រយៈពេលរើមកនៅផ្ទះថ្មីសម្រាប់ថ្ងៃដំបូង ថេហ្យុង ជាអ្នករៀបចំកន្លែងទុកដាក់របស់ដោយខ្លួនឯងព្រោះ គេនិងអាចស្វែងរកវាខ្លួនឯងនោះអី? បន្ទាប់ពីញាំអាហារថ្ងៃត្រង់នៅខាងក្រៅរួចរាល់ត្រលប់មកវិញ រើរបស់ទុកដាក់ក្នុងបន្ទប់គេង បន្ទប់ទឹកហើយគេងសម្រាកសិននៅលើសាឡុង ។
"ថេហ៍ បងទៅការិយាល័យបន្តិច"
"អឹម" ថេហ្យុង ងក់ក្បាលនាយតូចកំពុងគេងមើល ទូរសព្ទ័លើសាឡុង ជុងហ្គុក គ្រាន់តែអោនមកថើប ថ្ងាសគេមួយខ្សឺតមុននិងចេញទៅ ។ ការថើបរបស់ នាយចំពោះគេលែងជាការភ្ញាក់ផ្អើលទៅហើយ ព្រោះតែនាយថើបគេរាល់ថ្ងៃ គេទៅវិញទេដែលមិន ដែលថើបនាយ ។
គេងមើលទូរសព្ទមួយសន្ទុះក៏គេងលក់ដោយមិន ដឹងខ្លួនរហូតដល់ទៅ 2ម៉ោងឯណោះ ។ ជុងហ្គុក ត្រលប់មកវិញឃើញ ថេហ្យុង កំពុងគេងនាយមិនដាស់ នោះទេបណ្តោយអោយគេគេងបន្ត ។
"ល្ងាចទៅហើយ? គួរញាំអី?" ជុងហ្គុក គិតបន្តិច ទូរសព្ទបានរោទ៍ឡើងមក ។
"ហាឡូ! អូ៎...យើងចេញទៅហើយ ប៉ុណ្ណឹងចុះ" ជុងហ្គុក ចេញទៅវិញ ថេហ្យុង ក៏ងើបឃើញតែ នាយពីក្រោយព្រោះនាយចេញទៅបាត់ហើយ ។
"ហឹម? ទៅវិញទៀតហើយ?" ថេហ្យុង ងើបទៅ លុបមុខមាត់បន្តិចចេញមករៀបចំរបស់ទុកក្នុងផ្ទះបាយ ទីនេះអត់មានមេផ្ទះទេ រាល់ការសម្អាតផ្ទះ ការបោកគក់សម្លៀកបំពាក់នាយជួលគេទាំងអស់ ។
រៀបចំរបស់រួចរាល់ ថេហ្យុង ទាញទូរសព្ទមកមើលឃើញថាមានសាររបស់ ជុងហ្គុក ជាច្រើនគេក៏បើកមើលសិន ។
*បងចេញក្រៅជាមួយមិត្ត (មានរូបភាពដែរ)
*ដោយសារអូនគេង បងមិនចង់រខានទេ
*ល្ងាចបងទៅវិញ អាចនិងមេឃងងឹត
*ចង់ញាំអីប្រាប់មក បងទៅវិញចូលទៅទិញអោយ ។
"ចាំមើលលោកធ្វើបែបនេះបានប៉ុន្មានថ្ងៃ?" ថេហ្យុង ដាក់ទូរសព្ទចុះមិនតបជាមួយនាយទេ ក៏មិន បាច់អោយនាយទិញអីអោយគេញាំដែរ របស់ញាំនៅពេញទូរទៅហើយ ឆុងមី ញាំក៏បាន ។
"ភ្លេច គីមឈី ទាល់តែបាន ម្តុំនេះដូចជាមានម៉ាត? មែនហើយហួសកន្លែងអ្នកមីងមានម៉ាត" ថេហ្យុង រៀបចំទុកដាក់ហើយចេញទៅក្រៅ គេមិនបាននៅ តែឯងទេកូនចៅនាយនៅពេញហ្នឹង ។
"លោកប្រុស ចង់ទៅណា?"
"ទៅម៉ាត"
"បាទទាន" កូនចៅនាយមិនសួរអីច្រើនគ្រាន់តែ ដើរតាមពីក្រោយជាមួយគ្នាពីរនាក់ទៀត ថេហ្យុង ដើរទៅមុខម្នាក់ឯង ពួកគេដើរឆ្ងាយដែរដើម្បីកុំអោយ ថេហ្យុង ទើសទាល់ ។
ជុងហ្គុក មកដល់ផ្ទះវិញ ថេហ្យុង កំពុងនៅចង្គ្រាន បាយ មីរបស់គេជិតរួចហើយចំណែកដៃវិញមានរុំរបួសទៀតហើយ មុននេះគ្រាន់តែមុតដៃអង្គរក្សរត់ ឆ្លេឆ្លារពេញផ្ទះដើររកប្រអប់ថ្នាំមកអោយ ។
"បងមកវិញហើយ នេះបងទិញ...Aww អូនធ្វើអី ទៀតហើយ?"
"ឆុងមី"
"បងផ្ញើរសារមកថាទិញអីអោយអូនញាំហើយតើ"
"មិនបានមើលទេ រវល់នេះ" ថេហ្យុង លើកមី បង្ហាញនាយក៏បានឃើញស្នាមរបួស ។
"មុតដៃទៀតហើយមើលចុះ"
"តិចសោះហ្នឹងណា"
"តិចក៏ដោយ ថ្ងៃក្រោយបងអត់អោយចូលចង្គ្រាន ទៀតទេ មកនេះមកចាំបងលើកទៅអោយ" ជុងហ្គុក អូសដៃ ថេហ្យុង ចេញមកអង្គុយនៅតុអាហារហើយ នាយចូលទៅលើកមីជាមួយ គីមឈី ដែលគេរៀប ដាក់ចានហើយស្រេចមកអោយដល់កន្លែង ។
"នេះ ញាំបានហើយ"
"ចុះលោក?"
"បងយកអាហារទៅដាក់ចានសិន" ជុងហ្គុក ចូលទៅរៀបចំមួយសន្ទុះកាន់ជាមួយអាហារចេញវិញ អង្គុយញាំជាមួយគ្នា ។
"លោកអត់រកមេផ្ទះទេឬ? ខ្ញុំអត់ចេះធ្វើម្ហូបផង បានអីញាំ? ចង់ញាំខាងក្រៅទាំង 3ពេល? មិនល្អទេ មួយទៀតផ្ទះធំយ៉ាងនេះអ្នកណា ទៅសម្អាតឈ្នះ?"
"បងជួលគេសម្អាត 2ថ្ងៃម្តងពេលអ្នកសម្អាតមកដល់គេដឹងថាត្រូវធ្វើអីខ្លះ កន្លែងណាខ្លះហើយ ព្រោះគេមកជាប្រចាំ រឿងអាហារមិនបាច់បារម្ភទេ"
"ហេតុអីមិនរកមេផ្ទះមួយឬពីរនាក់នៅប្រចាំតែម្តងទៅ? ដូចនៅផ្ទះលោកយាយ"
"បងស្គាល់សមាគន៍ផ្គត់ផ្គង់ការងារអ្នកក្រ ជួលគេ គិតថ្ងៃទៅគេមានចំណូលរាល់ថ្ងៃថែមទាំងបានជួបមុខអ្នកផ្ទះគេរាល់ថ្ងៃ មានពេលវេលាចេញក្រៅជាមួយគ្រួសារគេរាល់ថ្ងៃដូចអ្នកដ៏ទៃ បើអោយមក នៅជាមួយដូចផ្ទះលោកយាយ ពួកគេទាល់តែសុំ សម្រាកឬមានការទើបអាចឃើញមុខអ្នកផ្ទះរបស់ពួក គេបាន បែបនេះវិញជាដូចជាការងារថែមម៉ោងឬសម្រាប់សិស្សសាលាក៏អាចធ្វើបាន ព្រោះមិនមែនធ្វើពេញមួយថ្ងៃឯណា ធ្វើថ្ងៃនេះបានលុយថ្ងៃនេះ ហើយបានធីបបន្ថែមពីលើទៀតបើសិនធ្វើការបាន ល្អ"
"អូ៎ហូ៎...អ្នកណាទៅគិតដល់លោកខ្លះទៅ? ទើបតែឃើញមួយហ្នឹងទេ"
"ហាសហា៎ អូនយល់យ៉ាងម៉េច?"
"ស្តាប់ទៅវាល្អហើយគ្រាន់តែខ្ញុំគិតមិនឃើញទេ រឿងអស់នេះ"
"បងមិនមែនចេះតែនឹកឃើញឯណា គេណែនាំមកដូចគ្នា"
"អញ្ចឹងសោះ"
"ស្អែកបងទៅលេង អ៊ែលលិ នៅសាលា អូនទៅទេ"
"កុំអី! ឃើញមុខខ្ញុំនាងអាចស្រែកផ្អើលសាលា មិនខានទេ"
"តែបងចង់អោយអូនទៅជាមួយ"
"ក៏បាន ខ្ញុំមិនអីទេខ្លាចតែកូនលោកទេ"
"គេមិនវាយអូនទេពេលបងនៅជាមួយនោះ"
"បានន័យយ៉ាងម៉េច លោកចន?"
"និយាយលេងសោះ"
ថេហ្យុង ពេបមាត់ដាក់នាយ គេបន្តការញាំរាងខ្លួន រួចហើយនាំគ្នាចេញដើរលេងខាងក្រៅ ជុងហ្គុក នាំគេដើរពីផ្ទះចូលទៅ THE AELLI មើលទីនោះបាន មួយជុំ ព្រោះទើបញាំអីហៅគួរតែដើរខ្លះ ។
មួយជុំនោះទម្រាំតែជុំបកមកវិញដល់ផ្ទះម៉ោងចង់ 10យប់ឯណោះ ព្រោះដើរលេងៗនិយាយគ្នាខ្លះសួរ ខ្លះៗទៅអីបែបហ្នឹង ។
ថ្ងៃបន្ទាប់ដែលពួកគេទៅសាលារបស់ អ៊ែលលិ នាងតូចជាមិត្តជាមួយ ជូរីន កូនរបស់មីង ថេហ្យុង បាននាងនៅជាមួយ ថេហ្យុង ចំណែក អ៊ែលលិ បាន នៅអោបប៉ានាងជាប់មិនប្រលែង ដូចខ្លាចគេយកបាត់ ។
ចេញពីសាលានៅពេលថ្ងៃត្រង់បន្តដោយការញាំ អាហារនៅកន្លែងមីងរបស់ ថេហ្យុង គាត់មកនិយាយ លេងជាមួយថែមនិយាយរឿងម៉ាក់ ថេហ្យុង មានផ្ទៃ ពោះទៀតផង ។ អាចថាលឿនប៉ុន្តែរឿងនេះ ជុងហ្គុក បានផ្តល់ជាយោបល់អោយពួកគាត់តាំងពីជួបគ្នាលើកដំបូងម៉្លេះ ជុងហ្គុក ជួយណែនាំកន្លែងល្អសម្រាប់គាត់រាងចាស់ទៅហើយពិបាកនិងមានកូន តែកន្លងមកពីរឆ្នាំមកនេះទើបអាចសម្រេចបាន ។
លឺបែបនេះ ថេហ្យុង ចង់រកឱកាសទៅលេងម៉ាក់ របស់គេផងតែ ជុងហ្គុក ញ៉ោះរហូតរឿងគេរវល់ធ្វើការធ្វើអោយ ថេហ្យុង ចង់ខឹងនាយទៅហើយ ។
រហូតដល់ពេលយប់ ជុងហ្គុក បបួលគេមើលកុន ជាមួយទូរទស្សន៍ខ្នាតធំរបស់នាយនៅកន្លែងទទួល ភ្ញៀវនោះ ។
ម៉ោង 9យប់ មនុស្សប្រុសពីរនាក់អង្គុយសន្តូកជើង លើសាឡុង ថេហ្យុង ផ្អែកទៅលើទ្រូងរបស់ ជុងហ្គុក ដែលនៅពីក្រោយគឺនាយជាអ្នកចង់អង្គុយបែបហ្នឹង ។
រឿងទោះកំសត់ ឬរន្ធត់យ៉ាងណាក៏តែងតែមានភាគស្នេហាមែនទេ? ថេហ្យុង អៀនម្តងៗរកតែសុំទៅគេងមុននេះតែនាយថាបន្តិចនិងចប់ហើយ ។
"លោក...ខ្ញុំងងុយ"
"អោយតែដល់កន្លែងគេថើបគ្នាអូនងងុយរហូត អញ្ចឹង?"
"គឺងងុយយូហើយ" ថេហ្យុង ងើយមុខបែរទៅមើលមុខនាយ ជុងហ្គុក ឆ្មក់ថើបមាត់គេមួយខ្សឺត ។
"ទៅក៏បានបើងងុយ" នាយញញឹមទៅកាន់ ថេហ្យុង គ្រាន់តែរៀបងើបចេញពីនាយតែនាយ ងើបចេញមុនដើម្បីបានលើកបីគេទៅនោះអី ។
"អេ...លោក!"
"នៅអោយស្ងៀមទៅ បងគ្រាន់តែបីតើ"
ជុងហ្កុក ថាហើយ ថេហ្យុង ក៏នៅស្ងៀមតាមសម្តី មែនហើយនាយគ្រាន់តែបីតើ?
បីដល់បន្ទប់ដាក់ទៅលើគ្រែគេង King Size តែ នាយតាមគេងអោបមិនថាទោះគ្រែធំក៏ដោយ ។ គេងអោបរាល់យប់ឡើងមានអារម្មណ៍ថាទម្លាប់ទៅហើយ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
