[...]
"Hae-ran!!" Beomgyu
នាងតូចដែលកំពុងអង្គុយអោបជើងយំ ក៏ហើយមុខឡើងមើលទៅម្ចាស់សម្លេង
"បង..." Hae-ran និយាយទាំងសម្លេងអណ្ដើតអណ្ដក់
"ម៉េចក៏មកនៅក្រោមភ្លៀងចឹង? សើមអស់ហើយ ប្រយ័ត្នផ្ដាសាយ" Beomgyu ឈោងដៃបាំងឆ័ត្រដែលខ្លួនកំពុងកាន់ទៅគ្រប់ដណ្ដប់នាងតូច Hae-ran
"ខ្ញុំបាត់ខ្សែដៃ..ហ៊ឹកៗ" Hae-ran យំបណ្ដើរនិយាយបណ្ដើរ
"ចូលក្នុងសិនមក" Beomgyu អោបស្មារ Hae-ran បណ្ដើរនាងតូចក្នុងផ្ទះ។
"អានេះមែនទេ?" Beomgyu លើកបង្ហាញខ្សែដៃដែលគេរកឃើញ
Hae-ran ស្ទុះវឹងទៅមើលឱ្យជិតៗ
"ត្រូវហើយគឺវាហ្នឹងហើយ" Hae-ran ញញឹមពព្រាយពេលបានរបស់មកវិញ
"បងរកឃើញវានៅឯណា?" Hae-ran
"នៅលើឡានបង! ប្រហែលឯងជ្រុះ ហើយមិនដឹងខ្លួន" Beomgyu
"របស់នេះសំខាន់ណាស់មែនទេ?" Beomgyu
"ហ៊ឹម..." Hae-ran សម្ដែងទឹកមុខស្មើរធេងសម្លឹងទៅ Beomgyu
"....." Beomgyu មិននិយាយអ្វីទាំងអស់ គេកាន់តែដើរខិតទៅជិត Hae-ran ដោយទឹកមុខប្លែកៗ។
ឯ Hae-ran ក៏រំកិលខ្លួនទៅក្រោយ មិនហ៊ានបាញ់ក្រសែរភ្នែកចំ Beomgyu ឡើយ។
Beomgyu ចាប់កន្សែងនៅក្បែរនោះ មកជូតសក់ Hae-ran យ៉ាងថ្នមៗ
"បងចង់ដឹងណាស់ តើបងនឹងអាចយកបេះដូងឯងមកវិញបានទេ?" Beomgyu បន្លឺសម្លេងថ្នមៗជិតៗមុខនាងក្រមុំ
Hae-ran ងើយមើលមុខអ្នកកំលោះ ដោយសេចក្ដីងឿងឆ្ងល់
"បងចង់យ៉ាងម៉េច" Hae-ran
"បងចង់បានអូន" Beomgyu មិនស្ទាក់ស្ទើរនឹងឆ្លើយចំពោះស្រីល្ងង់ Hae-ran គេនិយាយត្រង់ប៉ុណ្ណឹងហើយនៅធ្វើមិនយល់
"....." Hae-ran ស្ងាត់មាត់់ដូចគេចុប កែវភ្នែកទាំងគូសម្លឹង Beomgyu មិនដាក់។
Beomgyu ឆ្លៀតឱកាសដែលនោះ គេក៏ឱនមុខរបស់គេសន្សឹមៗបម្រុងនឹងលួចស្នាមថើបពីនាងក្រមុំ ប៉ុន្តែក៏ត្រូវនាងច្រានចេញមួយទំហឹង
"ខ្ញុំសុំទោស..." Hae-ranស្ទុះស្ទារជួយគ្រា Beomgyu ឡើងមកវិញ
"ហិហិ...ឯងបានកម្លាំងមកពីណា អីក៏ខ្លាំងម៉្លេះ?" BEOMGYU អស់សំណើចបន្តិច
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
