[...]
ថ្នាក់រៀនថ្ងៃដំបូងត្រូវបានបញ្ចប់យ៉ាងរលូន។ និស្សិតគ្រប់គ្នាបានរៀបចំសម្ភារៈសិក្សារៀងៗខ្លួនដាក់ក្នុងកាបូបដើម្បីត្រលប់ទៅផ្ទះវិញ។
"Hiyyih!!" Jake ដើរទៅនិយាយនឹង Hiyyih ដែលកំពុងតែរៀបចំសៀវភៅទុកទូរទុកសៀវភៅផ្ទាល់ខ្លួនរបស់នាង
Hiyyih ងាកទៅរកម្ចាស់សម្លេងដែលជា Jake នោះឯង
"Jake!! មានការអី?"
"ខ្ញុំចង់សួរនាងបន្តិច" Jake
"ចង់សួររឿងអី?" Hiyyih បិទទូរដាក់សៀវភៅរបស់នាង រួចក៏ងាកទៅ Jake
"នាង និងបង Hee ធ្លាប់មានទំនាស់មែនទេ" Jake សួរទៅនាងត្រង់ៗ ធ្វើឱ្យនាងលើកចិញ្ចើមហាក់ដូចជាឆ្ងល់
"ហាហា! ទំនាស់អី?" Hiyyih អស់សំណើចបន្តិចរួចក៏បន្តទៀត "មនុស្សខ្ញុំចូលចិត្តសាងមិត្ត មិនចូលចិត្តសាងសត្រូវទេ"
"អញ្ចឹងម៉េចក៏មិញនេះ..." Jake និយាយមិនទាន់ចប់ផង ក៏ត្រូវ Hiyyih និយាយកាត់
"ខ្ញុំមានការបន្តិច" បន្ទាប់ពីនិយាយបែបនេះរួច Hiyyih ប្រញាប់ដើរចេញយ៉ាងលឿន
"Hie..." Jake រកឃាត់នាងដែរ ប៉ុន្តែមើលទៅនាងដូចជាមានកិច្ចការសំខាន់ គេក៏បណ្ដោយនាងទៅ
_____
Hae-ran កំពុងដើរបណ្ដើរ Heeseung នៅតាមទីធ្លានៃសកលវិទ្យាល័យ។ Hae-ran ដើរបណ្ដើរចេះតែងាកក្រឡេកមើលមុខអ្នកប្រុសកំលោះ Heeseung បណ្ដើរ។
"Heeseung!" Heeseung លឺ Hae-ran ហៅឈ្មោះគេ គេក៏បង្អាក់ដំណើរត្រឹមហ្នឹង រួចបែរទៅមើលមុខ Hae-ran
"បាទ!!"
"ខ្ញុំសុំទោសដែលមិនបានប្រាប់លោក ថាខ្ញុំរើចេញ" Hae-ran និយាយទាំងឱនមុខចុះព្រោះនាងមិនហ៊ានសម្លឹងមើលកែវភ្នែក Heeseung
"មិនអីទេ!! ព្រោះខ្ញុំមិនសំខាន់សម្រាប់នាង ទើបនាងមិនចង់ប្រាប់" Heeseung ធ្វើជានិយាយងាកមុខចេញ
"មិនមែនបែបនោះទេ ខ្ញុំ..." Hae-ran រៀបនឹងនិយាយត ក៏ត្រូវ Heeseung ទាញនាងមកអោបនឹងទ្រូងដ៏ណែនរបស់គេ ដោយសារទេមានកង់មួយជិះយ៉ាងលឿនសឹងតែបុក Hae-ran ទៅហើយ។
Hae-ran ប្រែទឹកមុខទៅជាក្រហម ព្រោះខ្លួនដ៏តូចរបស់នាងកំពុងស្ថិតក្នុងរង្វង់ដៃរបស់អ្នកប្រុសរូបសង្ហារ Lee Heeseung។ កម្ដៅដើមទ្រូងរបស់គេពិតជាកក់ក្ដៅណាស់ ធ្វើឱ្យនាងបិទភ្នែកទទួលយកវាយ៉ាងមានក្ដីសុខ។
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
