Chapter03:តមាត់មិនដាច់

442 54 2
                                    

       🔰 Everything For You 🔰

        " គ្រប់យ៉ាងដើម្បីបង "
  ភាគទី០៣: តមាត់មិនដាច់មួយម៉ាត់

__
<< ចូលឆែកទៅ >> ដោយឮសម្លេងកាន់តែជិតមកដល់Heeseung មិនដឹងធ្វើយ៉ាងម៉េចក៏ដើរមករកJungwon

<< យើងសុំទោស  >>នាយក៏ពោលពាក្យសុំទោស ហើយមិនចាំអោយរាងតូចសួរវិញទាន់ នាយចាប់លើកដៃទាំងគូររបស់Jungwon លើកទៅខាងលើ ហើយអោនគ្រប់គ្រងបបូរមាត់របស់jungwon ធ្វើអោយJungwon បើកភ្នែកធំៗ ស្អីគេ? មនុស្សមិនដែលស្គាល់មុខ មិនដឹងមកពីណាពីណីផងម៉េចក៏មកធ្វើបែបនេះ?
Heeseung ដកមាត់ចេញហើយខ្សឹប

<< ជួយយើងបន្លំភ្នែកពួកវាផង >>

<< វា ? huh ? >>មិនចាំអោយរាងតូចនិយាយអស់
នាយក៏អោនគ្រប់គ្រងបបូរមាត់នោះសារជាថ្មី

<< អាក៎!! >>Jungwon ស្រែកបន្តិចនៅពេលដែល Heeseung ព្រលែងដៃម្ខាងមកច្របាច់ចង្កេះដើម្បីអោយគេព្រមហើបមាត់ ឱកាសដល់នាយក៏ស្រវ៉ាផ្ដោះផ្ដងក្នុងក្រអៅមាត់របស់រាងតូច
បឺតជញ្ជក់យ៉ាងថ្នមៗបើជ្រុលជាថើបសម្ដែងបន្លំទៅហើយក៏ធ្វើអោយដូចពិតៗទៅចុះ~

<< ឆែករកវាអោយឃើញ >> Jungwon នៅពេលដែលយល់ដឹងថាមានអ្នកមកក៏បេះដៃចេញពីHeeseung បើគេមកឃើញខ្មាសគេណាស់ តែHeeseung ក្ដោបរឹតដៃគេជាប់ jungwon រើបម្រាស់ Heeseung ក៏ចាប់ដៃគេមកចាប់ចង្កេះរបស់ខ្លួន ហើយនាយសង្កត់ដៃទល់នឹងជញ្ជាំងដើម្បីបាំងមុខមិនអោយពួកវាឃើញមុខរបស់Jungwon ហើយដៃម្ខាងទៀត ទាញក្រសោបកាយតូចចង្កេះមូលក្លំមកអោប~

Jungwon រើក៏មិនកើតធ្វើអីមិនបានមាមតែទ្រាំបិទភ្នែកអោយមនុស្សមិនដែលស្គាល់មុខថើបតាមចិត្តរបស់គេ មានអ្នកតាមមករកបែបនេះប្រហែលជាគេរត់គេចពីពួកអស់នេះហើយ

<< មិនឃើញទេវាទេ  អេ! អាក្មេងអស់នេះ អីក៏ដាច់ដាបម្លេះ  ថើបគ្នាកណ្ដាលវាល  ទៅវិញទៅគ្មានវានៅទីនេះទេ ខូចភ្នែកអស់ហើយ >>គ្នាវានិយាយហើយពីរនាក់គ្នាវានឹងក៏ចេញទៅវិញ
ពួកវាចេញទៅអស់ហើយ នៅឡើយតែពីរនាក់ដែលថើបមិនទាន់លែង

<< អ្ហឹម >>Jungwon ក្រហឹមដើម.ក លើកដៃដែលគេព្រលែងអោយមានសេរីភាពមុននេះមកប៉ះទ្រូងរបស់គេហើយរុញគេចេញតាមកម្លាំងដៃដែលមាន ដែលអាបុិនេះរឹងត្អឹងណាស់រុញអត់ចេញសោះ

Everything For You [ ចប់✔️ ] Where stories live. Discover now