Chapter1 : កន្សែងបាត់ទៅណា!

1.3K 84 4
                                    


🔰 Everything for you 🔰

" គ្រប់យ៉ាងដើម្បីបង "
ភាគទី០១ :កន្សែងបងបាត់ទៅណា

+ Story Description

* ស្នេហាហាប្រែថាជាការស្រលាញ់ ការលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់ : អ្វីក៏ដើម្បីបង អ្វីក៏អូនថាធ្វើដើម្បីបង ហេតុអីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ? *

* អូនធ្វើដើម្បីបង ព្រោះអូនស្រលាញ់បង អ្វីជាក្ដីសុខរបស់បង អូនក៏មានក្ដីសុខដូចគ្នាដែរ តើមានអ្វីដែលអោយអូនធ្វើដើម្បីខ្លួនឯងទៀតនោះ ?*

* Park Sunghoon កូនប្រុសតែមួយគត់របស់ម៉ាហ្វៀប្រចាំប្រទេសកូរ៉េ (Seoul ) ដែលមានឥទ្ធិពលលំដាប់ទី១ មានអំណាចជាងម៉ាហ្វៀណាៗទាំងអស់ ។ Sunghoon ត្រូវបានលោកPark ដែលជាឪពុក ហ្វឹកហាត់អោយក្លាយជាម៉ាហ្វៀតាំងតែពីក្មេង ក្បាច់វាយ គុណដាវចំបាប់ បាញ់កាំភ្លើង គឺគេជំនាញទាំងអស់ គេជាមនុស្សដែលចិត្តត្រជាក់ ចេះសម្របខ្លួនទៅតាមកាលៈទេសៈ ប៉ុន្តែគេជាមនុស្សដែលឃោរឃៅបើចង់សម្លាប់គឺសម្លាប់ ត្រូវបាញ់ចោលភ្លាមគឺស្លាប់នៅកន្លែងភ្លាមៗ តែគេមិនមែនចេះតែសម្លាប់មនុស្សដោយគ្មានហេតុផលនោះឡើយ បើមិនបៀតបៀនគេ គេក៏មិនបៀតបៀនវិញដូចគ្នា... ។

* Kim Sunoo ជាក្មេងដែលរស់នៅ នៅមណ្ឌលកុមារកំព្រាតាំងតែពីតូចក្រូចឆ្មារមកម្ល៉េះ គេជាក្មេងឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចេះអោយតម្លៃមនុស្សជុំវិញខ្លួន សព្វថ្ងៃគេជាគ្រូបង្រៀនក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រាដែលជាទីជម្រករបស់គេតាំងតែពីតូចមកនោះ ។ សព្វថ្ងៃនេះផងដែរគេនៅជាមួយប្អូនចិញ្ចឹមដែលសុំមកតាមគេចេញពីមណ្ឌលកុមារកំព្រាមកនៅផ្ទះតូចមួយ ជាមួយគ្នា ។ រាល់ថ្ងៃទាំងពីរនាក់បងប្អូន ខំប្រឹងធ្វើការងារជាច្រើនដើម្បីចិញ្ចឹមជីវិតហើយដើម្បីអោយប្អូនរបស់គេបានបន្តការសិក្សាដូចសិស្សដទៃដែរ ...។

*Lee Heeseung ជាមិត្តជិតស្និទ្ធបំផុតរបស់Sunghoon មានរឿងអ្វីក៏ដោយក៏គេនៅខាងSunghoonជានិច្ច ប៉ុន្តែគេនៅជាសិស្សមិនទាន់ទទួលដំណែងតពីឪពុកដូចSunghoonនោះឡើយ... ។

* Yang Jungwon ជាក្មេងស្លូតបូត គួរអោយស្រលាញ់ ឧស្សាហ៍ព្យាយាមដូចជាបងចិញ្ចឹមរបស់គេ រាល់ថ្ងៃនេះគេទុកSunooដូចជា ឪពុក ជាម្ដាយ ជាងបងប្រុស ជាមិត្ត ជាមនុស្សដែលផ្ដល់ក្ដីសុខនិងភាពកក់ក្តៅដល់គេ... Jungwonគេខិតខំរៀនសូត្រហើយគេរៀនពូកែថៀមទៀតផង គេមិនចង់អោយពេលវេលាដែលបងប្រុសរបស់គេខំធ្វើការដើម្បីយកអោយគេរៀន ខកខាតឥតប្រយោជន៍ ទើបគេខិតខំរៀនសូត្រខ្លាំង។

Everything For You [ ចប់✔️ ] Donde viven las historias. Descúbrelo ahora