[...]
ថ្ងៃនេះអ្នកគ្រូបានប្រមូល project តាមក្រុមដោយក្រុមនីមួយៗត្រូវធ្វើបទបង្ហាញពី project ទាំងនោះ។ អ្នកគ្រប់គ្នាបានបង្ហាញយ៉ាងមានទំនុកចិត្ត និងស្វាហាប់ទៅលើកិច្ចការពួកគេ។
"អរគុណអ្នកទាំងអស់គ្នាដែលខិតខំធ្វើការងារបានយ៉ាងល្អ" អ្នកគ្រូលើកទឹកចិត្តនិស្សិតដោយសរសើរក្រុមទាំងអស់ពីរការលះបង់របស់ពួកគេ។
"បាទអ្នកគ្រូ!! សុំការងារបន្ថែមមកអ្នកគ្រូ" Jake និយាយរួច គ្រប់គ្នាសម្លក់មុខគេថ្មែរបង្ហាញអារម្មណ៍មិនពេញចិត្ត ដោយសារតែកិច្ចការរបស់ពួកគេនៅមានច្រើនទៀតដែលធ្វើមិនទាន់ហើយផង ម៉េចក៏ Jake សុំគ្រូថែមបែបនេះ។
ដោយឃើញគ្រប់គ្នាមើលមកគេបែបនេះ អ្នកកម្លោះ Jake ក៏កែប្រែស្ថានការណ៍ភ្លាម
"អរ៎..ហ្អ៎.. ខ្ញុំនិយាយលេងទេ"
"ហិហិ!! មិនអីទេ អ្នកគ្រូនឹងបន្ថែមការងារឱ្យនៅពេលក្រោយ ប៉ុន្តែថ្ងៃនេះប៉ុណ្ណឹងសិនចុះ អាចសម្រាកបាន" អ្នកគ្រូមានប្រសាសន៍រួច ក៏ដើរចេញពីថ្នាក់រៀនដោយមានការគោរពពីសិស្សៗ
"Sim Jaeyun!!" Heeseung ឧទានឈ្មោះរបស់ Jake ដោយប្រើទឹកមុខស្មើរធេង ដើរសំដៅទៅរកគេ
"បាទបង!!"
"មាត់ឯងនេះពូកែនិយាយដល់ហើយ" Heeseung ដើរទៅគ្រាកករ Jake មួយដើម្បីគម្រាម
"Hyung!! ចូលចិត្តប្រើកម្លាំងបាយម៉្លេះ អូយ...លែង" Jake
Hiyyih នៅអង្គុយសើចសកម្មភាពរបស់ពួកគេ ប្លែកអីតែ Hae-ran នាងដើរចេញទៅក្រៅ ធ្វើឱ្យ 3 នាក់ទៀតនៅស្ងៀមទ្រឹងក្រឡេកមើលនាងទាំងឆ្ងល់។
"Hae-ran កើតអី?" Jake
"មិនដឹងទេ!!" Heeseung លែងករបស់ Jake រួចអង្គុយចុះយ៉ាងធម្មតាហាក់មិនខ្វល់ពី Hae-ran សោះ
"កុំប្រាប់ថាថ្ងៃមុនអត់បានលួងនាងណា៎" Jake
"យើងមិនបានខុសផងទៅលួងគេធ្វើអី" Heeseung
"ម៉េចក៏និយាយបែបនេះ? ខ្ញុំអស់សង្ឃឹមនឹងបងណាស់" Jake ងើបដើរចេញទៅម្នាក់ទៀត ទុកឱ្យ Hiyyih នៅអង្គុយឆ្ងល់នឹង Heeseung
"Hee!! ពួកបងកើតអី?" Hiyyih
"Hiyyih!! ពួកយើងទាក់ទងគ្នាវិញទៅ" Heeseung មិនបានចាប់អារម្មណ៍នឹងសំណួរពីមាត់ Hiyyih ប៉ុន្តែបែរជាស្នើរសុំត្រូវគ្នាវិញ ទាំងដែលគេកំពុងមានស្នេហាជាមួយ Hae-ran??
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...
