Chapter06:អូនជាប្រពន្ធបង

453 44 2
                                    

ក្រោយពីរួចរាល់កិច្ចការជួយមើល ជួយបង្រៀនក្មេងៗនៅមណ្ឌលកុមារកំព្រាហើយនោះ ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ ណាមួយSunooនិងJungwonក៏ត្រូវឡើងទៅក្រុងដើម្បីធ្វើការរបស់គេដែរ ~~~~~~

ទន្ទឹមនឹងដំណើររបស់កម្លោះសង្ហារបួននាក់ដើរមកឈប់នៅខាងមុខក្លឹបដែលSunoo និងJungwonធ្វើការ Sunghoonក៏និយាយឡើង
« យើងគិតថា សុំលាពួកឯងត្រឹមនេះហើយ ឱកាសក្រោយជួបគ្នាទៀត »

« បាទ ពួកលោកទៅផ្ទះចុះ អ្នកផ្ទះរបស់ពួកលោកក៏ប្រហែលបារម្ភខ្លាំងហើយ បាត់ពួកលោកបែបនេះ »Sunoo

« អ្ហឹម...អរគុណឯងច្រើនហើយណា »

« មិនអីទេ..កុំគួរសមពេកអីរឿងប៉ុណ្ណឹងនោះ»

« អញ្ចឹង....យើងលាហើយ ថ្ងៃក្រោយជួបគ្នា »

« បាទ សំណាងល្អ »Sunooក៏ញញឹមដាក់ពួកគេ ទាំងពីរនាក់មិត្តភក្តិញញឹមតបវិញហើយក៏ដើរចេញទៅ ឯSunooនិងJungwonក៏ចូលទៅខាងក្នុង
រាងតូចទាំងពីរនៅមិនទាន់បានប៉ុន្មានផងក៏លេចវត្តមានរបស់SunghoonនិងHeeseungមកវិញ ព្រោះគេបកមកយកឡាន មិញនេះគ្រាន់តែធ្វើដើរចេញទៅតែប៉ុណ្ណោះ ពួកគេក៏រហ័សឡើងឡានដែលចតនៅជាប់ក្លឹបហ្នឹង ឡាននៅទីនេះមួយយប់មួយថ្ងៃដល់យប់វិញហើយទើបម្ចាស់មករក

« ទៅប្រញាប់ទៅផ្ទះទៅអាHoon »Heeseungក៏ប្រាប់នាយថាអោយទៅផ្ទះអោយលឿនទៅ

« អើ..អញដឹងហើយ »និយាយរួចSunghoonក៏បតឡានហើយបើកចេញទៅ គេជូនHeeseungទៅផ្ទះហើយទើបត្រឡប់មកផ្ទះគេវិញ

ទីត~ទីត~
សម្លេងសុីផ្លេឡានបន្លើ អ្នកបម្រើរហ័សរត់ទៅបើកទ្វាររបស់ ឯអ្នកដែលរង់ចាំនៅខាងក្នុងនេះក៏អើតឡើមចាំដំណើរប្ដី~ Sunghoonចុះចេញពីឡានហើយដើរចូលមកក្នុងផ្ទះ~~'

« បងទើបតែមកពីណាថ្មើនេះ? »គ្រាន់តែឈានជើងមកដល់ខាងក្នុងផ្ទះបោះជំហានដើរមិនទាន់បានដប់ជំហានស្រួលបួលផងSunghoonក៏ត្រូវបានTzu
hannសួរកាត់ដំណើររបស់គេបាត់ទៅហើយ~Sunghoonមិនបានឆ្លើយតបនឹងនាងទេគេគ្រាន់តែសម្លឹងមើលមុខនាងហើយក៏បន្តជំហានរបស់គេដើរសំដៅទៅជណ្ដើរដើម្បីឡើងទៅខាងលើ~

« អូនកំពុងតែសួរបង តើបងបានឮអត់ ? Sunghoon!!!! អូនសួរបងណា!!! »មិនអោយចាញ់នាងក៏នៅតែតាមសួរនាយជាស្វាមី

Everything For You [ ចប់✔️ ] Where stories live. Discover now