Chapter 17:

314 49 7
                                    

     ភាគទី17:អស់ផ្លូវដើរ
[......]

ថ្ងៃបន្ទាប់Sunooបើកភ្នែកឡើងមកក្រោកដឹងខ្លួនបានឃើញប្អូនប្រុសរបស់ខ្លួនមុនគេ អ្វីដែលគេសួរឡើងមុននោះគឺ Sunghoonនៅឯណា ហើយចម្លើយដែលគេទទួលបានគឺជាដំណឹងដ៏សោកសៅរបស់គេដែលបានឮចេញពីមាត់របស់Jungwon ~ ពេលនេះSunooកំពុងគេងយំនៅលើគ្រែអ្នកជម្ងឺ គេពិតជាចង់ជួបSunghoonខ្លាំងបំផុត ចង់ឃើញមុខ ចង់ឮសម្លេង ចង់ជួប ចង់អោយបងនៅត្រង់នេះជាមួយអូន ប៉ុន្តែគ្រប់យ៉ាងគឺមិនអាចព្រោះបងកំពុងតែនៅជាមួយប្រពន្ធនិងកូនរបស់បង អូនត្រឹមជាមនុស្សលួចលាក់ប្រហែលគ្មានតម្លៃអ្វីនោះទេ! Jungwonបានប្រាប់Sunooថា Tzu Hannបានផ្ដល់កំណើតកូនរបស់នាងហើយទើបនាមជាឪពុកដូចជាSunghoonត្រូវនៅក្បែរ មើលថែប្រពន្ធកូន តែតាមពិតពេលនេះនាយ.....~

  សភាពនៅក្នុងបន្ទប់មិនសូវមានពន្លឺខ្លាំងភ្លឺស្ទុងៗបង្ហាញអោយឃើញវាំងននយោលបោកបក់តិចៗតាមកម្លាំងខ្យល់ចូលពីមាត់បង្អួច ~ ហើយនេះជាសភាពនៃបន្ទប់របស់Sunghoon  ទីនេះរញ៉េរញ៉ៃ មានរបស់ធ្លាក់រប៉ាត់រប៉ាយពេញទាំងអស់ ដបស្រាជាច្រើនដួលដេកក្បែរៗគ្នា ។ Sunghoon មិនបាននៅមន្ទីពេទ្យមើលTzu Hannនិងកូនដូចសម្ដីJungwonនិយាយ ហើយSunghoonក៏មិនបាននៅក្បែរ មើលថែ បានឃើញ បានឱបSunooនោះដែរ ព្រោះមានការហាមឃាត់ពីJungwon ~ Jungwonមិនព្រមអោយនាយបានជួបSunoo ហើយថែមទាំងស្ដីជេរនិងដេញSunghoonចេញទៀត ហើយប្រយោគដែលធ្វើអោយSunghoonឈឺខ្លាំងបំផុតនោះគឺJungwonបាននិយាយថាអោយនាយឈប់មកទាក់ទងនឹងបងប្រុសរបស់ខ្លួនទៀត ព្រោះហេតុដែលបងប្រុសរបស់គេឈឺគឺមកពីមនុស្សប្រុសឈ្មោះSunghoonម្នាក់នេះហើយ!!

« បងសុំទោស ហឺៗ... »សម្លេងឮមិនសូវស្រឡះល្អរងំងុលៗចេញពីមាត់របស់រាងក្រាស់ដែលដេកឱបដបស្រានៅក្នុងដៃហើយដង្ហក់យំខ្ទប់មុខនឹងផ្ទៃឥដ្ឋការ៉ូ សុំទោសដែលបងធ្វើអោយអូនឈឺ សុំទោសដែលបងការពារអូនមិនបាន សុំទោសដែលនាំទុក្ខមកអោយអូន ចង់អោយបងចាកចេញពីអូន?សុំទោសបងធ្វើមិនបានទេ ចង់អោយបងចេញពីអូន អោយបងស្លាប់ល្អជាង!!!!

« ពុទ្ធោអើយ!!! »នាយស្រែកហើយគប់ដបស្រាចោលធ្វើអោយធ្លាក់បែកបង្កឮជាសម្លេងនៃការប៉ះទង្គិចបែកខ្ចាយ!!

Everything For You [ ចប់✔️ ] Where stories live. Discover now