Chapter19 :អូនមករកបងវិញហើយ

321 45 13
                                    

មួយសប្តាហ៍បន្ទាប់Sunghoonបានធូរជាងមុនគេមានកម្លាំងគ្រប់គ្រាន់ រឿងដំបូងដែលគេធ្វើគឺតាមរកSunooថ្ងៃដំបូងដែលគេតាមទៅរកគឺនៅឯផ្ទះដែលSunooស្នាក់នៅ

« Sunooមិននៅមួយរយ:ហើយឬមីង? »

« ចាសក្មួយ »Sunghoonកំពុងឈរសំណេះសំណាលជាមួយនឹងមីងហ្យុកដែលជាមនុស្សជិតដិតនឹងSunooបំផុតនាយមកចង់សួរចង់ដឹងពីSunooតែគ្មានបានលទ្ធផលអ្វីសោះ

« ចុះមីងដឹងអត់? ថាពួកគេទៅណា? »

« មីងមិនដឹងទេក្មួយ ឃើញតែនាំគ្នាយកឥវ៉ាន់ចេញទៅ គេមិនបានប្រាប់មីងទេថាគេទៅនៅឯណានោះ »

« មិនមែនមីងដឹង តែSunooមិនអោយប្រាប់ទេឬមីង? បើមីងដឹង មីងជួយប្រាប់ខ្ញុំផង ខ្ញុំនិងSunooមានរឿងមិនទាន់និយាយគ្នាអោយអោយដឹងរឿងទេ មីងអាណិតខ្ញុំផងបើមីងដឹងថាគេនៅទីណាសូមកុំលាក់បាំងអី »Sunghoonទទួញសុំអង្វរមីងហ្យុកអោយប្រាប់នាយប្រសិនបើគាត់ដឹងថាSunooទៅនៅឯណារឿងពួកយើងដោះស្រាយមិនទាន់រួចហេតុអីក៏អូនចាកចេញទៅទាំងបែបនេះ??

« មីងពិតជាមិនដឹងមែនណាក្មួយ មីងចំណាស់នេះទៅហើយទៅកុហក់យកបាបកម្មធ្វើអីទៅ មីងពិតជាមិនដឹងពិតមែន ហើយពួកក្មួយមានរឿងអីនឹងគ្នាមែនទេ??? »

« គ្មាន..គ្មានអ្វីទេមីងរឿងបន្តិចបន្តួច បើអ្នកមីងមិនដឹងក៏មិនអីដែរ ខ្ញុំអរគុណអ្នកមីងច្រើនហើយ អញ្ចឹងខ្ញុំជម្រាបលា »Sunghoonសំពះលាមីងហ្យុកបកខ្លួនដើរសំដៅទៅឡានវិញទាំងទឹកមុខអស់សង្ឃឹម អូនចិត្តដាច់ដល់ថ្នាក់នេះឬ??
    +មណ្ឌល
Sunghoon បានបើកឡានមករកSunooនៅឯមណ្ឌលកុមារកំព្រាម្ដង បើរកនៅផ្ទះមិនឃើញ Sunooអាចជានៅទីនេះក៏ថាបាន!!!!

« អ៎..លោកSunghoon »

« ជម្រាបសួរម៉ាដាម »

« ចាស៎..លោកមានធុរៈអ្វីឬទើបថ្ងៃនេះមកដល់ទីនេះ?? »

« បាទ គឺខ្ញុំ..មករកSunoo...តើSunooគេនៅទីនេះឬអត់ម៉ាដាម!!! »

« Sunooមែនទេ? គេលាឈប់ទៅហើយលោក គេមិនបានមកបង្រៀនមួយរយៈហើយ  »

« លាឈប់ហើយ? »

« ចាស លោក!! »

« ចំម៉ាដាមមានដឹងថាគេទៅទីណាដែរទេ?»

Everything For You [ ចប់✔️ ] Where stories live. Discover now