Chapter10:សងសឹក

345 43 4
                                    

ក្រោយពេលមិនអាចប្រកែកជាមួយរាងក្រាស់បាន ទើបពេលនេះពួកគេត្រូវមកអង្គុយរួមតុបាយជាមួយគ្នានៅផ្ទះរបស់រាងតូច ព្រោះអ្នកខាងនោះក៏មិនទាន់បានញុំាអី អ្នកខាងនេះក៏នៅអ៊ីចឹងទាល់តែធ្វើញុំាជុំគ្នាបែបនេះទៅបើអ្នកខាងនោះដេញទៅវិញអត់ទៅផង

" ពេលញុំារួច លោកគួរតែប្រញាប់ត្រឡប់ទៅវិញ កុំអោយអ្នកផ្ទះលោកបារម្ភ! "រាងតូចនិយាយកាត់ដំណើររាងក្រាស់កំពុងតែញុំាពេញៗមាត់ ប្រញាប់ញាត់ទៅណាធ្វើដូចខ្លាចអ្នកណាដណ្ដើម!នាយទំពារអាហារដែលនៅក្នុងមាត់លេបអស់រួចទើបឆ្លើយតបមករាងតូចវិញ~

" តែយើងចង់នៅទីនេះ " គេតបទៅកាន់រាងតូចតែប៉ុណ្ណឹងហើយក៏បន្តញុំាបាយទៀត

" លោកនៅយ៉ាងម៉េចនឹងកើត ចុះអ្នកផ្ទះលោក មិនគិតថាពួកគាត់បារម្ភទេ? "

" បើបារម្ភមែន មិនមែនដេញយើងចេញមកទេ! "នាយនិយាយចេញមកដោយធ្វើមុខស្ងួតហើយញុំាបាយបន្ត~ឯSunooឮហើយឃើញទឹកមុខគេហើយក៏គិតថាគេពិតជាត្រូវដេញចេញមកពិតមែន!

" លោកនិងគ្រួសារមានទំនាស់អ្វីនឹងគ្នាបានដល់ថ្នាក់ធ្វើចឹង! "ឮសម្ដីរាងតូចសួរទើបគេងើបមកមើលមុខរបស់រាងតូចដែលកំពុងសម្លឹងគេ

" គ្មានអ្វីទេរឿងបន្តិចបន្តួច!! "

" លោកគួរតែ ត្រឡប់ទៅវិញ យ៉ាងណាឪពុកម្តាយចិត្តមិនដាច់ពីកូនទេ ពួកគាត់អាចកំពុងតែតាមរកលោកបារម្ភពីលោកក៏ថាបាន"រាងតូចយើងកំពុងតែចូលតួអាណិតរាងក្រាស់ទើបជួយនិយាយលួងលោមអោយនាយត្រឡប់ទៅផ្ទះវិញ

" ពួកគាត់មិនបារម្ភទេ បើយើងCallប្រាប់ពួកគាត់រួចហើយ" Sunghoonនិយាយដោយធ្លោយសម្ដីចេញមកទើបធ្វើអោយរាងតូចចោទភ្នែកសម្លឹងមកគេ ឯSunghoonក៏ធ្វើមុខញឹមៗ ដំបូងថារកលេសកុហក់តែក៏ច្រឡំនិយាយការពិតហើយ~

" Callប្រាប់?នេះលោក....!!! "

" អឺ...គឺ..Callពេលឯងទៅធ្វើម្ហូប ហិហិ..”Sunghoonស្ញេញតិចៗសើចទាំងមិនសូវសមដាក់រាងតូចទាំងដែលអ្នកម្ខាងទឹកមុខដូចចង់ហែកអ៊ីចឹងសោះមកកុហកគេឡើងខំអាណិត!

" លោកឯងនេះចេតនាច្បាស់ណាស់ បានហើយឈប់ញុំាទៅ!! "រាងតូចយើងខឹងក្រោកចេញពីតុហើយប្រមូលចានរបស់ខ្លួននឹងចានរបស់រាងក្រាស់ដើម្បីយកទៅលាង

Everything For You [ ចប់✔️ ] Where stories live. Discover now