ភាគទី39: ធ្វើជាលោកប៉ាម្នាក់ទៀតរបស់ អ៊ែល ណា?

3.9K 331 5
                                    

    បន្ទាប់ពីគ្រប់យ៉ាងដំណើរការល្អប្រសើហើយ ថេហ្យុង បញ្ចប់គម្រោងការងាររបស់គេមុននិងត្រៀមខ្លួនទៅដើរលេងក្រៅប្រទេសជាមួយគ្រួសារ របស់គេ ។
    "អ៊ែលលិ?"
    "លោកពូ?"
    "ខ្ញុំរៀបចំសម្លៀកបំពាក់អោយឯង"
    "ល្អ! អ៊ែល ចូលចិត្តលោកពូរៀបខោអាវអោយ"
    "ខ្ញុំនិងធ្វើអោយឯងរាល់ថ្ងៃបើឯងចូលចិត្ត"
    "តើពួកយើងដើរលេងប៉ុន្មានថ្ងៃ លោកពូ?"
    "ប្រហែលជា 5ថ្ងៃ"
    "Woah...អ៊ែល មិនធ្លាប់ដើរលេងក្រៅប្រទេសនោះទេ"
    "ដូច្នេះខ្ញុំនិងប៉ារបស់ឯងនិងនាំឯងទៅប្រទេសដែលឯងចង់ទៅ"
    "សន្យាហើយណា លោកពូ?"
    "សន្យា! ម៉ាត់ណា ម៉ាត់ហ្នឹង"
    "យេ...អ៊ែល ចង់ទៅលេងនៅ New York ដូចមិត្តរបស់ អ៊ែល ដែរពួកគេថាប៉ាម៉ាក់របស់គេនាំទៅ នៅថ្ងៃបុណ្យណូអ៊ែល"
    "ដល់ពេលនោះពួកយើងបបួលលោកប៉ាទៅៗ"
    "ចាស៎" អ៊ែលលិ ញញឹមញញ៉ែមសប្បាយចិត្ត ធម្មតាទេក្មេងណាក៏ដូចក្មេងណាដែរអោយតែរឿងដើរ លេងអ្នកណាក៏ចង់ទៅ ។

    ថ្ងៃដែលចេញដំណើរទៅដើរលេងក៏មកដល់ ជាលើកទីមួយហើយដែលទៅដើរលេងតែបីនាក់ទៅ ក្រៅប្រទេស សង្ឃឹមថានិងរីករាយ លើកនេះទៅលេងជិតៗសិន ចាំលើកក្រោយទៅខាងអុឺរ៉ុបវិញម្តង ។
    រយៈពេលជិតមួយសប្តាហ៍សម្រាប់ដំណើរកំសាន្ត ជាលក្ខណៈគ្រួសាររបស់ពួកគេបានបញ្ចប់ដោយរីករាយ ពួកគេបានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ជាច្រើនកន្លែង ញាំអីជាមួយគ្នា ថតរូបជាមួយគ្នា ដើរ លេងជាមួយគ្នាទៅគ្រប់កន្លែងជាមួយគ្នា ថេហ្យុង ពិតជាកំពុងរីករាយខ្លាំងនៅពេលនេះ គេមិនគិតថា មនុស្សដូចគេអាចមានសំណាងបែបនេះនោះឡើយ មានទាំងស្វាមីជាអ្នកមានហើយស្រលាញ់ថ្នាក់ថ្នម គេថ្នាក់នេះ ។
    ត្រលប់មកវិញឆ្លៀតទិញរបស់ផ្ញើរគ្រួសាររបស់គេផងហើយ ថេហ្យុង ក៏បានទៅ ដេហ្គូ ដើម្បីយករបស់ ផ្ញើរទៅអោយប៉ាម៉ាក់របស់គេដោយផ្ទាល់ ប៉ុន្តែ ជុងហ្គុក មិនបានទៅជាមួយនោះទេព្រោះនាយកំពុងតែរវល់ ។
    "សុខភាពម៉ាក់យ៉ាងម៉េចដែរ? គេធ្វើទុក្ខឬអត់?"
    "ធ្វើទុក្ខដូចកាលមានឯងអញ្ចឹងដែរ តែមានប៉ាឯង ថ្នមហើយម៉ាក់មិនអីទេ ចុះឯងវិញរស់នៅយ៉ាងម៉េចដែរ?"
    "ពិតជាល្អខ្លាំងណាស់ម៉ាក់ គាត់ល្អចំពោះខ្ញុំគ្រប់ រឿង ថែមទាំងមើលថែខ្ញុំយ៉ាងល្អទៀតផង"
    "ម៉ាក់បានឃើញពត៌មាន ឯងជា CEO រងរបស់ក្រុមហ៊ុនទឹកអប់"
    "ភាគហ៊ុនលោកចន គាត់ជាម្ចាស់តែអោយខ្ញុំជាអ្នកកាន់ គាត់យល់ថាខ្ញុំមិនចង់នៅស្ងៀមៗគ្មានការធ្វើនោះអីម៉ាក់"
    "ចុះបានអ្នកណាមើលថែលោកចន? បើគិតតែ រវល់បែបនេះ?"
    "ខ្ញុំទៅកន្លែងធ្វើការតែមួយម៉ោង ឬពីរម៉ោងទេក្នុង មួយថ្ងៃហើយសម្រាកថ្ងៃសៅរ៍អាទិត្យ ហើយនៅពេលថ្ងៃពួកយើងតែងតែនៅជាមួយគ្នាច្រើន"
    "បែបនោះម៉ាក់គិតថាម៉ាក់បានជ្រើសរើសមនុស្ស ល្អបំផុតអោយឯងហើយ ប៉ានិងម៉ាក់ក៏មិនពិបាកចិត្ត ទៀតដែរបើបែបនេះ"
    "ប៉ានិងម៉ាក់អាចសប្បាយចិត្តបាន"
    ថេហ្យុង គ្រាន់តែនៅអង្គុយនិយាយលេងជាមួយ ម៉ាក់គេបានបន្តិចដែរ ជុងហ្គុក បានខលមកគេបានបន្តិច ពេលរសៀលនាយខលមកគេម្តងទៀតអោយ រៀបចំខ្លួនទៅយប់នេះត្រូវទៅកម្មវិធីជាមួយគ្នាផង ។
    "អូនអាចរៀបចំខ្លួនអោយរួចរាល់បងនិងអោយគេ ទៅទទួល"
    "រៀបចំខ្លួនហើយទៅទាន់? អូននៅដេហ្កូ ណាលោកចន?"
    "បងយកឧទ្ធម្ភាគចក្រទៅទទួលអូន រៀបចំខ្លួនអោយហើយទៅបានហើយ"
    "អា៎...ដឹងហើយៗ អូនថាយប់នេះចេញទៅវិញ"
    "រៀបចំឥឡូវមក រួចហើយបងអោយកូនចៅទទួលអូននៅផ្ទះដើម្បីទៅកន្លែងដីបងកូនចៅបងនៅចាំទីនោះ"
    "ដឹងហើយ លោកប្តី..."
    "ឆើស..." ជុងហ្គុក ធ្វើជាជ្រេញដាក់ពេលគេ ហៅនាយឡើងរលួយបែបនេះ ។
    ចប់ការសន្ទនាជាមួយប្តី ថេហ្យុង ទៅរៀបចំខ្លួន តែងខ្លួនរង់ចាំអោយកូនចៅនាយមកទទួល ។ ឃើញ តែងខ្លួនស្អាតៗម៉ាក់ប៉ា ថេហ្យុង ញញឹមបិទមាត់មិន ជិតនោះទេ ឃើញកូនរស់នៅសុខស្រួលនិងមាន សំណាងតាមដែលគាត់មិនធ្លាប់គិត ព្រោះតែកូនគាត់ បែបនេះពិបាកស្វែងរកដៃគូល្អក្នុងជីវិតខ្លាំងណាស់ ។
"ខ្ញុំរួចហើយ ម៉ាក់យ៉ាងម៉េចដែរ?"
"ស្អាតណាស់កូនម៉ាក់"
"ពិតមែនហេស? លោកប៉ា...?"
"មែនហើយ កូនរបស់ពួកយើងគឺស្អាតណាស់ ទឹក មុខមានសុខភមង្គលការតុបតែងខ្លួនកាន់តែស្រស់ ស្អាតបំផុត"
"បាទលោកប៉ា! ខ្ញុំខ្លាចតែមិនត្រូវចិត្តលោកចន ទេ"
"ចុះនៅទីនោះពេលតែងខ្លួនបែបនេះ ទាល់តែសួរ លោកចន អោយអស់ចិត្តសិនមែនទេ? លោកចន មាននាំចេញទៅណាឬអត់?"
"គាត់នាំទៅរហូតណាម៉ាក់ មិនថាជប់លៀង ឬការ ញាំអាហារជាមួយអ្នកធំៗ គាត់មិនដែលខ្មាសនិងបង្ហាញវត្តមានរបស់ខ្ញុំទៅកាន់គ្រប់គ្នានោះទេ ពេលទៅណាមកណាគាត់ហៅគេមកតែងខ្លួនអោយខ្ញុំដល់ ផ្ទះបែបដែលគាត់ពេញចិត្តតែម្តង"
"ចុះឯងក៏ពេញចិត្តដែរទេ?"
"ច្បាស់ជាពេញចិត្តហើយម៉ាក់ ចំណូលចិត្តគាត់គឺល្អ តែខ្ញុំក៏អាចរើសបានបើសិនជាខ្ញុំចង់"
"វាជារឿងដែលល្អបំផុតសម្រាប់កូនប្រុសរបស់ពួក យើងណាអូន អោយតែកូនរស់នៅសុខស្រួលបែប នេះជាក្តីសុខប៉ាម៉ាក់" លោកគីម ញញឹមទៅកាន់កូនជាទីស្រលាញ់របស់ខ្លួន ទឹកមុខបញ្ជាក់ពីក្តីសុខរបស់ គ្រប់ៗគ្នា ។

តាមស្នេហ៍ ថែបេះដូង (completed)Donde viven las historias. Descúbrelo ahora