Chapter12:គេជាអ្នកណា

255 41 5
                                    

« អ៊ួកៗ »សម្លេងក្អួតរបស់ម្ចាស់ស្រីបន្លឺសូរស្ទើរមិនដាច់ កន្លងមកស្ទើតែ2ខែហើយតែនាងចាញ់ខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃល្ហិតល្ហៃស្ទើរគ្មានកម្លាំង

« អ៊ួក »

« យ៉ាងម៉េចទៅហើយម្ចាស់ស្រី»ជីតជួយរឺតខ្នងអោយTzu Hannផងសួរនាំនាងផង~ Tzu Hannខ្ពុរទឹកលាងសម្អាតមាត់ហើយថយខ្លួនមកអង្គុយនៅកៅអីវិញ~

« ម្ចាស់ស្រីទឹក»ខ្ពុរមាត់រួចអ្នកបម្រើយកទឹកមកអោយនាងផឹក នាងស្រេកទឹកខ្លាំងក៏ទទួលទឹកហើយផឹកអស់មួយកែវនោះ~

« យ៉ាងម៉េចហើយម្ចាស់ស្រី បានធូរខ្លះទេ»

« ខ្ញុំមិនអីទេ គ្រាន់តែអស់កម្លាំង»

« ម្ចាស់ស្រីសម្រាកអោយបានច្រើន ចាំខ្ញុំទៅយករបស់ជូរមកអោយម្ចាស់ស្រី »

« អរគុណឯងហើយជីត»ជីតញញឹមដាក់ម្ចាស់ស្រីហើយក៏ថយខ្លួនចេញទៅ~Tzu Hann ក្រោកចាកពីកៅអីដើរចេញមកយ៉ខាងក្រៅបន្ទប់ ក្រែងបានខ្យល់បរិសុទ្ធបក់កាត់ខ្លះ~ឈរមើលទេសភាពខាងក្រៅបន្ទប់ងាកភ្នែកទៅក្រោមក៏ប្រទះនឹងSunghoonកំពុងតែឈរនៅមាត់ទ្វាររបង មិនយូរមនុស្សដែលSunghoonរងចាំក៏បានមកដល់ គឺSunooគេយកផ្លែឈើមកជូន ព្រោះSunghoonទិញពីចម្ការមីងហ្យុកមកលើកមកនៅស្រស់ៗ

« ហេតុអ្វីក៏មកដែរហា៎យើងនឹង? »SunghoonសួរទៅHuanដែលសុំតាមSunooមក

« Huanទទួញសុំមកតាមតាំងតែពីយប់មកម្ល៉េះ គេចង់មកស្គាល់ផ្ទះលោក រអ៊ូនឹកមិនឈប់ទេមួយថ្ងៃ»Sunooតបជំនួសកូនប្រុសចំណែកអ្នកមកជាមួយក៏ជួយលើកផ្លែឈើចេញពីឡានអោយSunghoonតែមិនបាននៅយូរនោះទេព្រោះត្រូវយកអោយអ្នកផ្សេងទៀត~

« Huanនឹកពូសង្ហារណាស់ មិនឃើញពូទៅរកHuanទៀតសោះ»

« អា៎!!! មួយរយៈនេះពូរវល់ការងារច្រើនទើបបានជាមិនបានទៅរកHuanពូសុំទោសណា»

« មិនអីទេបាទ »

« ខ្ញុំត្រូវទៅហើយណាលោក ម៉ូយរបស់មីងហ្យុកផ្សេងទៀតនៅចាំមិនបាននៅជជែកយូរនោះទេ»

« ហឹុម~ ថ្ងៃក្រោយជួបគ្នាទៀតណាHuan សឺត~ »Sunghoonថើបថ្ពាល់Huanមួយខ្សឺតមុនលា

« ជម្រាបលាពូទៅកូន»

« ជម្រាបលាលោកពូសង្ហារ»

Everything For You [ ចប់✔️ ] Where stories live. Discover now