Chapter18 : ពួកយើងមិនគួរបន្តទេ!!

323 44 8
                                    

+ ពីរថ្ងៃបន្ទាប់
តុក~តុក ! សម្លេងគោះទ្វារបន្លឺឡើង តុក~តុក
« អាHoon បើកទ្វារអោយយើងបន្តិចមក! »សម្លេងគោះទ្វារនិងការហៅរបស់Heeseungបានដឹងឮដល់Sunghoonដែលនៅខាងក្នុង គេឮ ប៉ុន្តែ គេគ្រាន់តែមិនចង់ងើប មិនចង់ឆ្លើយ ចង់ដេកក្នុងវង្វង់ដបស្រាទៅវិញ គេមិនចង់ជួបអ្នកណាទាំងអស់ សូម្បីតែHeeseungក៏ដោយ ~ Heeseungវិញដោយមិនឮមិត្តឆ្លើយក៏ងាកមុខមករកJungwon

« អូនឃើញទេ បងប្រាប់អូនហើយថា អូនធ្វើនេះគឺដូចជាធ្វើបាបពួកគឹទាំងពីរ យ៉ាងម៉េច?សមចិត្តអូននៅ? »

« ខ្ញុំធ្វើយ៉ាងម៉េចក៏ជារឿងខ្ញុំ ខ្ញុំធ្វើយ៉ាងម៉េចក៏បានអោយតែបងខ្ញុំបានសុខជាងនេះ មកនេះមិនបានមកអាណិតមិត្តរបស់បងទេ គ្រាន់តែមកមើលថាគ្រាំស្លាប់នៅ ហុឹស !!  »Jungwonក៏ចុត្តខ្លាំងណាស់ដែរនិយាយឮៗបំណងអោយអ្នកខាងក្នុងបានឮហើយក៏បោះជំហ៊ានជើងចេញទៅ Heeseung ឃើញហើយគ្រវីក្បាល ...

« Sunghoon...យើងដឹងណាថាឯងបានឮ ឯងកុំព្រួយអី យើងនឹងជួយនិយាយអោយJungwonយល់ ឯងថែរក្សាខ្លួនឯងអោយល្អណាវេុីយឮទេ យើងទៅវិញហើយ »ត្រចៀកទាំងគូស្ដាប់សំដីមិត្តទាំងដែលខ្លួនកំពុងយំខ្សឺបខ្សួល មែនហើយJungwonនិយាយត្រូវ គេក៏គ្មានមុខអីទៅជួបSunooទៀតដែរ..... ! ..... Heeseungមិនទាន់ទៅភ្លាមទេចាំមើលសិនក្រែងលSunghoonបើកទ្វារចេញមកក្រៅ

    +មន្ទីពេទ្យ

Tzu Hann គេងយ៉ាងលង់លក់នៅលើគ្រែ ដោយមានលោកParkនៅចាំមើលនាងនិងកូន មិនស្មានថាខ្លួនចំណាស់នេះដែរហើយនៅមានកូនតូចទៀតហាសហា

« SungEun »ក្មេងម្នាក់នេះគេមានឈ្មោះថា Park SungEun ជាសមាជិកថ្មីរបស់ត្រកូលPark  ជាប្អូនប្រុសរបស់ Park Sunghoonនោះអី!!

« ប៉ាធ្វើខុសចំពោះឯងធំណាស់ Sunghoon »បន្ទាប់ពីសម្លឹងមើលមុខទារកដែលលក់ស្កប់ស្កល់នោះចិត្តរបស់លោកក៏នឹកគិតដល់កូនប្រុសរបស់ខ្លួន មិនដឹងទេថាពេលនេះកូនរបស់ខ្លួនយ៉ាងម៉េចហើយ លោកធ្វើនេះធ្វើបាបកូនពេកឬអត់? ជ្រុលជ្រួសជាមួយប្រពន្ធរបស់កូនខ្លួនឯង? ពង្រាត់ក្ដីស្រឡាញ់របស់កូនជាមួយក្មេងប្រុសម្នាក់នោះ នៅនិយាយប្រាប់Jungwonថាក្មេងនេះជាកូនរបស់Tzu HannជាមួយSunghoonហើយនៅប្រាប់JungwonអោយនាំSunooចាកចេញពីSunghoonព្រោះSunghoonក្លាយជាឪពុកគេហើយ បើមិនចង់មានខ្លួនជាអ្នកបំបែកបំបាក់ប្រពន្ធកូនគេសូមដើរចេញទៅ នេះជាមូលហេតុដែលJungwonហាមយ៉ាងដាច់ខាតមិនអោយSunghoonមកជួបឬរវល់ជាមួយបងប្រុសរបស់ខ្លួនទៀត ចំណែកឯខ្លួននិងបងប្រុស ពេលSunooប្រសើរឡើងពេលណាប្រាកដជាផ្លាស់កន្លែងរស់នៅមិនអោយSunghoonបានជួបនិងបងប្រុសរបស់គេទៀតទេ បើជ្រុលថាឃ្លាត ត្រូវឃ្លាតអោយដាច់ មិនចង់អោយមានចំណងរញ៉េរញ៉ៃ មិនចង់អោយបងរបស់ខ្លួនមានឈ្មោះមិនល្អជាអ្នកទីប្ដីឬជាប្រុសដណ្ដើមប្ដីរបស់គេនោះឡើយ ដូច្នេះគួរបញ្ចប់ត្រឹមនេះចុះ~

Everything For You [ ចប់✔️ ] Where stories live. Discover now