Chapter07:យើងចូលចិត្តឯង

377 37 0
                                    

🔰 Everything For You 🔰

" គ្រប់យ៉ាងដើម្បីបង "
ភាគទី07:

+Kanemoto House

« បងប្រុស »សម្លេងតូចមួយរបស់ស្រីល្អិតដែលជាប្អូនរបស់Yoshiបានស្រែកហៅបងរបស់នាងហើយរត់មករក Yoshiកាលដែលឃើញប្អូនរត់មករកហើយក៏ស្រវ៉ាបើកដៃទទួលការអោបពីប្អូនរបស់នាយ នាយឱបប្អូនហើយថើបសក់ក្បាលរបស់នាង គេស្រលាញ់ប្អូនស្រីរបស់គេណាស់ មិនងាយទុកនាងអោយនៅផ្ដេសផ្ដាសតែឯងនោះទេ ទោះគេមិនបាននៅជាមួយនាងក៏នាយអោយអ្នកបម្រើប្រុសស្រីចាំមើលនាងដែរសុវត្ថិភាពប្អូនស្រីរបស់គេគឺសំខាន់បំផុត~

« យ៉ាងម៉េចដែរថ្ងៃនេះ? »នាយព្រលែងពីការឱបអង្អែលសក់ក្បាលប្អូនញញឹមហើយសួរទៅនាង

« មេដោះបង្រៀនអូនអោយចេះធ្វើបង្អែមបានច្រើនមុខណាស់ចាស»នាងឆ្លើយហើយញញឹមដាក់បងរបស់នាង

« មែនហ្អ? ឯណាបងសុំភ្លក្សផងបានអត់?»

« ប្រាកដជាបានណាបងប្រុស តោះទៅខាងក្នុងជាមួយអូន»នាងឱបដៃរបស់Yoshiហើយញញឹម

« បាទតោះ ~ អឺ..Nopឯងជួយយករបស់មកទុកខាងក្នុងផង »Yoshiងាកមកនិយាយជាមួយកូនចៅ

« បាទចៅហ្វាយ »

« តោះ ទៅខាងក្នុងទៅឯណាបង្អែមស្នាដៃប្អូនស្រីរបស់បងរសជាតិពិសេសយ៉ាងណាណ៎...»

« រសជាតិដឹងតែបងចូលចិត្តតែម្តងហើយហិហិ»នាយនិងប្អូនក៏ដើរជជែកគ្នាបណ្ដើរចូលទៅខាងក្នុងបណ្ដើរ ឯNopក៏ចាត់ចែងរឿងអីវ៉ាន់ដែលទិញមកពិសេសស្ត្រប៊ឺរីដែលអ្នកនាងYerianna ព្រោះនាងចូលចិត្តវា ~
*Kanemoto Yerianna នាងជាប្អូនស្រីតែមួយរបស់Yoshiរាល់ថ្ងៃនេះរស់នៅតែពីរនាក់បងប្អូន ~ម្ដាយរបស់ពួកគេបានស្លាប់ហើយ ចំណែកឪពុករបស់គេក៏ទៅមានគ្រួសារថ្មី~ទាំងពីរអ្នកបងប្អូនរស់ឡើងទម្លាប់ហើយដែលថាគ្មានភាពស្និតស្នាលនឹងឪពុកតាំងពីម្ដាយនៅរស់គេស្និតស្នាលជាមួយម្ដាយជាងឪពុកដល់ពេលម្ដាយស្លាប់បែបនេះចំណងឪពុកកូនក៏ដាច់ឆ្ងាយតែចំពោះលោកKanemotoដែលជាលោកតារបស់ពួកគេវិញគឺនៅស្រលាញ់មើលថែចៅៗដូចដើមទាំងដែលឈាមអ្នកជាឪពុកមិនគិតខ្វល់ពីកូនផង~

Everything For You [ ចប់✔️ ] Where stories live. Discover now