Chapter09:ឯងចង់សម្លាប់យើង

319 46 12
                                    

Sunghoonត្រូវចេញទៅបំពេញកិច្ចការនៅក្រុមហ៊ុនជាមួយលោកParkតាមធម្មតា ថ្ងៃនេះក៏មិនខុសអីពីរាល់ដងដែរគឺគេមិនដែលនៅរួមតុអាហារពេលព្រឹកនោះទេ គេចុះពីខាងលើហើយក៏ដើរហួស នៅតុអាហារតាមទម្លាប់មានតែឪពុកក្មេកនិងកូនប្រសារតែប៉ុណ្ណោះ~

« ញុំបាយទៅ កុំខ្វល់ពីគេអី »លោកParkនិយាយប្រាប់Tzu Hann ព្រោះតែនាងកំពុងងាកតាមមើលដំណើររបស់Sunghoonដែលដើរចេញទៅ

« ចាសលោកប៉ា »នាងងាកមកឆ្លើយជាមួយប៉ាក្មេកហើយក៏បន្តហូបអាហារពេលព្រឹកបន្តរហូតទាល់តែរួច~ចំណែកឯលោកParkក៏ទៅក្រុមហ៊ុនរបស់គាត់~
  Sunooឯណេះវិញ ថ្ងៃនេះគេមិនបានប្រងៀនក្មេងៗនោះទេ ព្រោះគេត្រូវមើលថែHuan ក្មេងតូចគួរអោយស្រលាញ់ម្នាក់នេះគេឈឺមិនទាន់ជានោះទេតែប្រសើរជាងមុនហើយ
( Huan យ៉ាងម៉េចហើយបង)
( គេសម្រាកហើយ ទើបតែលេបថ្នាំរួចគេងលក់បាត់ហើយ )

( អញ្ចឹងបងមើលថែHuanអោយល្អផងណា ទាល់តែចុងសប្តាហ៍ទើបខ្ញុំទៅផ្ទះ )

( មិនអីទេ បងអាចមើលថែគេបាន ឯងវិញខំតែរៀនទៅបានហើយ ប៉ុណ្ណឹងសិនចុះណា ឯងរៀនចុះ  )

( បាទបង bye  bye ) Jungwonដាក់ទូរស័ព្ទចុះក្រោយពេលគេCallទៅសួរសុខទុក្ខបងរបស់គេនិងHuan ហើយក៏ត្រឡប់មកក្នុងថ្នាក់វិញ ដើម្បីសម្រួលឥរិយាបថត្រៀមរៀនម៉ោងបន្ត~~
   + Park Group

<< ឯងជួយអោយអ្នកនាងលេខា ពិនិត្យឯកសារអោយល្អិតល្អន់ផង ពេលលោកប៉ាមកដល់ត្រៀមចូលបន្ទប់ប្រជុំ >>នាយបោះសម្ដីប្រាប់កូនចៅដំណាលនឹងជំហានជើងបោះចេញពីជណ្ដើរយន្តយ៉ាងប្រញាប់~

<< បាទចៅហ្វាយ >>MekនិយាយហើយSunghoonដើរទៅបន្ទប់ធ្វើការរបស់គេ ចំណែកMekដើរទៅរកអ្នកនាងលេខាដើម្បីធ្វើតាមចៅហ្វាយបញ្ជារ~

<< លេខាChu ឯកសារត្រៀមរួចរាល់ឬនៅ? >>

<< អ៎ចាស៎! លោកខ្ញុំរៀបចំរួចរាល់ហើយលោកអាពិនិត្យមើលបាន >>លេខាChuរហ័សយកឯកសារដែលនាងត្រៀមរួចហើយនោះហុចទៅអោយMek~

<< បាទ រំខានអ្នកនាងជួយចាត់ចែងការងារបន្តអោយរៀបរយផង បន្តិចទៀតលោកម្ចាស់មកដល់ត្រៀមចូលប្រជុំ ខ្ញុំយកឯកសារទៅអោយចៅហ្វាយសិន >>

Everything For You [ ចប់✔️ ] Where stories live. Discover now