[....]
__នៅផ្ទះគ្រួសារ Lee__
សមាជិកគ្រួសារទាំងអស់បានមកជួបជុំនៅផ្ទះលោកតា Lee ដើម្បីស្រស់ស្រូបអាហារពេលល្ងាច។ ប៉ុន្តែឈប់សិន ដូចជាបាត់វត្តមានមនុស្សម្នាក់ទៀត...
«Heeseung នៅឯណា» លោកតាទើបតែដល់តុអាហារភ្លាម ក៏សួររក Heeseung
«ចាំខ្ញុំទូរសព្ទទៅគេម្ដងទៀត» ថារួចម៉ាក់ Heeseung រៀបនឹងដក់ទូរសព្ទខលទៅគេទៅហើយ ប៉ុន្តែលោកតាក៏ឃាត់
«មិនចាំបាច់ទេ»
«តោះចាប់ផ្ដើមទៅ» លោកតា
«ខ្ញុំមកហើយ» Heeseung រត់មកយ៉ាងត្រហេបត្រហប់
Heeseung ជម្រាបសួរប៉ាម៉ាក់ និងលោកពូអ្នកមីង រួចដើរទៅជិតលោកតាបម្រុងនឹងនិយាយសុំទោសចំពោះការមកដល់យឺត
«អង្គុយចុះទៅ» Heeseung និងអ្នកគ្រប់គ្នាបើកភ្នែកភ្ញាក់ផ្អើលមើលទៅលោកតា នៅពេលលឺគាត់មានប្រសាសន៍បែបនេះ ព្រោះរាល់ដងដែល Heeseung មកយឺត លោកតាតែងតែខ្ញាល់និងស្ដីឱ្យគេមិនខាន សុខៗស្រាប់តែគាត់ផ្លាស់ប្ដូរលឿនយ៉ាងនេះ។
«នៅឈរធ្មឹងធ្វើអីទៀត ម៉េចមិនទៅអង្គុយ?» លោកតា
«បាទៗលោកតា» Heeseung ញញឹមងាកទៅម៉ាក់ និងប៉ាគេ
ទីបំផុតសមាជិកគ្រួសារក៏បានមកគ្រប់គ្នា ពួកគេទទួលទានអាហារពេលល្ងាច និងជជែកគ្នាយ៉ាងរីករាយ។
Heeseung និង Nory ចេញមកក្រៅដើម្បីស្រូបខ្យល់អាកាស បន្ទាប់ពីទទួលទានអាហាររួច។
«បងឯងលួចទៅធ្វើបុណ្យនៅណាខ្លះ? បានជាសំណាងមិនត្រូវលោកតាស្ដីអោយ?» Nory
«បងឆ្ងល់ដែរ ហេតុអីគាត់មិនជេរបងដូចរាល់ដង?» Heeseung
Nory យកដៃអង្អែលក្បាល Heeseung ហាក់ដូចខ្លួនឯងអាយុបងគេ
«ប្រហែលមួយរយៈធ្វើឱ្យលោកតាពេញចិត្តណាស់ហើយ»
«ដកដៃចេញភ្លាម Kang Nory កុំមកចង់វាយស្មើរជាមួយបង» Heeseung និយាយទាំងសម្លក់ Nory ថ្មែរ
«លោកតា!!!» Nory
«លោកតា..» Heeseung
«Nory!! ចៅទៅក្នុងវិញសិន តាមានរឿងនិយាយជាមួយបងឯងបន្តិច» លោកតាមានប្រសាសន៍រួច Nory ក៏ដើរចូលទៅក្នុងផ្ទះវិញតាមសម្ដីជីតា
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
