Chapter20 : ភាគបញ្ចប់

475 55 7
                                    

ពិធីបុណ្យសពរបស់លោកម្ចាស់Kangjinបានប្រារព្ធឡើង លោកស្រី Hwa Kira ដែលធ្លាប់មានងារជាភរិយាក៏បានមកចូលរួមហើយចាត់ចែងលើអង្គពិធីផងដែរ ~លោក Kangjinស្លាប់ព្រោះជម្ងឺ នេះខំថែរក្សាខ្លួនដោយមានកូនប្រុសជួយមើលថែជួយជាកម្លាំងចិត្តអោយលោកអាចរស់បន្តបានមួយឆ្នាំក៏ចាត់ទុកថាសំណាងធំណាស់ទៅហើយ តែសួរថារយៈពេលមួយឆ្នាំនេះលោកស្រីKiraមករកលោកឬមកសួរសុខទុក្ខលោកបានប៉ុន្មានដង? គឺតែម្ដងគត់ នៅថ្ងៃដែលលោកដាច់ខ្យល់ស្លាប់ថែមទៀត ចិត្តរបស់លោកស្រីនៅរឹងទទឹងមិនព្រមជួប មិនព្រមទទួលពាក្យសុំទោស មិនព្រមអភ័យទោសអោយដល់ស្វាមី នៅតែប្រកាន់ខឹងដដែល តែនេះជាវិនាទីជីវិតចុងក្រោយទើបលោកKangjinចង់ជួបភរិយាមុននឹងលែងបានឃើញមុខទៀត ដោយមានការអង្វរកពីកូនប្រុសជាច្រើនដងក្រាបសំពះដល់បាតជើងទៀត បើម៉ែមិនអាចត្រឡប់ដូចដើមជាមួយពុកបាន សូម្បីតែម៉ែទៅអោយលោកពុកបានឃើញមុខគ្រាដង្ហើមចុងក្រោយនេះផងចុះ!!!!

« បងទៅអោយបានសុខចុះ ខ្ញុំព្រមអត់ទោសឲ្យបង »លោកស្រីKiraអោបរូបថតរបស់ស្វាមីយំទាំងឈឺចាប់ ទោះបីជាលោកស្រីរឹងទទឹងមិនព្រមដូចដើមជាមួយស្វាមី មិនព្រមត្រឡប់ជួបជុំក៏ពិតមែន តែក្ដីស្រលាញ់របស់លោកស្រីចំពោះស្វាមីមិនដែលប្រែ ហើយភាពឈឺចាប់ដែលលោកស្រីទទួលក៏មិនអាចសាបរលាបបានដូចគ្នាដែរ ដូច្នេះចាត់ទុកថារឿងទាំងប៉ុន្មានដែលធ្លាប់សាងរួមគ្នា កម្មទាំងប៉ុន្មានដែលបង្កអោយគ្នា សូមអោយចប់ត្រឹមនេះចុះបើមាននិស្ស័យនឹងគ្នាគង់តែជួបហើយរស់ជួបជុំតាមបំណងមិនខាន!!!!!

« ម៉ែចូលទៅខាងក្នងទៅ គ្រប់គ្នាកំពុងរងចាំម៉េ!!! »សំឡេងកូនប្រុសបន្លឺហៅលោកស្រីរហ័សជូតទឹកភ្នែកចេញ

« អ្ហឹម~ »លោកស្រីគ្រហឹមងួកក្បាលហើយដើរចូលទៅខាងក្នុងជាមួយកូនប្រុសដើម្បីជូនដំណើរអ្នកស្លាប់ជាលើកចុងក្រោយមុននឹងរាងកាយត្រូវបានបាត់បង់~~~
  +Skip
ទោះថ្ងៃនេះអាចជាថ្ងៃទុក្ខសោករបស់អ្នកមានទុក្ខ តែក៏វាជាថ្ងៃដែលស្រស់បំព្រងសម្រាប់អ្នកដែលជួបតែរឿងរីករាយផងដែរ ដូចជាជីវិតគូរបស់គូស្នេហ៍មួយគូនេះជាដើម~ Sunooឈរអោបដៃញញឹមទៅទេសភាពខាងក្រៅ ខ្យល់ក៏ល្អបរិសុទ្ធណាស់ដែរ បានមកឈរបែបនេះមានអារម្មណ៍ល្អក្នុងចិត្តជាទីបំផុត~

You've reached the end of published parts.

⏰ Last updated: Aug 26, 2023 ⏰

Add this story to your Library to get notified about new parts!

Everything For You [ ចប់✔️ ] Where stories live. Discover now