Chapter15: ស្រលាញ់វាណាស់មែនទេ?

276 41 4
                                    

" គ្រប់យ៉ាងដើម្បីបង "
ភាគទី15: ឯងស្រលាញ់វាណាស់មែនទេ?
_____

ផាំង~ កម្លាំងដៃមាំរបស់អ្នកជាឪពុកទះតុធ្វើការលាន់ឮដាស់សតិកូនប្រុសអោយព្រិចភ្នែកសឹងតែមិនទាន់~~

« ឯងចង់យកវាមកធ្វើប្រពន្ធពេញសិទ្ធិទៀតហ្អេសអាHoon??? »លោកParkក្រោកចេញពីកៅអីនិយាយស្ដីខ្លាំងៗដាក់កូនប្រុស

« ខ្ញុំប្រាប់ប៉ារួចហើយថាខ្ញុំស្រលាញ់គេ »

« ចុះប្រពន្ធកូនឯងហា៎? ម៉េចក៏ឯងធ្វើបែបនឹងទៅកើត?? »

« រឿងTzu Hann មិនបាច់ខ្ញុំនិយាយច្រើនដងក៏ប៉ាយល់ដែរ ហើយមង្គលការនេះក៏ព្រោះតែលោកប៉ាដែរ ខ្ញុំមានបានពេញចិត្តឯណា !! »

« Sunghoon!!! »លោកParkស្រែកខ្លាំងៗដាក់Sunghoon ឥឡូវនេះដុះស្លាបហ៊ានមកតមាត់ជាមួយឪពុកផងហ្អេស???

« មនុស្សដែលខ្ញុំស្រលាញ់ជាSunoo ហើយប៉ាកុំគិតថាចង់ធ្វើអីគេអោយសោះ ទោះជាប៉ាក៏ដោយក៏ខ្ញុំមិនលើកលែងអោយដែរ~ »Sunghoonនិយាយតែប៉ុណ្ណឹងហើយហ៊ានដើរចេញពីឪពុកទាំងដែលនិយាយគ្នាមិនទាន់រួចរាល់

« Sunghoon អាកូនចង្រៃ!!!! »
គ្រាំង~~ Sunghoonបិទទ្វារបន្ទប់របស់លោកParkមួយទំហឹងស្ទើតែបាក់ទ្វារហើយទេដឹង~

« អាកូនចង្រៃ ចិញ្ចឹមយូរឡើងទ្រើង ចង្រៃយ៍អើយ!!! »ឪពុកខឹងកូនក្ដៅឈួលឱរ៉ាប្រពន្ធខ្លួនមិនគិត ទៅស្រលាញ់អ្នកផ្សេងហើយជាមនុស្សប្រុសខ្សែសន្ដានត្រកូលParkមួយណាដែលបែកឆ្វេងដូចជាអាកូនមួយនេះនោះ សុខៗទៅស្រលាញ់ងប់ងល់ជាមួយមនុស្សប្រុសដូចគ្នាវិញគេដឹងប្រេះទ្រូងឪពុកនេះស្លាប់ហើយលោកអើយ~
    +Skip
(3ខែក្រោយមក)
ព្រោះតែពាក្យថាស្រលាញ់ទើបហ៊ានទុកចិត្តនិងជឿជាក់ SunooនិងSunghoonកាន់តែស្និទ្ធស្នាលជាមួយគ្នា ~ រដូវត្រជាក់ធ្លាក់ព្រិលពួកគេក៏ទៅដើរលេងជាមួយគ្នាយ៉ាងសប្បាយរីករាយជាពិសេសគឺHuanគេចង់បានប៉ាធំមកជាយូរហើយឥឡូវនេះគេក៏មានប៉ាធំមានប៉ាតូចមានគ្រួសារមួយពេញទី គេសប្បាយចិត្តនិងស្រលាញ់Sunghoonណាស់ Sunghoonល្អនឹងគេដូចជាកូនបង្កើតអីចឹង(តែកូនខ្លួនឯងអត់ខ្វល់ប្រូ~?)

« ត្រជាក់ណាស់អូនមកឈរអីត្រង់នេះ? »ដៃមាំលូកក្រសោបកាយរាងតូចចន្លោះចង្កេះ ទម្លាក់ចង្កាកើយលើស្មារបស់គូស្នេហ៍~

Everything For You [ ចប់✔️ ] Where stories live. Discover now