ភាគទី19 : បងចង់បោះត្រាអោយអូន

8.6K 510 6
                                        

    ត្រលប់មកដល់ផ្ទះវិញនៅពេលយប់ ជុងហ្គុក បង្គាប់កូនចៅអោយទិញអាហារទុកអោយជាស្រេច ពួកគេមកដល់និងបានញាំតែម្តង ។
     បើកទ្វារចូលមកក្នុងផ្ទះមានអាហារត្រៀមរួចជា ស្រេចពេញតុតែម្តង ។
    "ហឹម? អាហារអស់នេះ?"
    "ទើបតែរៀបចំរួចរាល់ទេលោកប្រុសតូច"
    "នេះ មកយករបស់ទៅទុក" សម្លេងបញ្ជាររបស់ ជុងហ្គុក មកតាមក្រោយ ថេហ្យុង ចូលទៅបន្ទប់ទឹក លាងដៃលាងមុខគេបន្តិចដើម្បីចេញមកបានញាំបាយតែម្តងព្រោះតែឃ្លានណាស់ ជុងហ្គុក ក៏ដូចគ្នា។
    តុហារដូចមនុស្សមិនស្គាល់គ្នាពីរនាក់កំពុងរួមតុ អាហារជាមួយគ្នាយ៉ាងអញ្ចឹង ម្នាក់ៗសង្ងំញាំយ៉ាង ស្ងៀមស្ងាត់ ។
    "ខ្ញុំឆ្អែតហើយ" ថេហ្យុង ងើបចេញទៅមុនឡើងទៅខាងលើសម្អាតខ្លួនចេញអោយត្រជាក់ៗខ្លួនបន្តិច។ ជុងហ្គុក ឡើងទៅតាមគេក៏ចុះមកខាងក្រោម វិញសុខចិត្តអង្គុយនៅបន្ទប់ទទួលភ្ញៀងគេងលេងទូរសព្ធ័នៅសាឡុង ។
    មួយសន្ទុះ ជុងហ្គុក ចុះមកតាមទៀត គេមិនងាក មើលតែម្តងទេ មើលត្រឹមបន្ទុយភ្នែកឃើញនាយចុះមកកំពុងដើរមករកគេ ក្នុងចិត្តនឹកគិតថានាយចង់លួង គេយ៉ាងម៉េចបើគិតតែដើរតាមមិនព្រមនិយាយស្អី?
    "អ៊ួយ លោក!" កំពុងគិតៗមិនបានចាប់អារម្មណ៍នាយមកដល់ឡើងទ្រោមពីលើគេនោះទេ ។
    "បងនឹកអូនណាស់"
    "ឈប់កុហកទៅ"
    "ហេតុអីថាបងកុហក? បងនឹកពិតមែន"
    "...." ស្ងាត់ ។
    "អូនខឹងដែលបងថាបងឆៀងចូលទៅយកមែនទេ? ព្រោះបងចុះភ្លាមឡើងមកដេហ្គូភ្លាមដែរ បងឆៀងចូលយកអូនតែម្តង ឬអូនចង់អោយបងបកមក សេអ៊ូលវិញសិនហើយត្រលប់ទៅយកអូនម្តងទៀត ឬមួយអូនចង់បានពាក្យកុហកពីបង?"
    "បានហើយឈប់រៀបរាប់ហើយងើបចេញទៅ"
    "អត់ទេ"
    "លោក ចន"
    "បងនឹកអូនណាស់ណា អូនក៏នឹកបងដែរ បងដឹង"
    "កុំជឿជាក់លើខ្លួនឯងពេក ខ្ញុំអត់បាននឹកលោកឯងអីបន្តិចទេ"
    "តែបងយល់សប្តិឃើញអូន គេថាយល់សប្តិឃើញ អ្នកណាអ្នកនោះនឹកយើងហើយ"
    "ឡប់សតិ"
    "តែបងនឹកអូនមែន នឹកខ្លាំងណាស់" ចុងប្រយោគ ជុងហ្គុក និយាយដោយសម្លេងស្រាលៗមុខអោនទៅ កាន់តែកៀកស្នឹតពួកគេស្នឹតនៅចន្លោះតូចបំផុតថ្នាក់ នាយដឹងថាបេះដូងរបស់ ថេហ្យុង កំពុងលោតញាប់ ខ្លាំងណាស់ ។
    បរិយាសកាសស្ងប់ស្ងាត់មិនមានអ្នកណាមករំខាន កាន់តែបណ្តាលអោយចិត្តក្លាហានចូលទៅប្រលោម ប្រឡែងជាមួយបបូរមាត់អ្នកខាងក្រោមដោយមិនរអែង ។ ជុងហ្គុក ទម្លាក់បបូរមាត់ប៉ះជិតស្នឹតថើបពីលើ បបូរមាត់ស្តើងទន់ល្មើយហៅអោយនាយចង់តែថើប អោយបានយូរៗ កាន់តែថើបកាន់តែងប់ងល់ជាមួយ ពិសេសម្ខាងបបូរមាត់នេះ ។
    រាល់ដងដែល ជុងហ្គុក តែងតែថើបគេគឺថើបធម្មតា ប៉ុណ្ណោះតែម្តងនេះមិនធម្មតា ក្រោយពីនាយតូចមិនបានប្រកែក ជុងហ្គុក កាន់តែហ៊ានឡើង នាយដក បបូរមាត់ចេញបនិចត្រឹម 2វិនាទីក៏ថើបម្តងទៀត ម្តងនេះថើបបែបសុីជម្រៅ អណ្តាតសើបក្តៅឱនៗរបស់ នាយកំពុងលូនលូកចូលទៅរកអណ្តាតនាយតូចនៅ ខាងក្រោម ។ ថេហ្យុង ស្របទៅតាមការអូសទាញ ដៃដែលទប់ទ្រូងនាយមុននេះប្តូរជាលើកអង្អែលប្រដេញឡើងមកស្រាក់ករនាយឯមាត់បន្តសកម្មជា មួយគ្នាមិន គេកំពុងជក់ចិត្តនិងការថើបមួយនេះ ការថើបដែលប្រើរយៈពេលយូរបំផុតរវាងពួកគេ ។
    ជុងហ្គុក ដៃរវាមអង្អែកស៊កចូលអាវគេងយប់របស់ ថេហ្យុង អាងថាគេកំពុងមិនរើមិនប្រកែកអោយនាយ លូកលាន់តាមចិត្ត ។ បាតដៃក្រាសអង្អែលពីត្រឹមចង្កេះតូចស្តើងឡើងទៅខាងលើដូចកំពុងដុតរោល រាងកាយនេះអោយក្តៅបន្ថែមនិងការបឺតជញ្ជក់មាត់ គ្នាមិនព្រមរបេះ ។
    "ថេហ៍..." ប្រហែលចេញពីការថើបសែនយូរ ជុងហ្គុក បន្លឺឈ្មោះគេឡើងជាមួយសម្លេងស្រាល ស្រទន់ភ្ញាប់ដោយស្នាមញញឹម ។
    "ហឹម?" សម្លេងក្រហឹមតបស្របជាមួយថ្ពាល់ ប៉ោងៗក្រហមទុំគួអោយខាំ ។
    "បងចង់បោះត្រាអោយអូន"
    "ហាស? អ្ហាស៎...លោកចន" ថេហ្យុង ស្រែកឡើងតិចៗពេលនាយជ្រប់មុខថែថើបលើកញ្ចឹងករ របស់ខ្លួន ។ ជុងហ្គុក ឯណោះដំបូងគ្រាន់តែចង់បោះ ត្រាអោយមួយតែក្លិនក្រអូបរបស់ ថេហ្យុង ចង់អោយ នាយនិងថែថើបថ្នាក់ថ្នមពីម្ខាងទៅម្ខាង ក្រអូបដែល ធ្វើអោយនាយងើបមុខមិនរួច ។
    "អា៎...ឈឺ...លោកចន ឈឺណាស់" ថេហ្យុង រុញនាយសង្ហារអោយងើបមុខវិញ មុននេះបឺតសាច់ របស់គេខ្លាំងពេកវាឈឺណាស់ហើយក៏ជាំដូចគ្នា ។
    "សុំទោស...តែចង់បន្តទេ?"
    "បន្តអីទៀត ទៅគេងបានហើយ"
    "ឈប់ង៉រឬនៅ?"
    "ចង់អោយនៅទេ?"
    "បើង៉រហើយលួងបាត់ដោយវិធីនេះ បងចង់អោយតែង៉ររាល់ថ្ងៃ"
    "រកតែកន្លែងចំនេញ"
    "គ្មានអ្នកណាគេរកសុីអោយខាតទេ"
    "តែខ្ញុំខាត"
    "ខាតឯណា? អូនចំនេញជាងបង អូនចំនេញបាន ប្តីសេដ្ឋីហើយថែមទាំងសង្ហារទៀតផង"
    "អ៊ួតខ្លួនឯងជ្រុលពេកហើយ"
    "អូនគួរតែសប្បាយចិត្តព្រោះមានគេច្រណែនអូន ច្រើនណាស់" (ពិសេសអ្នកអាន) 🤭
    "ងើបចេញបានហើយ ខ្ញុំទៅគេង"
    "តោះទៅគេង អឹប..." ជុងហ្គុក ងើបខ្លួនចេញតែ អោនមកលើកបីនាយតូចឡើងជំនួសវិញ ។
    "បីទៀត? ឬគិតថាខ្ញុំមិនចេះដើរ?"
    "មិនចង់អោយប្តីថ្នមទេឬ? ចង់អោយអូស?"
    "ឡប់..."
    "បងទិញពាក្យឡប់ហ្នឹងបានទេ?"
    "មិនលក់ទេ"
    "បងអោយ 1លាន"
    "100លានក៏មិនលក់"
    "ជេបងរហូត បងអាយុបងអូនដល់ទៅ 10ឆ្នាំណា ប្តូរពីពាក្យជេមកហៅបងថាបងវិញទៅ"
    "បងតា បានទេ? បើចាស់ថ្នាក់នេះ"
    "ចាស់តែសង្ហារណាស់ មែនទេ?"
    "ខ្ញុំទិញពាក្យអ៊ួតហ្នឹងវិញបានទេ? ខ្ញុំស្អាតថ្នាក់នេះ មិនឃើញសរសើរខ្លួនឯងមួយម៉ាត់ផង"
    "ទុកអោយបងសរសើរវិញប្រពន្ធស្អាតជាងគេ របស់បងសង្ហារ"
    "លក់ពាក្យហ្នឹងអោយខ្ញុំមក"
    "មិនលក់ 100លានក៏មិនលក់"
    "នែ៎...នេះជាពាក្យខ្ញុំទេ"
    "ពាក្យអូនយ៉ាងម៉េច? ជាប្តីប្រពន្ធគេប្រើរួមគ្នាហើយណា"
    "ចេះតែមានហើយ"
     ជជែកបណ្តើរបីឡើងបណ្តើរមកដល់បន្ទប់គេងបាត់ទៅហើយ ជុងហ្គុក ដាក់អោយគេគេងលើគ្រែ ស្រួលបួលនាយដើរហួសទៅបិទភ្លើងទើបឡើងទៅ គេងតាមក្រោយ ។
    "បងគេងហើយ"
    "គេងហើយ?"
    "អឹម! បងឈឺក្បាល អស់កម្លាំង" ជុងហ្គុក កកិតខ្លួន មកកៀកនិង ថេហ្យុង ស៊កដៃអោយនាយតូចគេង កើយម្ខាងឯម្ខាងទៀតក៏អោបយ៉ាងណែន នេះមិនបានគេងអោបប៉ុន្មានថ្ងៃ ថេហ្យុង វិញលួចញញឹម មានអារម្មណ៍ថាដូចជាមានក្តីសុខម៉្លេះ?

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now