រាងកាយមាំទាំកំពុងហាត់ប្រាណបញ្ចេញកម្លាំងខ្លាំងៗ ពេលមិនរវល់នាយក៏មកហាត់ប្រាណបែប នេះជាប្រចាំ ។ អាយុ 35ឆ្នាំហើយយ៉ាងម៉េច? នាយសង្ហារជាងកម្លោះអាយុ 25ឆ្នាំខ្លះផង មុខមាត់និងរូប រាងនាយបើប្រាប់ថាអាយុ 25វិញក៏សមដែរ ។
"ចៅហ្វាយ!"
"យ៉ាងម៉េច?"
"ចៅហ្វាយតូចអញ្ជើញមករកចៅហ្វាយទាន"
"មករកដល់ទីនេះផង?" បញ្ចប់ប្រយោគនាយបិទ ម៉ាសុីនហាត់ប្រាណទាញកូនកន្សែងតូចមកជូតញើសនិងដើរចេញទៅរកតែម្តង ព្រោះមិនចង់អោយចាំយូរ ។
ពេលមកឃើញគេនាយដឹងទៅហើយថាគេមករក នាយពីរឿងអ្វីតែនាយនៅតែចង់សួរ ។
"អូនមករកបងទាំងព្រឹកមានការអ្វី?"
"ហេតុអីលោកបញ្ចូន...អឺ..."
"ញាំអីពេលព្រឹកហើយឬនៅ?" នាយចូលមកជិត កៀកព្រមជាមួយសំនួរ ថេហ្យុង រហ័សទាញស្មារតី មកវិញ មុននេះចេះភ្លឹកទៅកើត?
"គឺនៅ..."
"អញ្ចឹងចាំបងទីនេះសិនហើយ ញាំអីជាមួយគ្នាតែ ម្តងទៅ ចង់និយាយអីចាំនិយាយទីនោះចុះ" នាយថា ហើយក៏ដើរហួសសម្តៅទៅរករៀបចំសម្អាតខ្លួនប្តូរ សម្លៀកបំពាក់ដោយនាយជាកូនចៅយកសម្លៀកបំពាក់ទៅអោយតាមក្រោយ ។
"ហេតុអីខ្ញុំត្រូវចាំលោក?" ថេហ្យុង ថាហើយប្រុងនិងចេញពីទីនេះតែកូនចៅរបស់នាយបាំងមិនអោយចេញ ។
"ព្រះអើយ ដឹងអញ្ចឹងមិនមកទេ" ថេហ្យុង មុខក្រញ៉ូវពេលមិនសមចិត្ត គេត្រូវអង្គុយចាំនាយដើម្បីទៅ ញាំអីពេលព្រឹកជាមួយនាយ? ស្ទើឆ្គួតហើយ ហេតុអី ក៏ទៅជាអញ្ចឹងទៅវិញ?
ប្រមាណជិត 15នាទីនាយសង្ហាររួចរាល់ជាមួយ ការតែងខ្លួនសាមញ្ញព្រោះតែជាថ្ងៃសម្រាក នាយមិន លើកសក់ មិនទីនុយក្រវ៉ាត់ករ ត្រឹមតែអាវយឺតជាមួយ ខោខាប៊យធម្មតាៗមើលទៅមិនសមអាយុ 35ឆ្នាំនោះទេ ។
"ទៅបានហើយ" ជុងហ្គុក ដើរហួសទៅមុនចំណែក ថេហ្យុង ត្រូវងើបទៅតាមក្រោយ ។ តែងខ្លួនបែបនេះក៏ដើម្បីសាកសមជាមួយ ថេហ្យុង ដែរ មើលទៅក្មេងណាស់ត្រូវទេ?
ឡានបើកចេញទៅហួសកន្លែងមីងរបស់ ថេហ្យុង ទៅហើយនាយមិនចង់នៅទីនេះទេ ចង់ទៅកន្លែងផ្សេងជាមួយបរិយាកាសផ្សេងៗជាមួយគ្នា ។
ទីនេះជាសណ្ឋាគារថ្នាក់ខ្ពស់ នៅជាន់ទី 30 អង្គុយ ញាំអាហារពេលព្រឹកមើលទេសភាពជាលក្ខណៈផ្ទាល់ខ្លួន ។
"កាហ្វេមួយកែវបានហើយ អាហារមួយឈុតនិង ទឹកដោះគោ" ជុងហ្គុក ជាអ្នកកម្មង់អាហារសម្រាប់ ថេហ្យុង នាយត្រឹមកាហ្វេគ្រប់គ្រាន់ ។
"លោកញាំតែកាហ្វេទេឬ?"
"អូនចង់អោយបងញាំអី?"
"អត់ទេ គ្រាន់តែសួរ"
"បើចង់អោយបងញាំអាហារកំដរក៏បាន សម្រាប់ បងពេលព្រឹក កាហ្វេគ្រប់គ្រាន់ហើយ"
"ចូលសាច់ការវិញទៅ លោក ហេតុអីបញ្ជូនមនុស្សទៅតាមខ្ញុំដោយមិនសុំការអនុញាតិពីខ្ញុំសិន អញ្ចឹង? លោកគិតថាលោកកំពុងមានសិទ្ធិគ្រប់យ៉ាង មកលើខ្ញុំហើយតើមែនទេ?"
"គេទៅការពារ មិនបានទៅរំខាន"
"តែខ្ញុំទើសទាល់ ខ្ញុំមិនទម្លាប់ទៅណាមកណា មនុស្សហែរហ៊មដូចជាលោកនោះទេ"
"រៀនទម្លាប់អោយហើយទៅ"
"តើលោកស្តាប់មិនយល់ន័យមែនទេហាស? ឈប់ធ្វើតាមអំពើចិត្តទៅ" មួយឃ្លាចុងក្រោយនេះ ជុងហ្គុក ងើបមុខមើលចំ ថេហ្យុង ប្តូរពីកែវភ្នែកស្រទន់ទៅជាកាច ភ្នែកកាចមានអំណាចអោយ ថេហ្យុង ខ្លាចភ្លាមៗ ។
"អឺ...លោក...គឺ..."
"អាហារមកដល់ហើយ សូមញាំដោយរីករាយ" អាហារលើកមកដាក់លើតុ នាយបង្គាប់អោយគេញាំ ចំណែកខ្លួនក្រេបតែកាហ្វេគ្រប់គ្រាន់ ។
"ពេលខ្លះ មិនបាច់សម្តែងថាខ្លួនឯងពូកែគ្រប់ពេល ក៏បាន គ្រាន់តែទទួលយកការផ្តល់អោយមិនពិបាក ពេកនោះទេ រៀនយល់សាច់ការបន្តិចទៅ កុំចាំតែបង្ខំ គ្រប់ពេលពេក ឬពេលធ្វើល្អមិនចូលចិត្ត ចូលចិត្តតែ របៀបឃោឃៅ?"
"លោកចង់បានន័យយ៉ាងម៉េច? កំពុងគម្រាមខ្ញុំ?"
"បងសុំ! ទទួលយកអ្វីដែលបងផ្តល់អោយ កុំតវ៉ា"
"បើទោះជាខ្ញុំមិនពេញចិត្តអញ្ចឹងហេស?"
"តើអ្វីដែលបងផ្តល់អោយអូនពេញចិត្តនោះ អូនថាទៅមើល?"
"គឺមាន!"
"បើជាស៊េរីភាព ការដោះលែង? នោះមិនមែនជាការផ្តល់អោយទេតែជាស្នើរសុំ"
"អញ្ចឹងខ្ញុំគ្មានសិទ្ធិស្មើរសុំទេឬ?"
"ស្នើបានតែមិនមែនរឿងនេះ"
"ខ្ញុំសួរលោកតាមត្រង់ចុះ ហេតុអីចង់បានខ្ញុំ?"
"បងបានបញ្ជាក់រួចហើយពេលមកពីដេហ្គូ"
"វាមិនច្បាស់លាស់ដូចអ្វីដែលខ្ញុំចង់បាន"
"ឆាប់ញាំទៅ រួចរាល់បងនិងអោយកូនចៅជូនទៅ កន្លែងធ្វើការ ឆាន! តោះទៅ" ជុងហ្គុក ងើបចេញទៅ ជាមួយកូនចៅចំនិតរបស់ខ្លួន ។
ថ្ងៃនេះទៅទទួលកូនស្រីរបស់នាយនៅសាលា អ៊ែលលិ និងសម្រាកបីថ្ងៃក្នុងមួយខែហើយថ្ងៃធម្មតា សាច់ញាតិអាចទៅ លេងបាននៅម៉ោងសម្រាក ។ ព្រោះតែការងាររវល់ ទើប ជុងហ្គុក យកកូនទៅរៀនសាលានោះ តែពេលទៅមុខ ថេហ្យុង ចូលមករស់នៅជាមួយគ្នាគេអាចមើលថែ អ៊ែលលិ បាន នាយនិងអោយ អ៊ែលលិ មករៀនសាលាធម្មតាវិញ ។
ក្មេងតូចរបស់នាយបានមកដល់លើឡានឡើងជិះ អោបលើប៉ារបស់ខ្លួនជាមួយក្តីនឹករលឹកជាខ្លាំង ។
"លោកប៉ា..."
"អីយ៉ា...អ៊ែលលិ របស់ប៉ា ហេតុអីលើកនេះ ស្រាលជាងមុន?"
"ព្រោះ អ៊ែល នឹកប៉ាពេក នឹកប៉ាឡើងញាំមិនបាន គេងមិនលក់..."
"មើលចុះពូកែនិយាយមកពីណា?"
"អ៊ែល និយាយពិតមែន"
"ប៉ាក៏នឹកកូនខ្លាំងដែរ" ជុងហ្គុក ចាប់អោបរឹតកូនស្រីសឹងថប់ដង្ហើមទៅហើយ ។
"លោកប៉ា ថ្ងៃនេះពួកយើងទៅណា?"
"កូនចង់ទៅណាក៏បាន ប៉ាព្រម"
"ទៅទិញខោអាវថ្មី ទិញរបស់ញាំឆ្ងាញ់ ទៅសួន កំសាន្ត ទៅលេងសមុទ្រ! លោកប៉ា អ៊ែល ចង់ទៅលេងទឹកសមុទ្រ"
"បានស្រាប់ហើយ"
"ទៅ ជេជូ ណាប៉ា"
"មិនបានទេ ជេជូ ឆ្ងាយណាស់ វិស្សមកាលចាំប៉ា ជូនទៅ"
"ប៉ាសន្យាណា"
"បាទ ប៉ាសន្យា"
"យេ...ស្រលាញ់ប៉ាជាងគេបំផុត" អ៊ែលលិ អោប និងថើបថ្ពាល់នាយជាប៉ាជាមួយក្តីស្រលាញ់ ស្រលាញ់ប៉ាពេកបានជាម៉ាក់ងាយចាក់រុកបង្គាប់អោយ លង់ទៅតាមបានយ៉ាងងាយ ។
នាយសង្ហារបណ្តើរកូនស្រីអាយុ 8ឆ្នាំចូលផ្សារទំនើប ឃើញនាយបែបនេះសម្លៀកបំពាក់កូនស្រីរបស់នាយមិនមែនធម្មតាៗទេ នាយតែងតែ ជ្រើសយ៉ាងពិសេសសម្រាប់មនុស្សដែលនាយ ស្រលាញ់ ។
បន្ទាប់ពីរដើរផ្សារ ទិញរបស់ញាំតាមចិត្តក៏ត្រលប់ មកវិញកំដរគេពេញមួយថ្ងៃ នៅផ្ទះលេងជាមួយគ្នា អ៊ែលលិ ធំល្មមស្តាប់បង្គាប់ ។ ជុងហ្គុក សព្វគ្រប់ នាយចងសក់អោយនាង លាបក្រចកអោយនាង តែងខ្លួនស្អាតៗអោយនាង ដូចជាម៉ាក់និងប៉ា ហើយនាយ ជាអ្នកចម្អិនអាហារសម្រាប់នាងពេលដែលនាងមកផ្ទះម្តងៗ ។
"ម៉ាក់ថាគួរអោយ អ៊ែលលិ មករៀនសាលាធម្មតា វិញបានហើយ គេធំហើយម៉ាក់អាចមើលថែគេបាន"
"ម៉ាក់រស់នៅអោយស្រួលខ្លួន ម៉ាក់មើលថែខ្ញុំពីតូចដល់ធំមិនអាចពិបាកមកមើលថែកូនអោយខ្ញុំទៀតទេ ចប់ថ្នាក់ទី2 ចូលថ្នាក់ទី3នេះខ្ញុំអោយគេមក រៀនធម្មតាវិញហើយ"
"បើមិនអោយម៉ាក់មើល អោយអ្នកណាមើល? បើឯងរវល់បែបនេះផង"
"អ្នកថ្មី...នេះនិងមើលថែ អ៊ែលលិ"
"អ្នកណាគេ ចិត្តបានឬអត់? ណែនាំអោយអ្នកផ្ទះ ស្គាល់ផង គេអាចនិងធ្វើបាបកូនឬអត់?"
"គេនិងមើលថែ អ៊ែលលិ កុំបារម្ភអីម៉ាក់"
"តែម៉ាក់មិនទុកចិត្តទេ យ៉ាងណាម្តាយបង្កើតនៅតែល្អចំពោះកូនជាង ឯងមិនអាចផ្តល់ឱកាសអោយ យ៉ុនហុី បានទេឬ? បើរឿងកាលនោះជារឿងយល់ ច្រឡំមានអ្នកចង់ធ្វើបាបនាង"
"បានហើយម៉ាក់ ខ្ញុំថារឿងកាលនោះខ្ញុំក៏បាន បញ្ជាក់ម៉ាក់និងប៉ាពីហេតុផលរួចហើយ វាមិនមែនរឿងយល់ច្រលំទេ ខ្ញុំក៏មិមដាច់ចិត្តពីនាងភ្លាមៗដែរ តែនាងមិនអាល័យរៀបការថ្មីទៀតទៅហើយម៉ាក់ នៅមិនយល់ទៀតហេស?"
"ក៏ព្រោះតែ..."
"ខ្ញុំមិនចង់និយាយរឿងហ្នឹងទៀតទេ ចំណែកអ្នកថ្មី ខ្ញុំគ្រាន់តែមកជម្រាបមិនបានសុំការអនុញាតិទេ"
"ជុងហ្គុក...ហ៊ើយ...ម៉ាក់គ្រាន់តែបារម្ភខ្លាចគេធ្វើបាបកូនរបស់ឯង" អ្នកស្រីចន ស្រែកបន្តពីក្រោយនាយឡើងទៅបន្ទប់ខាងលើ មុននេះរង់ចាំ អ៊ែលលិ ងូតទឹកហើយនាំគេទៅញាំអាហារពេលល្ងាច ។
យប់ចូលមកដល់ ជុងហ្គុក យប់នេះមកគេងជាមួយ កូនស្រីរបស់នាយព្រោះជាការទាមទាររបស់នាងតូច ដោយសារតែអាចគេងនៅទីនេះតែ 2យប់ទេ ។
"នៅសាលាមិនអីមែនទេកូន?"
"អ៊ែល មានមិត្តច្រើននៅពេលថ្ងៃ យប់ឡើងគេង ជាមួយមិត្តភក្តិ អ៊ែល តែ អ៊ែល ចង់គេងនៅផ្ទះជាង ចង់ឃើញមុខប៉ារាល់ថ្ងៃ ញាំបាយជាមួយប៉ាដែរ"
"ចប់ឆ្នាំនេះមកផ្ទះវិញណា ប៉ុន្តែមានលក្ខខណ្ឌ"
"ហឹម??"
"ទាល់តែកូនមានអ្នកមើលថែសិនទើបប៉ាអនុញាតិ ប្តូរសាលាអោយកូនបាន"
"លោកយាយធំ យាយតូច និង លោកយាយតួត នោះអីប៉ា"
"មិនបានទេ! ប៉ាចង់បានន័យថា...បើប៉ាយកម៉ាក់ ថ្មីមកមើលថែកូននោះ"
"ម៉ាក់ថ្មី អ៊ែល មិនត្រូវការ" នាងតូចង៉ង៉ក់ភ្លាមៗ អោយតែនិយាយថាមានម៉ាក់ថ្មីគេខឹងឡើងទៅលើគ្រែគេងបាត់ ។
"អ៊ែលលិ..." ជុងហ្គុក ឡើងមកតាមគេងជាមួយ លូកដៃទៅអោបនិងនិយាយលួងលោមកូនរបស់នាយបន្ត បើទោះជានាយមិនត្រូវការអោយប៉ាម៉ាក់ នាយអនុញាតិតែនាយត្រូវការអោយកូនស្រីរបស់ នាយទទួលយកអោយការពេញចិត្ត ។
"អ៊ែលលិ...ស្តាប់ប៉ាណា! ប៉ាដឹងថាកូនមិនចង់បានម៉ាក់ថ្មីព្រោះខ្លាចប៉ាឈប់ស្រលាញ់កូនមែនទេ? កុំគិតបែបនោះក្តីស្រលាញ់គឺខុសគ្នាណាកូន ក្តីស្រលាញ់បែបប៉ាកូននិងបែបប្តីប្រពន្ធមានភាពខុសគ្នា ហើយគ្មានអ្នកណាដណ្តើមក្តីស្រលាញ់ដែលប៉ាមាន អោយទៅកូនបានឡើយ"
"ប៉ាកុហក! ម៉ាក់ប្រាប់ថាបើប៉ាមានប្រពន្ធថ្មី មានម៉ាក់ថ្មីអោយ អ៊ែល ប៉ានិងឈប់រវល់ជាមួយ អ៊ែល ហើយ"
"កូនជឿម៉ាក់ជាងប៉ា? អញ្ចឹងកូនមិនបានស្រលាញ់ ប៉ាដូចគ្នា បើកូនស្រលាញ់ប៉ាកូនជឿប៉ានិយាយហើយ តែកូនជឿតែសម្តីម៉ាក់កូន តើអ្នកណាដែលជា អ្នកស្រលាញ់កូនពិតនោះ ទង្វើស្តែងជាងការនិយាយ កូននៅក្មេងមិនទាន់យល់ តែប៉ានិងព្យាយាមអោយកូនយល់បន្តិចម្តងៗ"
"តែ អ៊ែល ស្រលាញ់ប៉ាណាស់ អ៊ែលមានតែប៉ា បានហើយមិនចង់មានម៉ាក់ថ្មីទេ"
"អញ្ចឹងប៉ាយក ប៉ាថ្មីអោយមួយទៀត"
"បែបនោះក៏មិនបានដែរ ប៉ាអាក្រក់"
"អ៊ែលលិ អត់ស្រលាញ់ប៉ាទេ ពេលកូនធំឡើងជួប មនុស្សដែលកូនស្រលាញ់រៀបការជាមួយគេហើយ ប៉ាវិញបានអ្នកណានៅមើលថែ?"
"អ៊ែល និងមើលថែប៉ា"
"ចុះអ្នកណាមើលថែមនុស្សដែល អ៊ែលលិ ស្រលាញ់?"
"បើកូនអត់ទាន់ចេះបែងចែកការស្រលាញ់ កូននិង ក្លាយជាមនុស្សអាក្រក់ ចិត្តចង្អៀតមិនគួរអោយ ស្រលាញ់ទេ ដឹងទេ?"
"ប៉ាថាអោយ អ៊ែល..."
"អត់ទេ ប៉ាពន្យល់កូន! មិនទាន់ទទួលបានភ្លាមៗ ប៉ាយល់ ជួបគេសិនទៅ នៅជាមួយគេសិនទៅកូនអាចសម្រេចចិត្តបានបើមិនត្រូវការ តែប៉ាសូមប្រាប់ ថាក្តីស្រលាញ់ដែលប៉ាអោយកូនមិនមានអ្នកណា អាចយកចេញបានឡើយ"
"អ៊ែល ស្រលាញ់ប៉ាបំផុត"
"ប៉ាក៏ដូចគ្នា" ជុងហ្គុក អោបនិងថើបថ្ងាសកូនស្រី របស់នាយ មើលចុះអោយតែនិយាយរឿងហ្នឹងលើកណាយំរហូត ។
ថ្ងៃបន្ទាប់នាយជូន អ៊ែលលិ ទៅសមុទ្រនៅលេង ទីនោះពេញមួយថ្ងៃ លើកក្រោយនាយនិងនាំ ថេហ្យុង ទៅជាមួយដែរតែលើកនេះនាយមិនចង់អោយ អ៊ែលលិ ខូចអារម្មណ៍នោះទេ នាយកំពុងតែលួងកូន ស្រីរបស់នាយ ។
អ៊ែលលិ អនុញាតិអោយមានទំនាក់ទំនងជាមួយ ម៉ាក់របស់នាង យ៉ាងណាម៉ាក់កូនគ្នាដែរ ជុងហ្គុក មិនចង់អោយការលែងលះធ្វើអោយកូនបាត់បង់អារម្មណ៍ កក់ក្តៅពីប៉ាម៉ាក់នោះទេ ប៉ុន្តែ...ម៉ាក់របស់ អ៊ែលលិ បាននិយាយជាមួយកូនមិនដែលប្រើពាក្យស្រលាញ់ នឹករលឹកទេ មកតែបង្គាប់ហាមដាច់ខាតបើប៉ាគេចង់ មានប្រពន្ធថ្មីកុំអោយនាងយល់ព្រម ព្រោះបើមាន ប្រពន្ធថ្មីនាយនិងស្រលាញ់តែប្រពន្ធថ្មី បើមានកូននាយនិងស្រលាញ់តែកូនក្រោយលែងស្រលាញ់នាងហើយ បែបនេះទើប អ៊ែលលិ ខ្លាចថានាយឈប់ ស្រលាញ់ ឈប់ត្រូវការនាង ក្មេងអាយុប៉ុណ្ណឹងគេយល់និងងាយជឿ ពិសេសអ្នកដែលប្រាប់ក៏ជា ម៉ាក់បង្កើតរបស់នាងដែរ ។
ក្រោយនាំ អ៊ែលលិ មកសាលាវិញ រំលងបានមួយ អាទិត្យ ជុងហ្គុក មិនសូវជាញ៉េញ៉ៃ ថេហ្យុង ប៉ុន្មានទេ តែថ្ងៃនេះនាយបានណាត់ប៉ាម៉ាក់ ថេហ្យុង អោយឡើងមកសេអ៊ូលដើម្បីនិយាយគ្នាតែម្តង ។
ការជុំគ្នានៅភោជនីឋ្ឋានមីងរបស់ ថេហ្យុង ជាលក្ខណៈផ្ទាល់ខ្លួនហើយក៏មានពួកគាត់ចូលរួមជាមួយដែរ ។
"ខ្ញុំសម្រេចចិត្តរួចហើយ ខ្ញុំនិងមិនរៀបការជាមួយ ថេហ្យុង នោះទេ" ជុងហ្គុក បន្លឺឡើងមួយប្រយោគ នេះអោយគ្រប់គ្នាបើកភ្នែកធំៗភ្ញាក់ផ្អើល តើមានរឿង អីកើតឡើងទើបនាយប្តូរចិត្ត? ម្នាក់ៗភ័យសម្បើមខុសអីតែ ថេហ្យុង ទឹកមុខបញ្ជាក់ច្បាស់ណាស់ថា រំភើបនៅពេលបានលឺពាក្យនេះ...។
To be continue....
.
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
