ថេហ្យុង នៅក្នុងចង្គ្រានបាយចម្អិនបបរសណ្តែក ទុកសម្រាប់អោយលោកយាយបន្តិចទៀតពួកគេទៅទីនោះ ។ ថេហ្យុង បញ្ជារមិនអោយអ្នកណាមកចូលក្បែរគេនោះឡើយប៉ុន្តែមិនអាចហាម ជុងហ្គុក បាននោះទេ ព្រោះនាយតែងតែបារម្ភបំផុតពេលគេចូល ចង្គ្រានបាយពិសេសការប្រើកាំបិទរបស់គេតែម្តង ។
ចំណេកមុននេះវិញដែលគេតាមទាន់បានលឺ នេនឌី និយាយតែម្នាក់ឯងនោះក៏ព្រោះ...
"អុ៎...នេនឌី ទៅហើយអត់យកលុយទេ?" ថេហ្យុង និយាយពេលងើបមុខចេញពី ជុងហ្គុក នាយតូចងើបពីនាយតម្រង់ទៅរកនាង ។
"អូនទៅណា?"
"យកលុយអោយនាង ចេះទៅអត់យកលុយទៅ ទិញតាមណា?" ថេហ្យុង ដើរចេញទៅភ្លាមក៏បានលឺភ្លាម លូកមាត់ភ្លាមៗដែរ ។
"អ្ហាយ៎...តើលោកប្រុសតូចមានមន្តអ្វី? ហេតុអី លោកចន អត់ចាប់អារម្មណ៍ខ្ញុំសោះអញ្ចឹង? តើពេលណាទើបខ្ញុំបានក្លាយជាប្រពន្ធរបស់គាត់ដែរទៅ?"
"បើនាងក្លាយជាប្រពន្ធលោកចន ចូរនាងចាំថា កូនចៅលោកចនទាំងអស់និងក្លាយជាប្តីរបស់នាងដូចគ្នា នេនឌី" ថេហ្យុង បន្លឺឡើងពីក្រោយខ្នងនាងជាមួយសម្លេងរាបស្មើមិនកម្រោល មិនភ្ញាក់ផ្អើល មិនកំហក់ដាក់គ្រាន់តែប្រាប់នាងប៉ុណ្ណោះ ។
"លោកប្រុស...គឺខ្ញុំ..."
"ដឹងអ្វីទេ នេនឌី? លោកចន មិនដូចជាប្រុសដ៏ទៃ ឡើយអ្នកដែលគាត់តាមទើបជាអ្នកដែលគាត់ចាប់ អារម្មណ៍ បើទោះជានាងស្រាតសម្លៀកបំពាក់មុខគាត់ក៏មិនប្រាកដថាគាត់និងលូកលាន់នាងដែរ ខ្ញុំគ្មាន មន្តអ្វីចងចិត្តគាត់ទេ តែគាត់មានហេតុផលមួយគឺ ស្រលាញ់ គាត់មានសន្យាមួយគឺមិនក្បត់ផឹត គាត់ជាមនុស្សស្មោះត្រង់ តែប្រសិនបើគាត់បាននាងម្តងហើយនាងតម្តើងខ្លួនជាប្រពន្ធរបស់គាត់នោះត្រៀម ទទួលយកប្តី 20-30នាក់ទៀតផង"
"ខ្ញុំសុំទោស លោកប្រុសដែលខ្ញុំមានកំនិតស្រវ៉ាចាប់កន្លែងខ្ពស់បែបនេះ ខ្ញុំលែងហ៊ានហើយ លោក ប្រុសតូចមេត្តាកុំដេញខ្ញុំចេញអី"
"កន្លែងមុនក៏អញ្ចឹងដែរមែនទេ? នាងមាននិស្ស័យ ចង់បានប្តីអ្នកដ៏ទៃ?"
"ខ្ញុំគ្រាន់តែចង់មានលុយចាយមានរបស់ប្រើប្រាស់ល្អៗមិនទន់ទាប មិនមែនចង់បានប្តីអ្នកដ៏ទៃមក ជារបស់ខ្លួនទេ លោកប្រុសខ្ញុំនិយាយការពិត"
"នេះ យកលុយទៅ"
"លោកប្រុស...ហុឹកៗខ្ញុំ..." នេនឌី ឃើញ ថេហ្យុង ហ៊ុចលុយអោយក៏ទន់ជើងអង្គុយអង្វរគេតែម្តង នឹកស្មានថាគេដេញនាងចេញទៅហើយ ។
"យ៉ាងម៉េច? យកលុយទៅទិញគ្រឿងទេសដែល ខ្ញុំប្រាប់មុននេះមក អោយឆាប់ឡើង"
"នេះ...លោកប្រុសតូចមិនដេញខ្ញុំចេញទេឬ?"
"ឬក៏ចង់អោយខ្ញុំប្តូរចិត្ត?"
"អត់ទេៗ ខ្ញុំអរគុណលោកប្រុសខ្លាំងណាស់" នេនឌី ងើបមកអោបជើង ថេហ្យុង ដើម្បីអរគុណនិងដឹង គុណចំពោះទឹកចិត្តរបស់គេ ។
"នែ៎...មកអោបស្អី ឆាប់ទៅៗអោយលឿន"
"ចាស៎ ខ្ញុំទៅហើយ"
"នាយបេន ជូនគេទៅ"
"បាទលោកប្រុស"
ពួកគេនាំគ្នាឡើងឡានទៅជាមួយគ្នាបាត់ ថេហ្យុង បែរមកវិញក៏ប៉ះនិង ជុងហ្គុក ឈរពីក្រោយ ។
"លោកចន?"
"ហេតុអីអូនមិនដេញនាងចេញ? ឬមួយហក់ទៅបោចសក់នាង?"
"ព្រោះអូនទុកចិត្តលោកចនរបស់អូននោះអី?"
"បងពិតជារំភើបណាស់ ដឹងទេ? អូនមើលឃើញពីបងយល់ពីបងថ្នាក់នេះ?"
"យ៉ាងម៉េច ឬលោកចេះមើលតែអូនម្នាក់ អូនមិន បើកចិត្តមើលលោកចន វិញទេឬ?"
"បែបនោះទើបបងសប្បាយចិត្ត" ជុងហ្គុក អោបចង្កេះនាយតូចខ្នក់ខ្នាញ់ជាមួយគេកាន់តែខ្លាំង បើទោះបីជាគេមិនដែលនិយាយថាស្រលាញ់នាយ មែនតែគ្រប់កាយវិការបញ្ជាក់យ៉ាងច្បាស់តែយ៉ាងណានាយនៅតែចង់លឺពាក្យថាស្រលាញ់ចេញពីមាត់របស់គេ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
