Part 16: Dating With Him

653 34 0
                                        

[...]

[Hae-ran POV]

Heeseung អូសដៃខ្ញុំចេញហាងកាហ្វេដែលខ្ញុំធ្វើការយ៉ាងប្រញាប់ប្រញាល់។ ខ្ញុំគិតក្នុងចិត្តថាគេប្រហែលជានឹងនាំខ្ញុំជិះឡានទំនើបរបស់គេ រួចហើយក៏ទៅ date កន្លែងស្អាតៗ។ ប៉ុន្តែក៏...

"កង់??" ខ្ញុំស្រឡាំងកាំងដោយសារតែវាមិនដូចការស្រមើស្រមៃរបស់ខ្ញុំ

"ហ៊ឹម..ខ្ញុំភ្លេចប្រាប់នាង។ លោកតាដកយកគ្រប់យ៉ាងអស់ហើយ គាត់ប្រគល់ឱ្យតែកង់មួយនេះទេ។ ប្រហែលទាល់តែខ្ញុំប្រលងជាប់ទើបបានគ្រប់យ៉ាងមកវិញ" Heeseung ធ្វើជាអេះអុញហើយក៏ឡើងជិះលើកូនកង់របស់គេ ដោយមិនភ្លេចហៅខ្ញុំឱ្យជិះពីក្រោយ

"ហា៎ហា៎!! លោកតាពិតជាអស្ចារ្យណាស់" ខ្ញុំសើចបន្តិច រួចក៏ព្រមឡើងជិះកង់ផ្នែកខាងក្រោយជាមួយគេ

"នាងសើចចំអកខ្ញុំផងហ្អេស!! ចាំមើលណា៎" គេចាប់ផ្ដើមធាក់កង់យ៉ាងលឿន ធ្វើឱ្យខ្ញុំភ័យមិនស្ទើរ។ បុរសម្នាក់នេះធ្វើឱ្យខ្ញុំលស់ព្រលឹងគ្រប់ពេល មិនថាជិះឡានឬជិះកង់ទេ។

"Heeseung ប្រយ័ត្នដួល!! " ដៃទាំងពីររបស់ខ្ញុំហក់ទៅអោបចង្កេះគេជាប់ ក៏ព្រោះតែការភិតភ័យ។

"លទ្ធផលសើចចំអកខ្ញុំ" Heeseung ចាប់ហ្វ្រាំងភ្លាមៗ ធ្វើឱ្យផ្ទៃមុខរបស់ខ្ញុំបុកជាមួយខ្នងដ៏មាំរបស់គេមួយទំហឹង ប្រៀបដូចយកពងមាត់ទៅជល់នឹងថ្ម។ Heeseung ចុះពីលើកង់ហើយងាកក្រោយមើលមុខរបស់ខ្ញុំដោយទឹកមុខភិតភ័យ ខ្ញុំមានអារម្មណ៍ថារន្ធច្រមុះរបស់ខ្ញុំទាំងពីរមានសារធាតុរាវហូរចេញមក

"នាងឈាមច្រមុះហើយ Hae-ran" Heeseung យកដៃអាវរបស់គេមកជូតឱ្យខ្ញុំភ្លាមៗ គេយកដៃរបស់គេបិទច្រមុះរបស់ខ្ញុំ ហើយឱ្យខ្ញុំឱនចុះក្រោមដើម្បីឱ្យឈាមឈប់ហូរ

"ខ្ញុំសុំទោស!! ខ្ញុំថានាំនាងដើរលេងប៉ុន្តែបែរជាត្រូវនាំនាងមកឈឺសាច់ទៅវិញ" Heeseung និយាយដោយឱនមុខចុះ

"មិនអីទេៗ!!" ខ្ញុំព្យាយាមនិយាយទាំងច្រមុះមិនទាន់ឈប់ហូរឈាម ខ្ញុំបន្ត
"បន្តិចទៀតលែងអីហើយ" បន្ទាប់ពីច្រមុះរបស់ខ្ញុំលែងមានបញ្ហាអ្វីទៀត ពួកយើងក៏នាំគ្នាដើរបណ្ដើរកង់នៅតាមទន្លេរ និងសួនច្បារក្បែរនោះ។

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now