គ្រាន់តែទទួលបានការណាត់ពីមនុស្សពិសេស របស់ខ្លួន យ៉ុងស៊ូ បានត្រៀមខ្លួនជាពិសេស គេបាន ទៅដើរទិញសម្លៀកបំពាក់ជាច្រើនទុកជ្រើសរើស ហើយគេក៏មានគម្រោងផ្ញើរអោយនាយមើលផងដែរ។
"វាគឺថ្មីបំផុតទេ?"
"គឺថ្មីបំផុតដែលនាំចូលក្នុងសប្តាហ៍នេះ លោកប្រហែលជាដឹងអំពីវា"
"មែនហើយ តើប្រភេទនេះមើលទៅទាក់ទាញទេ? សម្រាប់កន្លែងដែលមានមនុស្សច្រើន ខ្ញុំចង់ អោយលេចធ្លោរបំផុតក្នុងក្រស៊ែរភ្នែកគេម្នាក់"
"មនុស្សពិសេស? ខ្ញុំណែនាំលោកគួរតែជ្រើស រើសបែបចំហរទ្រូង...សាច់ក្រណាត់ស្តើង ម៉ូដនេះសាកសមតែមិនថ្មីបំផុតនោះទេ"
"នាងច្បាស់ទេ?"
"ប្រសិនបើគេជាមនុស្សប្រុសដែលមានក្រសែរ ភ្នែកខ្ពស់ ខ្ញុំធានាជូន ម៉ូដនេះមានមិនច្រើនទេ សូម្បី ភរិយានាយកចន ក៏ពាក់វាដែរ ស្អាតណាស់"
"គេពាក់ពណ៌អ្វី?"
"ពណ៌សរចាស៎"
"ខ្ញុំយកពណ៌សរ"
"ចាស៎លោក ត្រូវការអ្វីបន្ថែមទេ?"
"មានអីចង់ណែនាំទេ?"
"ចាស៎ គឺនេះ..."
"ឈប់!" យ៉ុងស៊ូ ភ្នែកក្រឡេកទៅអ្នកខាងក្រៅដូចប្រហែលៗបានជាចេញទៅហៅតែម្តង ។
"លោក ចន?"
"ហឹម? បាទ? លោកហៅខ្ញុំមែនទេ? តើពួកយើងស្គាល់គ្នា?"
"អត់ទេ ខ្ញុំច្រលំមនុស្ស"
"តែមុននេះលោកហៅឈ្មោះខ្ញុំ"
"លោកស្តាប់ច្រឡំទេដឹង?"
"លោកចន"
"មែនហើយ តែមិនមែនលោក អញ្ចឹងឈ្មោះរបស់លោក?"
"ចន ជេជុង!"
"តែខ្ញុំរកមិនមែនលោក"
"ឬ ចន ជុងហ្គុក?"
"លោកស្គាល់?"
"អ្នកណាក៏ស្គាល់" ជេជុង និយាយហើយក៏ដើរ ចេញ លឺតែឈ្មោះនាយមិនចូលចិត្តតែម្តង ព្រោះតែ ម៉ាក់នាយធ្វើអោយនាយមិនចូលចិត្តអ្នកផ្ទះនោះគ្រប់ គ្នា សូម្បីតែត្រកូលនាយមិនចង់ដាក់ផង ។
នាយបានបន្តមកដល់មុខហាងកាបូបធ្វើការមួយ សម្លឹងមើលទៅខាងក្នុងកាបូបស្អាតៗណាស់ នាយចង់បានតែហួសពីសមត្ថភាព រាល់ថ្ងៃការងារតូចតាច សម្រាប់តែខ្លួនឯងព្រោះតែម៉ាក់នាយវិញមានប៉ារបស់នាយចិញ្ចឹមហើយ ក្រោយពេលប៉ានាយលែង លះនិងម៉ាក់របស់ ជុងហ្គុក នោះមកម៉ាក់នាយមិនហ៊ានហុឺហារដូចមុនទេ ការងារដែល ជុងហ្គុក ជួយរក អោយនាយធ្វើក៏នាយមិននៅធ្វើនាយមិនចង់មានឈ្មោះពឹងលើអ្នកណាបានជារាល់ថ្ងៃមានតែការងារ ធម្មតាៗប្រាក់ខែគួរសមប៉ុណ្ណោះ ។
"ឈរមើលធ្វើអី? ចូលទៅ"
"ហ្យុង?"
"ឆាប់ចូលទៅ" ជុងហ្គុក អូសដៃនាយចូលទៅក្នុង ហាងកាបូបនោះជាមួយគ្នា ។ នាយមកដល់ទីនេះព្រោះមានការនៅជាន់មួយទៀតចៃដន្យបានឃើញក៏ ចូលមករកតែម្តង ។
"ហ្យុង ធ្វើស្អី?"
"រើសមួយទៅ"
"អត់ទេ"
"យើងចេញលុយអោយឯង"
"ខ្ញុំមិនចង់បាន"
"មួយនេះ ស្អាតណាស់"
"បានហើយ ឈប់ទៅ"
"ហេតុអី?"
"វាមិនសមនិងខ្ញុំទេ" ជេជុង ថាហើយក៏ដើរចេញ ពីហាង ជុងហ្គុក ហ៊ុចវាអោយបុគ្គលិកគិតលុយ កូនចៅនាយចាំយក ចំណែកនាយតាម ជេជុង មកខាងក្រៅ ។
"ជេជុង"
"កុំខ្វល់ពីខ្ញុំអី បានទេ?"
"ហេតុអី? ឯងខ្មាសគេដែលស្គាល់យើង?"
"មែនហើយ មនុស្សដូចខ្ញុំមិនសមស្គាល់អ្នកដែលខ្ពង់ខ្ពស់ដូចហ្យុងទេ"
"អញ្ចឹងកុំហៅយើងថាហ្យុង"
"ហ្យុង?...ហុឹស! មែនហើយ ខ្ញុំមិនគួរ..."
"នេះចៅហ្វាយ" វីន ហ៊ុចកាបូបដែលខ្ទប់ហើយ អោយទៅនាយ ។
"យកវាទៅ ជាអំណោយ! ថ្ងៃនេះថ្ងៃកំណើតឯង"
"...." ជេជុង មើលមុខនាយ ។ ដែល ជុងហ្គុក ដឹងព្រោះតែវាជាថ្ងៃតែមួយនិងនាយខុសតែឆ្នាំប៉ុណ្ណោះ។
"រីករាយថ្ងៃកំណើត ទទួលយកទៅ យើងមិនមែន មើលងាយថាឯងគ្មានសមត្ថភាពទិញទេតែវាជា អំណោយក្នុងនាមឯងជាប្អូនយើង"
"ហ្យុង ទុកខ្ញុំជាប្អូន? ខ្ញុំជាកូន..."
"កូនប៉ារបស់យើងដូចគ្នា ឯងគ្មានកំហុសទេ កុំខ្វល់ និងរឿងមនុស្សចាស់ រស់នៅជាមួយជីវិតរបស់ឯង អោយបានល្អ មានរឿងច្រើនណាស់នៅថ្ងៃខាងមុខ អោបក្រសោបរឿងអាក្រក់របស់មនុស្សចាស់ជីវិត គ្មានក្តីសុខទេ" ជុងហ្គុក ទះស្មារនាយជាប្អូនតិចៗ មុន និងដើរចេញក្រោយជូនកាបូបធ្វើការតម្លៃថ្លៃមួយដល់ប្អូនចុងរបស់ខ្លួន ។
ព្រោះតែនាយជាបងប្រុស នាយមិនបានខឹងស្អប់ប្អូនដែលកើតចេញពីអ្នកដែលជ្រៀតជ្រែកគ្រួសារនាយអោយបែកបាក់ម្នាក់នេះទេ គេជាក្មេងគ្មានកំហុស ដែលកើតចេញពីទង្វើខុសឆ្គង របស់មនុស្សចាស់តែប៉ុណ្ណោះ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
