Chapter02:យើងស្រលាញ់គេ

487 59 5
                                    

        🔰 Everything For You 🔰

         “ គ្រប់យ៉ាងដើម្បីបង ”
  ភាគទី០២ : យើងស្រឡាញ់គេ យើងស្រលាញ់Sunghoon !

___

<< ថ្ងៃហ្នឹង ខ្មោចខាងណាចូលហែងនឹងអាhoon ទើបបានជាយក ស្ត្រប៊ីរីមកអោយយើងដល់មួយកន្ត្រកនៀក >> Heeseung កំពុងតែញាត់ស្ត្រប៊ីរីចូលមាត់ញុំាបណ្ដើរសួរទៅSunghoon មិនដឹងថាថ្ងៃនឹងគេកើតស្អីនោះទេ ទើបយកមកអោយញុំា មនុស្សគ្នាកំពុងតែឃ្លានស្ត្រប៊ីរីផងញុំាហើយលែងខ្វល់អីទាំងអស់។

Sunghoon ឯណោះមិនបានឆ្លើយតបនឹងមិត្តរបស់ខ្លួននោះទេ នៅក្នុងដៃគេកាន់ស្ត្រប៊ីរីមួយ ហើយដៃមួយទៀតកាន់កន្សែងដែលគេត្រកងជាប់នោះ សម្លឹងមើលហើយ សម្លឹង សម្លឹងមើលទាល់តែឃើញមុខរបស់ម្ចាស់កន្សែង

<< ខ្ញុំអរគុណលោកហើយដែលបានទប់ខ្ញុំ បើពីនោះទេខ្ញុំដួលបាត់ទៅហើយ ខ្ញុំពិតជាអរគុណលោកណាស់... ខ្ញុំសុំលាសិនហើយ >> នាយអង្គុយសម្លឹងកន្សែងហើយញញឹម ទើបដាច់ចិត្តហារមាត់ខាំ ស្ត្រប៊ីរីមួយម៉ាត់ហើយនាយក៏ងាកមកសម្លឹងស្ត្រប៊ីរីវិញម្ដង នាយញញឹមសារជាថ្មី ។ Heeseung ឯណោះអេះក្បាលងើយឆ្ងល់នឹងSunghoon នេះគេកើតស្អីគេទៅ អង្គុយញញឹមតែម្នាក់ឯងបែបនេះCallហៅ ពេទ្យឆ្គួតមកចាប់ទៅព្យាបាលសិន~

<< អាHoon  កើតអីអត់នឹងអាhoon >>នាយហៅមិត្តភក្តិតែគេមិនឮហើយនៅតែញញឹម

<< អា  hoon ឆេះផ្ទះអញហើយជួយពន្លត់ភ្លើងអញវើយ!!! >>Heeseung ហៅគេធម្មតាគេមិនឮទើបសម្រេចចិត្តស្រែកឡើងបែបនេះទៅ ឯSunghoon ភ្ញាក់ព្រឺត!!!

<< ហាស់! ស្អីគេ អាណាដុតផ្ទះហែងអាSeung   ហៅឡានពេទ្យមកលឿនឡើង  អស៎! យើងច្រឡំហៅឡានទឹកអោយលឿនមក>>Sunghoon ភ្ញាក់ស្ទុះងើបវឹងរៀបចំរត់ទៅរកទឹកមកពន្លត់ដោយអោយHeeseung អ្នកខលទៅហៅឡានទឹក ។ Heeseung យើងវិញអត់ខ្វល់អីអាលីង អង្គុយញាុំា ស្ត្រប៊ីរីធ្វើមិនដឹងខុសពី Sunghoon ដែលឆ្លេឆ្លា

<< ហ្អាក ! ក្រែងភ្លើងឆេះផ្ទះហែងអីអានេះ មើលវាធ្វើដូចគ្មានរឿងអីកើតឡើង! >>Sunghoon បង្អាក់ដំណើរពេលដែលឃើញ Heeseung អង្គុយញុំាធ្វើមិនដឹង 

Everything For You [ ចប់✔️ ] Where stories live. Discover now