ភាគទី45: បងមិនអីទេ អូនទៅចាំបងនៅផ្ទះមុនចុះ

4.8K 352 4
                                        

ក្រោយចេញពីសាលារបស់ អ៊ែលលិ មកពួកគេ មកក្រុមហ៊ុនរបស់ ថេហ្យុង ធ្វើការតាមធម្មតាជាប្រចាំថ្ងៃរបស់ពួកគេនេះឯង ។
"លោកចនហា៎ អូនចង់ពិភាក្សាររឿងរើសម៉ូដែល ផ្សព្វផ្សាយ បងអាចជាស្គាល់គេច្រើន?" ថេហ្យុង ស្រដីទៅកាន់ ជុងហ្គុក ព្រោះមានគម្រោងថ្មីបានជា នាយនៅពិនិត្យមើលរបៀបធ្វើការរបស់ ថេហ្យុង នៅថ្ងៃនេះ ។ ក្នុងបន្ទប់ប្រជុំតូចមានតែក្រុមការងារ របស់ ថេហ្យុង ប៉ុន្មាននាក់ជាមួយនិងប្រធានក្រុមហ៊ុន ម្នាក់ទៀតនោះ នាយតូចគេមិនទម្លាប់និងការនិយាយ ស្តីម៉ោងធ្វើការជាមួយមនុស្សស្នឹតស្នាលនោះទេ នេះជាហេតុអោយពួកគេលួចមើលលួចអៀនគ្រប់គ្នា ។
"បងស្គាល់អ្នកគ្រប់ម្នាក់ដែរ តែអូនមានគិតអ្នកណាក្នុងចិត្តទេ? បងនិងទាក់ទងទៅរកមកអោយ"
"ម៉ូណា! ថ្មីៗនេះអ្នកណាដែលកំពុងល្បី?" ថេហ្យុង សួរទៅកាន់កូនចៅរបស់ខ្លួន ។
"ច្បាស់ជាក្រុមចម្រៀង BTS ហើយ boss តែបើ ទៅរកច្បាស់ជាឈរជួរក្រោយគេបំផុត ណាមួយថ្លៃ ខ្លួនក៏ថ្លៃខ្លាំងដែរ Boss"
"ក្រុម SEVENTEEN តើយ៉ាងម៉េចដែរ? TXT ឬ ENHYPEN NCT STRAY KID នៅមានច្រើន ទៀតប្រសិនបើ Boss ត្រូវការខ្ញុំនិងឆែកជូនភ្លាម" អ៊ុនជេ កូនចៅម្នាក់ទៀតរបស់គេជាមនុស្សប្រុស ។
     "ខ្ញុំនិងគិតគូរពេលផលិតផលរួចរាល់ទៅចុះ យ៉ាងណាបន្តទៀតខ្ញុំនិងប្រាប់បន្ត អាចបំបែកគ្នាបានហើយ"
     "ឈប់សិន" ជុងហ្គុក ឃាត់ព្រោះតែ ថេហ្យុង ធ្វើការងារមិនទាន់រួចរាល់ ។
    "ហឹម?" ថេហ្យុង
    "ចែកការងារអោយពួកគេធ្វើសិន អូនអោយគេទៅវិញអោយគេទៅអង្គុយលេង?"
    "អូ៎...មែនហើយ ភ្លេចទៅកើត នេះជាការងារ របស់អ្នកទាំងអស់គ្នាខ្ញុំបានកត់ចំណាំទុក ឈ្មោះនិង ការងារដែលត្រូវរ៉ាប់រងយកទៅចែកគ្នាធ្វើការចុះ" ថេហ្យុង ហ៊ុច ឯកសារអោយ ម៉ូណាបន្តអោយកូន ចៅគេចំបែកគ្នាធ្វើការ ។
    "Wow ប្រពន្ធបងពូកែមែន"
    "ពូកែអីទៅ? កុំតែបានបង?"
    "ពេលធ្វើការទឹកមុខមុឺងម៉ាត់បែបនេះ បងពេញចិត្ត ណាស់"
    "ថ្ងៃនេះអូនយកការងារទៅធ្វើនៅផ្ទះហើយណា"
    "ចាំបងជួយ"
    "មិនបាច់ទេ អូនចង់ធ្វើខ្លួនឯង"
    "អូនគិតបញ្ចប់គម្រោងពេលណា?"
    "អូនគិតថាគម្រោងនេះអាចនិង 3ខែចេញរូបរាង ច្បាស់លាស់តែម្តង"
    "អោយបងជួយទៅ អោយរួចរាល់មុនបីខែ"
    "អត់! អត់ចង់ទេ បងកុំចេះជាងអូនអោយសោះ"
    "ហាសហា៎! បងនិយាយលេងទេ យ៉ាងណាបងក៏ ចង់ឃើញស្នារដៃដំបូងរបស់អូនដូចគ្នា"
    "ច្បាស់ជាបែបនោះហើយ"
    "បងទៅវិញហើយណា ចេញពីធ្វើការប្រាប់បង"
    "អឹម!" ថេហ្យុង ងក់ក្បាល ជុងហ្គុក ងើបមកថើប ថ្ងាស ថេហ្យុង មួយខ្សឺតមុននិងចេញមកវិញខណៈ ដែលក្នុងបន្ទប់នេះមិនមានអ្នកណានោះទេ ។
 
    ផែនការជាច្រើនត្រូវបានរៀបចំជាថ្មី ដំបូងគិតថា អូសទាញ ថេហ្យុង មកនៅខាងជាមួយហើយបំផ្លាញ ជុងហ្គុក ម្តងបន្តិចៗ ប៉ុន្តែ ថេហ្យុង មិនសូម្បីមើលមុខ នាយផង ចូលទៅជិតក៏ពិបាក ព្រោះភាគច្រើនគេចេញក្រៅតែជាមួយ ជុងហ្គុក ឬមួយមានអង្គរក្សតាម ជាប់រហូតបែបនោះពិបាកណាស់ ។
    "ផែនការនេះប្រថុយពេកហើយ បើ ចន ជុងហ្គុក នោះចាប់បាន? គីម ថេហ្យុង អាចនិងប្រាប់គេអំពីរឿងនេះ"
    "អោយតែលោកជួយត្រួសត្រាយផ្លូវ ខ្ញុំជាអ្នកចេញមុខមិនអោយពាក់ពន្ធ័និងលោកទេ"
    "តែថា..."
    "លោកក៏ខឹងគុំគួននិងគេដែរធ្វើអោយប្អូនរបស់លោកឈឺចាប់ដែរមិនថាអញ្ចឹង លោក គីម យ៉ុងហូ?"
    "យ៉ុងស៊ូ យើងនិងបញ្ចូនទៅក្រៅប្រទេសវិញ មិនអោយនៅពាក់ពន្ធ័អាម្នាក់នោះទៀត"
    "បើវារលាយ ប្អូនរបស់លោកក៏ប្រហែលជាឈប់ ខ្វល់ពីវាមិនខានទេ គ្មានអ្នកណានៅស្រលាញ់មនុស្សជាប់គុកនោះទេលោកគីម លោកសាកគិតទៅ បើត្រឹមតែបាត់បង់លុយកាក់ប្អូនរបស់លោកច្បាស់ជា ជួយជាមិនខាន តែបើជាប់គុកនោះគ្មានអ្នកណាអាចជួយបានទេ អោយសាកសមនិងគេដែលធ្វើអោយ ប្អូនរបស់លោកក្លាយជាបែបនេះ"
    "មនុស្សដូចគេសាកសមនិងទទួលបានវា ពួកឯង រៀបចំអោយ ផាក សុីវ៉ុន ផង"
    "បាទចៅហ្វាយ"
    "សហការរីករាយលោកគីម" សុីវ៉ុន ញញឹមបិទមាត់មិនជិតថ្វិតបាន គីម យ៉ុងហូ ម៉ាហ្វៀខ្នងធំជួយ សម្រេចកិច្វការរបស់ខ្លួន មិនមាននាយគ្មានសមត្ថភាពធ្វើម្នាក់ឯងទេតែវារាងពិបាកសម្រាប់នាយ ដែលខំគិតអស់ជាយូរ ។

តាមស្នេហ៍ ថែបេះដូង (completed)Место, где живут истории. Откройте их для себя