក្នុងបន្ទប់ស្នាក់នៅរបស់ហេរ៉ាន់ និងណូរី...
ណូរីដែលកំពុងផ្ដេកខ្លួនលើពូកទន់ៗនៃបន្ទប់សណ្ឋាគារលន់មាត់សួរហេរ៉ាន់ដែលនៅលើគ្រែម្ខាង៖
"មិញនេះម៉េចក៏ឯងដើរមកបន្ទប់ចោលខ្ញុំអញ្ចឹង?"
ហេរ៉ាន់ក្រឡេកមើលទៅណូរីបន្តិចរួចក៏ឆ្លើយ៖
"ខ្ញុំអស់កម្លាំងពេក"
"មិនពិត! យើងដឹងថាឯងប្រច័ណ្ឌបង Gyu" ណូរីតបត្រូវចំណុចរសើបរបស់ហេរ៉ាន់
"ប្រ..ប្រច័ណ្ឌស្អី? យើងគ្មានចាប់អារម្មណ៍អីផង" ហេរ៉ាន់តបយ៉ាងស្ទាក់ស្ទើរ ព្យាយាមគេចក្រសែរភ្នែកណូរីធ្វើឱ្យដៃគូសន្ទនាដឹងយ៉ាងច្បាស់ថានាងពិតជានិយាយត្រូវ
"ហ៊ឺ! មិនបាច់លាក់ទេ!! បងហ៊ីប្រាប់យើងអស់ហើយ។ ឯងសារភាពស្នេហ៍ដែរតែត្រូវគេបដិសេដ"
"ប្រុសចោរម្សៀតនោះមាត់វែងណាស់" ហេរ៉ាន់វាយខ្នើយនៅជិតនោះដើម្បីបញ្ចេញកំហឹងដោយចាត់ទុកថាជាហ៊ីស៊ឹង
"មកពីខ្ញុំសួរគាត់ទេ" ណូរីក៏បន្តសម្ដីនាងទៀត
"ឥឡូវប្រាប់ខ្ញុំមកតាមត្រង់មក ឯងកាត់ចិត្តបាននៅ"
"នៅ!" ហេរ៉ាន់និយាយទាំងឱនមុខចុះ
"ខ្ញុំមានវិធីឱ្យឯងអាចកាត់ចិត្តបាន" ណូរីក្រោកពីគ្រែដេករបស់ខ្លួន រួចដើរសំដៅទៅជិតហេរ៉ាន់
"វិធីអី?" ហេរ៉ាន់ព្យាយាមត្រងត្រាបស្ដាប់នូវអ្វីដែលណូរីបម្រុងនឹងនិយាយ
"គឺ...ធ្វើសង្សាយើង ហា៎សហា៎!!" ហេរ៉ាន់ខាំមាត់ហួសចិត្តនឹងចរិតរបស់មិត្តខ្លួនពេក ក៏ចាប់ផ្ដើមបើកការប្រយុទ្ធជាមួយណូរីដោយមានខ្នើយជាអាវុធ។ ពួកគេរត់វាយគ្នាចុះឡើងពេញបន្ទប់ ធ្វើឱ្យបរិយាកាសនៅក្នុងបន្ទប់រីករាយមួយកម្រិតទៀត។
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
