Chapter 13:ព្រោះបងខ្លួនឯងទេ

257 38 3
                                    

4ខែក្រោយមក(កាត់ខ្លះទៅឆាប់ចប់)Sunooនៅតែបន្តការងារជាគ្រូបង្រៀនពេលថ្ងៃឯពេលយប់ធ្វើការនៅហាងដដែល តែពេលទៅធ្វើការនៅហាងមិនយកHuanទៅជាមួយនោះទេដោយទុកគេអោយនៅជាមួយមីងហ្យុក Huanជាក្មេងស្ដាប់បង្គាប់គេព្រមនៅជាមួយមីងហ្យុករងចាំSunooមកពីធ្វើការវិញយ៉ាងចុះសម្រុង~

« លោកយាយAppaមកវិញហើយ »Huanអង្គុយសម្លឹងតែទៅមាត់ផ្លូវទេរងចាំSunooមកវិញ ពេលដែលឃើញភ្លើងឡានចាំងភ្លឺៗហើយបើកមកផ្លូវចូលមកផ្ទះរបស់ខ្លួនគេក៏ស្គាល់

« លោកពូសង្ហារជូនប៉ាមកផ្ទះហើយយាយ ខ្ញុំទៅទទួលគាត់!! »

«ប្រយ័ត្នផងចៅប្រយ័ត្នដួល»Huanចុះពីលើគ្រែអង្គុយលេងមុខផ្ទះរបស់មីងហ្យុកហើយក៏រត់ទៅរកឡានដែលបានឈប់ ~Sunghoon តែងជូនSunooមកផ្ទះវិញជារឿយៗស្ទើតែរាល់ថ្ងៃហើយ

« Appa »រាងតូចចុះពីក្នុងឡានមករហ័សបន្ទាប់ខ្លួនទទួលការអោបរបស់កូនហើយនាយក៏ថើបកូនបីបួនខ្សឺតទៅខ្នាញ់ពេក~~

« ចាំតែផ្លូវប៉ាតែម្ដងហើយយើងនឹង »

«ហិហិ ថ្ងៃនេះពូសម្រាកនៅទីនេះឬក៏ត្រឡប់ទៅវិញ»

« ពូត្រឡប់ទៅវិញ តែថ្ងៃក្រោយពូនឹងមកគេងជាមួយHuanរាល់ថ្ងៃមិនខាន »

« អញ្ចឹងពូមកនៅជាមួយលោកប៉ាឬ? »

« ពូនិយាយលេងទេកូន យប់ណាស់ហើយកុំនៅនិយាយជាមួយពូយូពេក អោយលោកពូទៅវិញឆាប់បានសម្រាកណា»

« បាទ »SunooទាញកូនមកអោបពេលឈរទៅHuanស្មើរចង្កេះគេហើយ

« លោកឆាប់ត្រឡប់ទៅវិញទៅយប់ណាស់ហើយ អរគុណលោកណាស់ដែលជូនខ្ញុំមក »រាងតូចតបទៅវិញទាំងញញឹមដាក់Sunghoon

« ជួបគ្នាថ្ងៃក្រោយ ពូទៅវិញហើយណាHuan »នាយបើកដៃចំហអោយក្មេងរត់ទៅឱបអោយបានកក់ក្ដៅបន្តិចមុននឹងត្រឡប់ទៅវិញ~សំណេះសំណាលជាមួយគ្នារួចSunghoonក៏ត្រឡប់ទៅផ្ទះវិញ ទាំងពីរកាលបើឡានរបស់គេទៅផុតក៏នាំគ្នាចូលទៅផ្ទះរបស់គេដែរ~

« ថ្ងៃនេះអ្នកកម្លោះម្នាក់នោះមិនសម្រាកនៅទីនេះសិនទេហ្អេសក្មួយnoo ?»មីងហ្យុកក៏សួរទៅរាងតូចស្ទើតែជាទម្លាប់នៃភ្នែករបស់មនុស្សចាស់ដូចជាគាត់ដែលឃើញSunghoonភាគច្រើនគឺសម្រាកនៅទីនេះព្រឹកព្រលឹមជូនSunooនិងHuanទៅមណ្ឌលកុមារកំព្រាហើយទើបត្រឡប់ទៅផ្ទះវិញ~

Everything For You [ ចប់✔️ ] Where stories live. Discover now