Chapter 16

272 51 2
                                    

“   គ្រប់យ៉ាងដើម្បីបង ”
   ភាគទី16: បាញ់បំបែកក្បាលនាងអោយទៅបម្រើSunooនោះអី

  ព្រឹកឡើងមិនទាន់ឡានខ្មៅក្រឹបបើកយ៉ាងលឿនស្លេវមកឈប់ង៉ក់នៅក្នុងវិមានខាងមុខជណ្ដើរអាងទឹងមុខផ្ទះ នាយសង្ហារដែលជាកូនម្ចាស់ផ្ទះបើកទ្វារចុះពីលើឡានយ៉ាងលឿន ដើម្បីចូលទៅរកឪពុកព្រោះមានរឿងត្រូវនិយាយគ្នា បើលោកប៉ាជាអ្នកធ្វើបាបSunooនឹងដឹងគ្នាជាមួយខ្ញុំមិនខាន

<< លោកប្រុស ចៅហ្វាយមានភ្ញៀវចូលមិនបានទេ >>កូនចៅដែលលោកparkអោយឈរនៅខាងមុខបានឃាត់sunghoonមិនអោយចូលទៅខាងក្នុង ~Sunghoonសម្លឹងកូនចៅដោយទឹកមុខមាំ ឯងហ៊ានឃាត់ដំណើររបស់យើងផងហ្អេស?

<< ជៀសចេញ បើចង់រក្សាក្បាលរបស់ពួកឯង >>Sunghoon និយាយសង្កត់សម្លេងឮៗហើយច្បាស់ៗដាក់កូនចៅរបស់ឪពុកដោយដកកាំភ្លើងពីចង្កេះលើកតម្រង់ទៅកូនចៅរបស់ឪពុក គ្មានអាឡោះអាល័យអ្វីឡើយ

<< តែលោកប្រុស លោកម្ចាស់ លោកម្ចាស់ពិតជាកំពុងរវល់ពិតមែន.... >>ចិត្តទទឹងនៅតែមិនអនុញ្ញាតអោយចៅហ្វាយចូលទៅខាងក្នុងបានតាមបញ្ជារបស់លោកPark

<< ឯងស្រលាញ់ជីវិតឯង ឬខ្លាចឪរបស់យើង >>Sunghoon កាន់តែសង្កត់សម្លេងខ្លាំងជាមុនដៃរៀបប្រុងកេះកៃកាំភ្លើងចាំបាញ់ទម្លាយក្បាលអាពពួកអត់ប្រយោជន៍នេះចេញ

<< ជៀស >>Sunghoonនិយាយតែមួយម៉ាត់ កូនចៅភ័យញ័រចំប្រប់អស់ទាំងខ្លួនទើបហ៊ានកម្រើកខ្លួនឈានជើងចេញងាកបើកផ្លូវអោយចៅហ្វាយ

<< ល្អ >>>Sunghoonនិយាយ ហើយដើរចូលទៅខាងក្នុងដោយគ្មានអ្នកណាហ៊ានជាមួយគេះសោះ
ទោះកូនចៅរបស់ឪពុកគេនៅគ្រប់ដំណាក់កាលក៏ដោយ តែគេនៅតែរក្សាពាក្យតែមួយគត់

<< ឯងស្រលាញ់ជីវិតឯង ឬខ្លាចឪរបស់យើង? >>

Sunghoonចូលមកដល់មុខទ្វារបន្ទប់ធ្វើការរបស់ឪពុក នាយបាញ់ទម្លុះសោរបន្ទប់របស់ឪពុកហើយធាក់ទម្លុះទ្វារចូល សណ្ដានម៉ាហ្វៀឈាមត្រជាក់របស់គេដែលឪពុកបង្ហាត់បង្រៀនតាំងតែពីក្មេងគឺកំពុងផ្ទុះកំហឹងហើយ

<< Sunghoon >>លោកParkហៅឈ្មោះកូនដោយទឹកមុខភ្ញាក់ផ្អើលហេតុអីក៏បណ្ដោយអោយចូលមកបាន?

Everything For You [ ចប់✔️ ] Where stories live. Discover now