Part 4 : <<Girlfriend?>>

989 40 0
                                        

[ភាគទី4] #សកលវិទ្យាល័យកំណើតស្នេហ៍

📚EN-joy your reading📚

សម្លេងសារិកាបន្លឺឡើងទ្រហឹងអើងកង ហាក់បីដូចជាកំពុងច្រៀងអបអរសាទរចំពោះការចូលមកដល់នៃព្រឹកថ្ងៃថ្មី ចំណែកឯព្រះអាទិត្យក៏បញ្ចេញពន្លឺរស្មីរបស់ខ្លួន ដើម្បីជាជំនួយដល់រុក្ខជាតិទាំងឡាយឲ្យបានធ្វើរស្មីសំយោគដែលជាដំណើរដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់ពួកវា។ ទិដ្ឋភាពដ៏ស្រស់បំព្រងពីធម្មជាតិដូចជាសួនច្បារដែលហែរហមតាមដងផ្លូវ និងកន្លែងជាទីចាប់អារម្មណ៍ជាច្រើនដូច កន្លែងចតឡាន អាងហែលទឹក ... នៃវីឡាដល់ធំសម្បើមមួយដែលយើងអាចដឹងថាជាកម្មសិទ្ធិនៃគ្រួសារ Choi បានបង្ហាញឲ្យឃើញពីភាពទាក់ទាញនិងភាពស៊ីវីល័យរបស់គ្រួសារនេះយ៉ាងច្បាស់។ នៅផ្នែកខាងក្នុងក៏បានឲ្យយើងឃើញនូវក្រុមគ្រួសារ Choi កំពុងស្រស់ស្រូបអាហារពេលព្រឹកយ៉ាងឆ្ញាញ់ពិសារនៅលើតុអាហារយ៉ាងវែងនិងធំដែលអាចដាក់បានម្ហូបបានយ៉ាងច្រើនពន់ពេក

"ហេរ៉ាន់ឆាប់ញ៉ាំទៅ" ស្រ្តីវ័យកណ្ដាលគឺលោកស្រី Choi បានចាប់ម្ហូបឲ្យស្រីតូចហេរ៉ាន់ជាមួយទឹកមុខពេញចិត្តជាខ្លាំង

"ចា៎ស!! អរគុណណាស់អ៊ំស្រី" ហេរ៉ាន់ទទួលយកដោយអំណរ

"នេះអ៊ំខានជួបឯងតែប៉ុន្មានឆ្នាំសោះ ឡើងពេញក្រមុំស្ដូកតែម្ដង ហើយថែមទាំងស្រស់ស្អាតទៀត" លោកស្រី Choi និយាយដោយសម្លឹងមើលហេរ៉ាន់មិនដាក់ភ្នែកដោយភាពស្ញប់ស្ញែង

"ខឹកៗៗៗ" ដោយការសរសើរខ្លាំងពេក ហេរ៉ាន់ក៏ឈ្លក់បាយសឹងដាច់ខ្យល់

"នេះទឹក!! ញ៉ាំទៅហេរ៉ាន់" បន្ទាប់ពីឃើញនាងឈ្លក់បែបនេះ Beomgyu ក៏ចាប់ហូចទឹកឲ្យនាងតូចហេរ៉ាន់ភ្លាម

"ម៉ាក់មិនគួរសរសើរនាងពេកទេ" Beomgyu បន្ថែមទាំងជ្រួញចិញ្ចឹមទៅម៉ាក់ខ្លួន

"ហាហា!! ឲ្យអ៊ំសុំទោសផងណា៎ហេរ៉ាន់" ម៉ាក់Beomgyuនិយាយសុំទោសហេរ៉ាន់ ដោយអស់សំណើចនឹងឬកពារប្រាកដប្រជារបស់កូនប្រុស

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now