Part 25: Festival

596 32 1
                                        

[Hae-ran POV]

ទ្រីង..⏰

សម្លេងនាឡិកាបានរោទិ៍ពេញបន្ទប់ វាដាស់ស្មារតីខ្ញុំឱ្យងើបទៅបិទវាភ្លាមៗ រួចខ្ញុំក៏ផ្ដេកខ្លួនលើគ្រែវិញ។

"គួរឱ្យរំខានមែន!" ខ្ញុំរអូរតិចៗ រួចបន្តបិទភ្នែកគេងម្ដងទៀត។

មួយសន្ទុះក្រោយមកសម្លេងហៅចូលក្នុងទូរសព្ទខ្ញុំក៏បន្លឺឡើងម្ដង

"អូយ!! អ្នកណាហ្នឹង?" ខ្ញុំយកដៃរាវរកទូរសព្ទលើគ្រែ

"អាឡូ?"

"Hae-ran! នាងនៅឯណា?" ម្ចាស់សម្លេងគឺជា Jake

"នៅបន្ទប់"

"កុំប្រាប់ថាអត់ទាន់ងើបណា?"

"ហ៊ឹម..."

"ឆាប់មកសាលាឱ្យលឿនមក"

"មានរឿងអី"

"នៅសាលាគេរៀបចំ festival នាងមិនដឹងទេហ្អេ៎ស?"

"ឆាប់មកៗ" Jake។ និយាយរួចកក៏ផ្ដាច់ខ្សែទូរសព្ទភ្លាមៗ

ខ្ញុំងើបចេញពីលើគ្រែរួចដើរសំដៅទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណ ខ្ញុំងាកមុខបែរទៅមើលក្នុងកញ្ចក់ ក៏ស្រាប់តែ

"ស្លាប់ហើយ!!" ខ្ញុំភ្ញាក់ដូចឃើញខ្មោច តែមិនមែនខ្មោចទេ គឺភ្នែកខ្ញុំទាំងសងខាងហើមដូចត្រូវឃ្មុំទិកអញ្ចឹង

"ភ្នែកខ្ញុំកើតអី?" ខ្ញុំសួរខ្លួនឯង ទាំងភ្លេចគិតថាយប់មិញខ្ញុំដេកយំសឹងសោះខ្លួនដោយសារមនុស្សប្រុស។

ខ្ញុំបានសន្យានឹងខ្លួនឯងរួចហើយ ខ្ញុំនឹងយំតែមួយយប់ហ្នឹងទេ បន្ទាប់មកជីវិតខ្ញុំត្រូវដើរទៅមុខធម្មតា។ ប្រុសជាចំណែកតូចមួយប៉ុណ្ណោះ ប៉ុន្តែការងារ ការសិក្សា និងលុយទើបជាចំណែកដ៏ធំខ្វះមិនបាន។

"ហ៊ឹម....បានហើយ Hae-ran!! ជីវិតត្រូវតែបន្តទៅមុខ" ខ្ញុំដកដង្ហើមធំបន្តិច ក្រោយមកខ្ញុំក៏ទៅងូតទឹកសម្អាតរាងកាយ។
_______

នៅសកលវិទ្យាល័យ....

សិស្សនិស្សិតឆ្នាំទី 4 និងទី3 កំពុងមមាញឹករៀបចំទីតាំងសម្រាប់បង្ហាញស្នាដៃផ្សេងៗជាច្រើនទាក់ទងនឹង STEM ព្រមទាំងការរកឃើញនិង ការច្នៃប្រឌិតថ្មីៗតាមផ្នែកនិងជំនាញរបស់ពួកគេទៅកាន់សិស្សប្អូននៅសកលវិទ្យាល័យទាំងមូល។

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now