Chapter05:ទៅរកម្ចាស់បេះដូង

427 52 0
                                    

🔰 Everything For You 🔰
" គ្រប់យ៉ាងដើម្បីបង "
ភាគទី០៥ :

__

« នេះជាផ្ទះរបស់ខ្ញុំ វាតូចបន្តិចហើយ សង្ឃឹមថាលោកនឹងមិនយល់ទាស់ផងទៅចុះ » Sunoo ចាក់សោរទ្វាររបងបណ្ដើរនិយាយជាមួយ Sunghoon បណ្ដើរ ~ ដំបូងមិនចង់អោយមកទេ តែពួកគេអង្វរចុះអង្វរឡើងក៏អោយមកជាមួយតែម្ដងទៅ

« អឺ..មិនអីទេ បានឯងអោយពួកយើងមកស្នាក់ក៏ចាត់ទុកថាសំណាងណាស់ទៅហើយ » Sunghoon ឆ្លើយទៅគេវិញទាំងញញឹមញញែម

« អញ្ចឹង នាំគ្នាចូលខាងទៅ » Sunghoon ងួកក្បាលយល់ព្រមនឹងគេហើយទើបនាំគ្នាដើរចូល

« ហ្អេ! ចូលឬអត់នឹង ឬក៏ចង់ដេកយាមក្រៅរបង ! »ក្រោយបងប្រុសនិងSunghoon ចូលទៅហើយ នាយក៏ងាកមកសួរទៅ Heeseung ដែលឈរធ្មឹងសម្លឹងមើលផ្ទះណាណីវិញនោះ ឮសម្ដីគេនិយាយហៅក៏ភ្ញាក់ស្មារតីវិញ~

« និយាយធ្វើមើលតែយើងនឹងឆ្កែ » Heeseung សម្លក់ Jungwon ហើយទើបដលរចូលទៅ

« aww! អីក៏មានខ្លួនម្ល៉េះ ខ្ញុំមិនទាន់បានថាលោកឯងឆ្កែឯណា » Jungwon ក៏ស្រែកតបទៅគេវិញតែគេមិនខ្វល់ជាមួយដលរចូលទៅខាងក្នុងបាត់~

« ឆើស!!! »រាងតូចសម្លក់អ្នកដែលដើរចូលទៅហើយទើបងាកមកបិទរបងហើយដើរចូលទៅខាងក្នុងដែរ~
+ខាងក្នុង

មកដល់ខាងក្នុងពួកគេអង្គុយនៅលើសាឡុង Sunghoon ងាកសម្លឹងមើលបរិវេណខាងក្នុងផ្ទះនេះ ស្អាតណាស់តើ មានរបៀបរៀបរយយ៉ាងល្អ ហើយក៏មិនតូចអីប៉ុន្មាននោះដែរ ល្មមនឹងស្នាក់នៅបានស្រួលខ្លួនដែរតើ ម្ចាស់ផ្ទះចេះតែថាផ្ទះតូចហើយ~

« ពួកលោកនាំគ្នាទៅងូតទឹកសម្អាតខ្លួនទៅ ហើយនេះសម្លៀកបំពាក់ មិនដឹងថាពួកលោកពាក់ត្រូវឬអត់ទេ តែពីរឈុតនេះវាធំល្មមហើយ ខ្ញុំទិញមកមិនទាន់បានពាក់ទេ ព្រោះវាធំជាងខ្លួន អញ្ចឹងពួកលោកយកពាក់ទៅ » Sunoo ដើរចូលមកជាមួយសម្លៀកបំពាក់គេងយប់នៅក្នុងដៃហើយហុចអោយ Sunghoon

« អរគុណឯងហើយ »Sunghoon ទទួលដោយក្ដីញញឹម

« បាទ មិនអីទេ »Sunoo ញញឹមដាក់នាយវិញ

« ខ្ញុំសុំទៅបន្ទប់ហើយ hyung ! »Jungwon ដែលអង្គុយស្ងាត់មាត់មកជាយូរនោះក៏ក្រោកឡើងចេញទៅបន្ទប់របស់គេធ្វើមិនដឹង ធ្វើអោយអ្នកទាំងបីនាក់ទៀតសម្លឹងមើលទៅគេដែលដើរចេញទៅ

Everything For You [ ចប់✔️ ] Where stories live. Discover now