Chapter08:ដៃមនុស្សថោកទាប

345 38 5
                                    

🔰  Everything For You 🔰

" គ្រប់យ៉ាងដើម្បីបង "
ភាគទី08:...

មួយរយៈក្រោយមកនេះSunghoonរវល់នឹងការងាររបស់គេខ្លាំងណាស់ គេស្ទើរតែភ្លេចពីមនុស្សម្នាក់ដែលគេតែងតែគិតដល់តាំងតែពីបានជួបដំបូង~
វិស្សមកាលរបស់សាលាក៏ឈប់មិនយូរដែរដល់ពេលត្រូវកំណត់ចូលក៏ចូលវិញហើយ~ Jungwonត្រូវឈប់ទៅធ្វើការនៅក្លឹបនោះទៀត ទុកការងារទាំងប៉ុន្មានអោយអ្នកជាបងជាអ្នករ៉ាប់រង~

“ Jungwon ahh រៀបចំរួច កុំភ្លេចញុំាបាយផងណា បងរៀចំអោយរួចរាល់ហើយ បងទៅធ្វើការហើយ ”Sunooស្រែកប្រាប់ប្អូនបណ្ដើររៀបចំពាក់ស្បែកជើងបណ្ដើរ រួចរាល់នាយក៏ចេញដំណើរទៅមណ្ឌលកុមារកំព្រាដើម្បីទៅបង្រៀនតាមតួនាទីជាគ្រូ~ថ្វីត្បិតតែទីនោះមានឈ្មោះជាមណ្ឌលកុមារកំព្រាមែនតែមានសាលាសម្រាប់រៀន ដើម្បីអោយក្មេងៗទាំងនោះបានរៀនដូចក្មេងទូទៅដែរ~

      Jungwonឯណេះកាលដែលរៀបចំរួចរាល់ហើយគេក៏ឆ្លៀតទទួលទានអាហារពេលព្រឹករបស់គេអោយរួចរាល់~គេត្រូវដោយសារឡានតាក់សុីពីខេត្តទៅដើម្បីទៅសាលារៀនដែលនៅក្រុង នៅពេលដែលសាលាចូលរៀនវិញបែបនេះគឺJungwonត្រូវនៅក្រុងហើយ មិនអាចមកនៅផ្ទះនៅឯខេត្តនេះបាន វាពិបាកក្នុងការធ្វើដំណើរចុះឡើងវិលព្រឹកវិលល្ងាចណាស់~ តែនៅក្រុងក៏មិនមែនគេនៅតែឯងដែរ គឺនៅជាមួយJunghwanកូនរបស់មីងYangនោះអីណាមួយពួកគេរៀនសាលាតែមួយ ទៅជួលកន្លែងស្នាក់នៅនាំតែពិបាកធ្វើអី សុំស្នាក់អាស្រ័យគ្នាឯងក៏ល្អហើយបានជួយធ្វើការងារផ្ទះបន្ថយការហត់នឿយរបស់មីងYangខ្លះ~

  អ្នកនៅខាងនេះក៏មិនខុសអីពីអ្នកខាងនោះដែរ Heeseungរៀបចំខ្លួនរួចរាល់ជាស្រេចដើម្បីត្រៀមខ្លួនទៅសលារៀននៅថ្ងៃដំបូងនៃការចូលរៀនវិញ

“ ហ្អែងពេលណាយាងចុះមកលោកប្រុសSeungអើយ ”ដោយសារតែនាយមកចាំទទួលមិត្តទៅសាលាឈរចាំយូរហើយមិនទាន់ឃើញអ្នកជាមិត្តចុះមកសោះវាទៅរៀនឬអត់នៀក?

“ អើ~អើ~ កំពុងតែចុះហើយតើ ហ្អែងប្រញាប់ទៅណាខ្លាចសាលារត់? ” នាយចុះមកផងរអ៊ូដាក់មិត្តផង(យូរខ្លួនឯងសោះមករអ៊ូទៀត)

Everything For You [ ចប់✔️ ] Where stories live. Discover now