Part 18: She Left!

590 27 2
                                        


[...]

Heeseung ត្រឡប់មកផ្ទះលោកតារបស់គេវិញ បន្ទាប់ពីបានសម្រាកនៅផ្ទះប៉ាម៉ាក់មួយយប់។
គេដើរសំដៅទៅបន្ទប់ Nory ប៉ុន្តែមិនមែនចង់ជួប Nory ទេគេចង់ជួប Hae-ran ដោយសារ Hae-ran ស្នាក់នៅបន្ទប់ជាមួយ Nory

"Nory!!" Heeseung ឈរគោះទ្វាបន្ទប់របស់ Nory

"មានការអីបងប្រុស? មកគោះទ្វាទាំងព្រលឹមនៀក៎" Nory ដើរមកបើកទ្វាឱ្យ Heeseung ទាំងមុខមិនទាន់ Make up រួចរាល់នៅឡើយ។

Heeseung មិនឆ្លើយជាមួយ Nory ព្រោះរវល់តែក្រឡេកមើលតាមទ្វាបន្ទប់ហាក់ដូចកំពុងស្វែងរកនរណាម្នាក់

"រក Hae-ran មែន?" Nory សួរទៅ Heeseung ត្រង់ៗ

"អត់..អត់ផង!" Heeseung តបទាំងរដាក់រដុបធ្វើឱ្យដៃគូរសន្ទនាដឹងយ៉ាងច្បាស់ថាគេកំពុងរកមើល Hae-ran ពិតមែន។

"នាងរើចេញតាំងពីម្សិលមិញបាត់ហើយ បងមិនដឹងទេឬ?"

"ថាម៉េច?? ម៉េចក៏នាងមិនប្រាប់បងសោះអញ្ចឹង" Heeseung ជ្រួញចិញ្ចើមហាក់ដូចជាខឹងផងអន់ចិត្តផងក៏ព្រោះ Hae-ran មិនប្រាប់គេមួយម៉ាត់សោះថារើចេញ

"ចង់ដឹងអាស័យដ្ឋាននាងទេ? ចាំខ្ញុំប្រាប់"

"មិនបាច់! បងមិនចង់ដឹង!" Heeseung ធ្វើជាមិនខ្វល់រួចដើរចេញពីមុខបន្ទប់ Nory បាត់ ទុកឱ្យ Nory ឈរហួសចិត្តតែឯង

"ចាំមើលថាខ្លាំងបែបនេះបានយូរប៉ុនណា" Nory រអ៊ូ
______

[បន្ទប់ថ្មីរបស់ Hae-ran]

"រួចរាល់!!" Hae-ran បានរៀបចំបន្ទប់ថ្មីដែលនាងនឹងត្រូវស្នាក់នៅ។

នាងទាញទូរសព្ទមកមើល ចង់ដឹងថានាងបានទទួលសារពីនរណាខ្លះ ប៉ុន្តែគ្មានសូម្បីតែមួយ

"ប្រុសម្នាក់នោះមិនសូម្បីតែផ្ញើសារប្រាប់ខ្ញុំបន្តិចសោះ?" Hae-ran រអ៊ូម្នាក់ឯងតិចៗ នាងចង់ឃើញសារពីមនុស្សម្នាក់គឺជា Lee Heeseung

"ហ្អេ៎? ហេតុអីត្រូវចាំសាររបស់គេ?" នាងហាក់ដឹងខ្លួនមកវិញបន្តិច។ Hae-ran បាននឹកឃើញដល់រឿងពីម្សិលមិញ។

*ត្រលប់ទៅម្សិលមិញ*
"ខ្ញុំអរគុណនាងហើយដែលបានជួយធ្វើឱ្យចៅប្រុសខ្ញុំប្តលងជាប់" លោកតារបស់ Heeseung មានប្រសាសន៍ទៅ Hae-ran

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now