Part 5 : <<Super Star មកពីណាហ្នឹង?>>

833 39 0
                                        

[ភាគទី5] #សកលវិទ្យាល័យកំណើតស្នេហ៍

🦄EN-joy your reading🦄

«Girlfriend????!!!» ហេរ៉ាន់ភ្ញាក់ផ្អើលមិនស្ទើរព្រោះតែការណែនាំខ្លួនរបស់ជីននី

ពេលនេះក្នុងបេះដូងរបស់នាងដូចជាកំពុងត្រូវគេចាក់ជាច្រើនកាំបិត ធ្វើឲ្យអារម្មណ៍ឈឺចាប់ក៏ចាប់ផ្ដើមកើតមានឡើងដោយសារតែ Crush របស់ខ្លួនបែរជាមានម្ចាស់បេះដូងរួចទៅហើយ។ ចំណែកឯក្នុងភ្នែករបស់នាងប្រែជាល្អក់កករមិនស្រស់ថ្លាដូចពីមុន នេត្រាទាំងគូស្ទើរតែទប់តំណក់ទឹកដែលនៅជុំវិញក្រឡង់ភ្នែកសឹងពុំបានប៉ុន្តែនាងនៅព្យាយាមឃាត់វាកុំឲ្យស្រក់ចុះមក ព្រោះនាងពុំចង់ឲ្យពួកគេឃើញភាពឈឺចាប់របស់នាង ហើយគិតថានាងទន់ខ្សោយឡើយ។

«ត្រូវហើយហេរ៉ាន់!! បងមិនដែលបានប្រាប់ឯងសោះថាបងមានមិត្តស្រី! ជីននីជាមិត្តស្រីបង» Beomgyu ព្យាយាមបកស្រាយដើម្បីកុំឲ្យហេរ៉ាន់ភ្ញាក់ផ្អើលពេក

«នេះទៅលួចមានសង្សារស្ងាត់ៗទៀតណ៎?» នាងក្រមុំធ្វើជានិយាយញ៉ោះ Beomgyu

«បងក៏មានបេះដូងដែរណា៎ នាងច្រម៉ក់!!» នាយកំលោះនិយាយទៅកាន់ហេរ៉ាន់ រួចងាកមកញញឹមយ៉ាង cute ដាក់មិត្តស្រីខ្លួន ធ្វើឲ្យជីននីជាមិត្តស្រីមុខក្រហមង៉ាំងព្រោះអៀនសម្ដីសង្សារខ្លួន

«ក៏ល្អម្យ៉ាងដែរដែលបងមានមិត្តស្រី ព្រោះកន្លងមកខ្ញុំស្មានថាបងជា Gay ទេតើ» នាងក្រមុំផ្លែផ្កាឌឺដងដាក់នាយកំលោះ ទាំងនៅមុខជីននី នាងពិតជាមិនចេះទុកមុខឲ្យគេសោះ

ហេរ៉ាន់នាងដូចជាមិនចង់រំខានពេលវេលារបស់គូស្នេហ៍មួយគូនេះ នាងក៏សម្រេចចិត្តថានឹងត្រលប់ទៅផ្ទះ មួយវិញទៀតនាងក៏មិនអាចនៅឈមើលទិដ្ឋភាពមនុស្សប្រុសដែលខ្លួនស្រលាញ់កំពុងផ្ដោះផ្ដងស្នេហាជាមួយស្រីផ្សេងអ៊ីចឹងដែរនាំតែឈឺចាប់ឥតអំពើ។

«បង Beomgyu!! ខ្ញុំសូមទៅផ្ទះវិញហើយណា៎ ព្រោះខ្ញុំក៏រំខានបងយូដែរហើយ» នាងក្រមុំព្យាយាមនិយាយ ធ្វើយ៉ាងម៉េចឲ្យ Beomgyu យល់ព្រមឲ្យនាងត្រលប់ទៅវិញ

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now